Month: January 2023

ផ្សារផ្លាស្សាបឹងត្របែកជាន់ទី៤ សង្សយ័មានខ្នងក្រាសហើយ ទើបហ៊ានបើកបនល្បែងស៊ីសងខុសច្បាប់ដ៏ធំក្នុងផ្សារ ដោយគ្មានខ្លាចញញើតសមត្ថកិច្ចទាល់តែសោះ នៅខណ្ឌចំការមន

KCSM 2023-01-08 04-03pm (ភ្នំពេញ)ទីតាំងបនល្បែងស៊ីសងខុសច្បាប់១កន្លែងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទខុសច្បាប់ ហ៊ានបើកដំណើរការមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេង ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ករណីនេះមហាជនគិតថាសង្សយ័ជាមានការបើកដៃចូលរួមពីសំណាក់ប្រធានគ្រប់គ្រងផ្សារ ទើបមេបនល្បែងខុសច្បាប់នោះអាចបើកដំណើរការបានដោយរលូន និងគ្មានខ្លាចសមត្ថកិច្ចបន្តិចសោះឡើយ។ ពាក់ព័ន្ធទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះប្រហែលជាលោកអភិបាលខណ្ឌ ហើយនិងលោកអធិការនគរបាលខណ្ឌបានដឹងឬជ្រាបព័ត៌មាននេះហើយឬនៅ ? ថាតើនៅមូលដ្ឋានរបស់ខ្លួនមានល្បែងស៊ីសងខុសច្បាប់កំពុងបើកចំហរក្នុងផ្សារបឹងត្របែកផ្លាហ្សាដ៏ធំខ្នាតយក្យបើកមិនញញើតសមត្ថកិច្ចមូលដ្ឋានឡើយ។ ទាក់ទិនទៅនឹងបញ្ហានេះប្រជាពលរដ្ឋស្នើសុំដល់លោកវរៈសេនីយ៌ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន សូមលោកមេត្តាដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងបាទទានហើយក៏បន្តសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ស ថេតស្នងការរាជធានីភ្នំពេញនិងជាអគ្គស្នងការរងនគរបាលជាតិមេត្តាចាត់កំលាំងជំនាញចុះបង្រ្កាបទីតាំងខាងលើនេះផងបាទទាន។ព្រោះវាគឃ្លើនទៅនឹងបទបញ្ជារបស់សម្តេចតេជា ហ៊ុន សែន…

ដកបញ្ឈរជើងប៉ូលិសចរាចរណ៍ជាង ១០នាក់ រឿងជម្លោះផាកពិន័យជាមួយជនជាតិចិន

KCSM2023-01-0811-25an (តាកែវ) ស្នងការនគរបាលខេត្តតាកែវ បានដកបញ្ឈរជើងប៉ូលិសចរាចរណ៍ជាង ១០នាក់ រង់ចាំលទ្ធផលនៃការស៊ើបអង្កេតជាក់លាក់ ដើម្បីមានមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ និងមានវិធានការ ឬអនុវត្តវិន័យកងកម្លាំង ក្នុងករណីរកឃើញមានការអនុវត្តខុសគោលការណ៍ និងរងចាំជួបបំភ្លឺជានិច្ចពីសំណាក់ជនជាតិចិន ខាងលើ ដើម្បីស្រាយមន្ទិលជូនសាធារណៈ និងជៀសវាងនូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ការដកបញ្ឈរជើងបន្ទាប់មានរឿងជម្លោះផាកពិន័យជាមួយជនជាតិចិនម្នាក់។ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអង្គភាពសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយព័ត៌មាន ដែលមានគណនីហ្វេសប៊ុក របស់ជនជាតិចិន បានផុសផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថាៈ ជម្រាបសួរនាយករដ្ឋមន្ត្រីៈ ខ្ញុំជាបុគ្គលិកនៃការិយាល័យកម្ពុជានៃរបាយការណ៍និតិរដ្ឋចិន ខ្ញុំចង់ផ្តល់យោបល់ជូនអ្នកនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៣…

ប្រទះឃើញស.ពទារកទើបនឹងកើត ត្រូវគេផ្លុងចោលនៅគំនរសំរាម

KCSM2023-01-06 05-30pm ភ្នំពេញ ៖ សពទារកដែលទើបនឹងកើត ត្រូវបានជនមិនស្គាល់មុខយកទៅបោះផ្លុងចោលនៅគំនរសំរាម ហើយកម្មករសុិនទ្រី ដើរប្រមូលសំរាមប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ខាងក្រោយសាលាកសិកម្ម ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនមានការភ្ញាក់ផ្អើល បន្ទាប់ពីមានកម្មករអ្នកដើរប្រមូលសំរាម ដើរប្រមូលកើប ស្រាប់តែប្រទះឃើញសពកូនក្មេងទើបនឹងកើត មិនដឹងថា ឪពុកម្តាយ ឬអ្នកណា កូនខ្លួនស្លាប់ហើយ…

សមត្ថកិច្ចបញ្ជូនខ្លួន ក្រុមអ្នកលេងកាំបិតធំ0៣នាក់ ទៅតុលាការ ករណីជម្លោះរកកាប់គ្នា

Kcsm2023-01-06 04-48pm ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២៣ សមត្ថកិច្ចខណ្ឌមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ករណី ជម្លោះរកកាប់ ជនរងគ្រោះ៥នាក់។ នៅរសៀលថ្ងៃទី០៣ ខែមករាឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យក្រុមអ្នកលេងកាំបិតធំ៣នាក់ ពាក់ព័ន្ធនិង ករណីជម្លោះរកកាប់គ្នាកាលពីយប់មិញកាលពីយប់មិញនៅភូមិតំណាក់ធំ ដើម្បីធ្វើការសាកសួរ។ជនសង្ស័យទី១.ឈ្មោះ រុំលី សុខសាន្ត ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ រុំលី សៃនី ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់នៅ…

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្ដីពី ការកែប្រែ និងដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ ចំពោះមន្រ្តីរាជការ

KCSM2022-01-05 07-37pm ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការកែប្រែ និងដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ ចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ដ្រីភូមិ និងការិយាល័យ ប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មានយើង ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣…

យុវជនម្នាក់ហ៊ានយកកាំបិត អារ.ក.បញ្ចប់ជីវិតខ្លួនឯងដោយសារគ្រឿងញៀន

KCSM2023-01-0502-17pm បាត់ដំបង÷ យុវជនម្នាក់ដោយសារប្រើធាតុគ្រឿងញៀនជ្រុល រហូតបាត់បង់ស្មារតី ទាញកាំបិតអារ.ក.បញ្ចប់ជីវិតខ្លួនឯងនៅកណ្តាលចំការដំឡូង។សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា យុវជនប្រើប្រាស់សារធាតុជោគជំា ទើបធ្វើអត្តឃាតដោយប្រើកាំបិតអា .ក. បញ្ចប់ជីវិតខ្លួនឯង នេះបានបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២៣ ត្រង់ចំណុចកណ្តាលចំការដំឡូង ស្ថិតក្នុងក្រុមទី ០៥ ភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។នគរបាលផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរីក្រោយចុះត្រួតពិនិត្យជាក់ស្តែងបានបង្ហាញថា ជនរងគ្រោះមានឈ្មោះរួត ចិន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិ ឃុំទីកន្លែងកើតហេតុខាងលើ។ យុវជនខាងលើគ្រោះពិតជាបានយកកាំបិតកាប់ដំទ្បូងមកអា កសម្លាប់ខ្លួនឯងពិតប្រាកដមែនដោយសារការប្រើប្រាស់គ្រឿងញៀនធ្ងន់ធ្ងរលើសកម្រិត…

ដាំទឹកភ្លេចបិទហ្គាសបណ្តាលអោយផ្ទុះចង្ក្រានហ្គាសបង្កជាអគ្គិភ័យឆាបឆេះទ្រព្យសម្បត្តិមួយចំនួនធំ នៅកំបូល

KCSM2023-01-0512-56pm ភ្នំពេញ ៖ លំនៅដ្ឋាន ប្រភេទវីឡាមួយកន្លែង ខណៈដែលម្ចាស់ផ្ទះដាំទឹកទុកចោល ផ្ទុះចង្ក្រាន ធុងហ្គាស ឆាបឆេះអស់ទ្រព្យសម្បត្តិផ្ទះបាយ ភ្លើងឆេះរាលដល់ទ្រព្យសម្បត្តិក្នុងផ្ទះទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ អាជ្ញាធរ សមត្ថកិច្ច រថយន្តដឹកទឹក រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង។ក្នុងហេតុការណ៍នោះបណ្តាលឲ្យប្អូនប្រុសម្ចាស់ផ្ទះម្នាក់ រងរបួសស្រាល។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះលេខ១ ផ្លូវបេតុងលេខ៥ ក្នុងបុរីម៉ន ដានី ភូមិស្វាយ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ផ្ទះកើតហេតុជាសំណង់ថ្ម…

យុវសិស្សជិះម៉ូតូទៅសាលាទាក់ដៃចង្កូតគ្នាដួលរងរបួសធ្ងន់

KCSM2023-01-04 03-54pm ភ្នំពេញ ៖ យុវជនសិស្សសាលាម្នាក់រងរបួសធ្ងន់ បែកក្បាលពីក្រោយ បន្ទាប់ពីជិះម៉ូតូទៅសាលារៀន ជ្រុលទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញយុវជនរងគ្រោះមានឈ្មោះ រិទ្ធ រ៉ានុត អាយុ១៣ឆ្នាំ ជាសិស្សសាលា មានទីលំនៅភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ បែកក្បាលពីក្រោយ ។ តាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ…

រថយន្តបែនដឹកថ្មបុកពីក្រោយបែនដឹកថ្មដូចគ្នា ខ្ទេចរួញកាប៊ីនកៀបជាប់អ្នកបើកបររងរបួសធ្ងន់

KCSM2023-01-0401-15pm ភ្នំពេញ ៖ រថយន្តធុនធំអូសសណ្តោងទ្រុងបែនដឹកថ្មមួយគ្រឿង បើកលឿនជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងទ្រុងបែនដឹកថ្មដូចគ្នា ដែលមានម្ចាស់ក្រុមហ៊ុនតែមួយ បណ្តាលឲ្យមួយគ្រឿងខ្ទេចរួញកាប៊ីន កៀបជាប់ជើងអ្នកបើកបរ មុតជុងជាប់ដែកជើងឆ្វេង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនរងគ្រោះកៀបជាប់ជើងរងរបួសធ្ងន់ ឈ្មោះ ស្រស់ វិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបររថយន្ដដឹកថ្ម រស់នៅភូមិត្រពាំងជួន ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។តាមប្រភពពីក្រុមអ្នកបើកបររថយន្តដូចគ្នា…

ករណីលោក ហួន សុផៃនៅសាលាដំបូងរាជធានីភ្នំពេញចៅក្រមសំរេចក្តីរួចហើយ ប៉ុន្តែរយះពេល៦ខែហើយ ដែលក្រឡាបញ្ជីមិនព្រមចេញសាលក្រមអោយប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍

KCSM2023-01-03 09-37pn (ភ្នំពេញ)ភាពអយុត្តិធម៌របស់លោក ហួន សុផៃ នៅតែបន្ត ទោះបីចៅក្រមសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រម ចាប់តាំងពីថ្ងៃទី11 សីហា ឆ្នាំ2022 មកម្លេះ រហូតមកទល់ពេលនេះលោកមិនបានទទួលនៅសាលក្រមពីសាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ អស់រយះពេលជិត៦ខែកន្លងមកហើយ ដែលក្នុងនោះមានការសំរេចកាត់ក្តីកំបាំងមុខដោយលោកចៅក្រម កេត សុជាតិ ដែលជាចៅក្រមជំុនុំជំរះសំរេចក្តី និងរៀបចំដោយលោកក្រឡាបញ្ជី ហុឹម សិរីវុឌ្ឍ និងមេធាវីការពារក្តី០២រូប ទី១ លោកមេធាវី ផល សុភក្រ័ ទី២ អ្នកស្រីមេធាវី ផាន់ សម្ភស្ស ដែលជាអ្នកការពាររឿងក្តីរបស់លោក…