KCSM2023-01-06 05-30pm

ភ្នំពេញ ៖ សពទារកដែលទើបនឹងកើត ត្រូវបានជនមិនស្គាល់មុខយកទៅបោះផ្លុងចោលនៅគំនរសំរាម ហើយកម្មករសុិនទ្រី ដើរប្រមូលសំរាមប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ខាងក្រោយសាលាកសិកម្ម ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនមានការភ្ញាក់ផ្អើល បន្ទាប់ពីមានកម្មករអ្នកដើរប្រមូលសំរាម ដើរប្រមូលកើប ស្រាប់តែប្រទះឃើញសពកូនក្មេងទើបនឹងកើត មិនដឹងថា ឪពុកម្តាយ ឬអ្នកណា កូនខ្លួនស្លាប់ហើយ កួចយកទៅបោះប្លុងចោលបែបនេះ ហើយក៏មិនដឹងថាពីពេលណាមកដែរ ផ្អើលដល់ពលរដ្ឋមើលជាក់ស្តែង ជាសពទារក ។
ក្រោយពីប្រទះឃើញសាកសពទារក នៅគំនរសំរាម រាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោស្យវិច័យ រួចប្រគលឲ្យអាជ្ញាធរ ចាត់ចែងយកទៅធ្វើកិច្ចតាមប្រពៃណី ៕