Category: Health

ការជួបជុំក្រុមអតីតសិស្សរួមជំនាន់នីមួយៗវិទ្យាលយ័ឈូក(ហ៊ុនសែនឈូក)បានប្រារព្ធកម្មវិធី១ឆ្នាំម្ដង ដើម្បីរំលឹកគុណដល់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀននិងជួបជុំមិត្តភក្ដិបានប្រាស្រយ័ទាក់ទងសួរសុខទុក្ខគ្នាយ៉ាងស្និទ្ធស្នាលកក់ក្តៅរីករាយ….!នៅស្រុកឈូកខេត្តកំពត..!

ការជួបជុំក្រុមអតីតសិស្សរួមជំនាន់នីមួយៗវិទ្យាលយ័ឈូក(ហ៊ុនសែនឈូក)បានប្រារព្ធកម្មវិធី១ឆ្នាំម្ដង ដើម្បីរំលឹកគុណដល់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀននិងជួបជុំមិត្តភក្ដិបានប្រាស្រយ័ទាក់ទងសួរសុខទុក្ខគ្នាយ៉ាងស្និទ្ធស្នាលកក់ក្តៅរីករាយ….!នៅស្រុកឈូកខេត្តកំពត..! KCSM 2025-01-13 10-13am (កំពត)កាលពីរសៀលថ្ងៃទី11.01.2025 វេលាម៉ោង៣ រសៀល អតីតសិស្សរួមជំនាន់នីមួយៗ នៃវិទ្យាលយ័ឈូក បានជួបជុំគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមកយ៉ាងរីករាយក្រៃលែង ព្រមទាំងបានអញ្ជើញលោកគ្រូអ្នកគ្រូដែលគាត់ចូលនិវឌ្ឍន៍និងលោកគ្រូអ្នកគ្រូវិទ្យាលយ័ឈូកចូលរួមផងដែរ ។ ជាកិច្ចបន្ទាប់សិស្សរួមជំនាន់ទាំងអស់បានធ្វើកិច្ចចែកអំណោយជូនដល់លោកគ្រូអ្នកគ្រូដែលចូលនិវឌ្ឍន៍ដូចដែលបានគ្រោងទុក ហើយសូមអរគុណដល់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនសិស្សអោយក្លាយជាមនុស្សដែលមានចំណេះដឹងនិងគុណធម៌បំរើសង្គម ។ ហើយលោកគ្រូអ្នកគ្រូមានចិត្តរំភើបរីករាយ ជូនពរដល់អតីតសិស្សរួមជំនាន់ទាំងអស់ជួបនៅសេចក្តីសុខចំរើនផងដែរ ។ ក្រោយការជូនអំណោយដល់លោកគ្រូអ្នកគ្រូ អតីតសិស្សតាមឆ្នាំរួមជំនាន់នីមួយៗឡើងមានចំណាប់អារម្មណ៍ទៅកាន់អង្គកម្មវិធិទាំងមូល រួចក៏ចាប់ផ្តើមហូបអាហារសាមគ្គិរួមជាមួយតន្រ្តី រីករាយយ៉ាងក្រៃលែង រហូតដល់បិទកម្មវិធី ៕ ជាទីបញ្ជប់ លោកបេន សុភីម៉ា ប្រធានក្រុមអតីតសិស្សវិទ្យាល័យឈូក(…

ក្រសួងសុខាភិបាលចាត់វិធានការ ចុះផ្អាកសកម្មភាពសេវាកម្ម បន្ទប់ពិគ្រោះព្យាបាលជំងឺ២ទីតាំង នៅក្រុងបាវិត

ក្រសួងសុខាភិបាលចាត់វិធានការ ចុះផ្អាកសកម្មភាពសេវាកម្ម បន្ទប់ពិគ្រោះព្យាបាលជំងឺ២ទីតាំង នៅក្រុងបាវិត KCSM2024-06-13 03-20pm ស្វាយរៀង៖ ក្រសួងសុខាភិបាល សម្រេចផ្អាកសកម្មភាពទីតាំងបន្ទប់ពិគ្រោះព្យាបាលជំងឺ ចំនួន២ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីក្រសួងរកឃើញថា ទីតាំងទាំងពីរនេះ បានប្រើប្រាស់បគ្គលិកគ្មានអាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ និងប្រើប្រាស់ឱសថគ្មានចុះបញ្ចិកាពីក្រសួងសុខាភិបាល។ ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៤ ដោយអនុវត្តតាមុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំដោយអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង…

ក្រុមហ៊ុនឱសថជប៉ុនកំពុងស៊ើបអង្កេត ករណី​មានអ្នកស្លា.ប់ដោយសារក្រលៀនធ្វើការខុសប្រក្រតី ពាក់ព័ន្ធនឹងអាហារបំប៉នសុខភាព…

KCSM2024-03-26 07-28pm តូក្យូ៖ ក្រុមហ៊ុនផលិតឱសថជប៉ុនដ៏ធំមួយបាននិយាយនាថ្ងៃអង្គារ នេះថា ខ្លួនកំពុងស៊ើបអង្កេត ករណីមានអ្នកស្លាប់ដោយសារតែបញ្ហាក្រលៀន ទាក់ទងនឹងអាហារបំប៉នសុខភាព ដែលក្រុមហ៊ុនបានប្រមូលយកវិញកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤។ការប្រមូលចូលក្រុមហ៊ុនវិញខាងលើនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនផលិតឱសថ Kobayashi Pharmaceutical បានរាយការណ៍ថា ខ្លួនទទួលបានដំណឹងថា មានករណីមនុស្សសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទាក់ទងនឹងថ្នាំគ្រាប់ដែលគ្មានវេជ្ជបញ្ជា ចំនួន ២៦ករណី។ ផលិតផលដែលត្រូវប្រមូលមកវិញទាំង ៣ប្រភេទ មានដូចជា៖ អាហារបំប៉នឈ្មោះ beni koji…

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបិទទីតាំងព្យាបាលជម្ងឺគ្មានច្បាប់របស់លោក ស៊ូ សេងហ៊ួរ

Kcsm2023-05-30 01-19pm ភ្នំពេញ ៖ ទីតាំងពិនិត្យព្យាបាលជម្ងឺ បែបឱសថបុរាណខ្មែរ របស់លោកគ្រូស៊ូ សេងហ៊ួរ គ្មានច្បាប់អនុញ្ញាតិ ដែលមានទីតាំងនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រួវបានក្រុមការងារត្រួតពិនិត្យសេវាសុខា ភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិនគរបាលសង្កាត់ដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ ចុះត្រួតពិនិត្យហើយសម្រេចបិទទីតាំង កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ទីតាំងឱសថបុរាណនេះបានបើកសេវាពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម មហារីក និងបានចុះផ្សាយតាម Facebook ដែលមានគណនីឈ្មោះ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ…

អាជ្ញាធរខណ្ឌមានជ័យចាប់ឃាត់រថយន្តគ្លីនិកឯកជនល្មើសបម្រាមក្រសួងសុខាភិបាល ចំនួន៣គ្រឿង

Kcsm 2023-05-26 06-35pm ភ្នំពេញ ៖ រថយន្តគ្លីនិកឯកជនចំនួន៣គ្រឿង ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌមានជ័យ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ ចាប់ឃាត់នាំយកទៅរក្សាទុកនៅសាលាខណ្ឌ នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមរថយន្តទាំងនោះ បន្តធ្វើសកម្មភាពល្មើស ដោយចេញលួចដឹកសព ជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ផ្ទុយពីវិធានការណ៍ បម្រាមរបស់ក្រសួងសុខាភិបាល ។តាមការលើកឡើងរបស់ប្រជាពលរដ្ឋ រថយន្តគ្លីនិកឯកជនមួយចំនួននៅតែផ្គើន ទៅនឹងបម្រាមរបស់ក្រសួងសុខាភិបាល ដែលបានហាមឃាត់ ដោយលួចធ្វើសកម្មភាពចេញទៅដឹកសព ជនរងគ្រោះគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ…

(Breaking news) ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅរាជធានីភ្នំពេញ

kcsm2023-05-13 09-57am (ភ្នំពេញ)លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចចំនួន ៣ផ្សេងគ្នា ដោយបញ្ជាឲ្យបិទ មន្ទីរសម្រាកព្យាបាលឯកជនចំនួន៣កន្លែង នៅរាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​ ២០៣។ មន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣នោះរួមមាន​ មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង​, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីស្រមៃ។ ចំពោះមូលហេតុដែលបិទ ដោយសារតែមន្ទីរសម្រាកព្យាបាលនេះ មិនមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ៕

រួម​គ្នា​ដេីម្បីកម្ពុជាស្អាត

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ស្រុកចុងកាល ខេត្តឧត្តរមានជ័យរួមគ្នាអនុវត្ត លក្ខណៈសម្បត្តិទី៦ នៃ“ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ” មានអនាម័យ សោភ័ណភាព បរិស្ថានល្អ គ្រប់ទីប្រជុំជន ក្នុងព្រះរាជាណាចក្រកម្ពុជា។សកម្មភាពការប្រមូលសំរាមតាមផ្ទះ នៃផ្លូវក្នុងភូមិ មួយចំនួនក្នុង ស្រុកចុងកាល ខេត្តឧត្តរមានជ័យថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២រស់នៅស្អាត បរិស្ថានស្អាត សុខភាពល្អ ។

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៣នាក់, ជាសះស្បើយ១២៨នាក់ និងគ្មានអ្នកស្លាប់ទេ
2022-04.03 01.18pm

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៣នាក់ ក្នុងនោះសុទ្ធសឹងឆ្លងក្នុងសហគមន៍ ចំណែកអ្នកជំងឺជាសះស្បើយចំនួន១២៨នាក់ និងគ្មានស្លាប់ទេ។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៥,៧៤៧នាក់, អ្នកជាសះស្បើយសរុបចំនួន១៣២,០៦៨នាក់, ស្លាប់សរុបចំនួន៣,០៥៤នាក់៕