KCSM 2023-01-08 04-03pm

(ភ្នំពេញ)ទីតាំងបនល្បែងស៊ីសងខុសច្បាប់១កន្លែងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទខុសច្បាប់ ហ៊ានបើកដំណើរការមានអ្នកចូលលេងយ៉ាងគគ្រឹកគគ្រេង ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ករណីនេះមហាជនគិតថាសង្សយ័ជាមានការបើកដៃចូលរួមពីសំណាក់ប្រធានគ្រប់គ្រងផ្សារ ទើបមេបនល្បែងខុសច្បាប់នោះអាចបើកដំណើរការបានដោយរលូន និងគ្មានខ្លាចសមត្ថកិច្ចបន្តិចសោះឡើយ។

ពាក់ព័ន្ធទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះប្រហែលជាលោកអភិបាលខណ្ឌ ហើយនិងលោកអធិការនគរបាលខណ្ឌបានដឹងឬជ្រាបព័ត៌មាននេះហើយឬនៅ ? ថាតើនៅមូលដ្ឋានរបស់ខ្លួនមានល្បែងស៊ីសងខុសច្បាប់កំពុងបើកចំហរក្នុងផ្សារបឹងត្របែកផ្លាហ្សាដ៏ធំខ្នាតយក្យបើកមិនញញើតសមត្ថកិច្ចមូលដ្ឋានឡើយ។

ទាក់ទិនទៅនឹងបញ្ហានេះប្រជាពលរដ្ឋស្នើសុំដល់លោកវរៈសេនីយ៌ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន សូមលោកមេត្តាដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងបាទទានហើយក៏បន្តសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ស ថេតស្នងការរាជធានីភ្នំពេញនិងជាអគ្គស្នងការរងនគរបាលជាតិមេត្តាចាត់កំលាំងជំនាញចុះបង្រ្កាបទីតាំងខាងលើនេះផងបាទទាន។ព្រោះវាគឃ្លើនទៅនឹងបទបញ្ជារបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជាដាក់កំរិតអោយអាជ្ញាធរ សង្កាត់ ខណ្ឌ ខេត្តក្រុងរាជធានីទាំង២៥ បង្រ្កាបល្បែងសុីសងគ្រប់ប្រភេទជាដាច់ខាតនិងប្រមានដកតំណែងទៀតផង ។