Month: March 2024

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់រាជធានី-ខេត្ត បន្តប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីនេះ ឱ្យកាន់តែធំថែមទៀត

kcsm2024-03-31 03-42pm ខេត្តពោធិ៍សាត់)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ពាក់ព័ន្ធករណី ប្រជាពលរដ្ឋ បានសម្ដែងក្ដីព្រួយបារម្ភរឿង «សង្ក្រាន្ត» នៅកម្ពុជា ដោយថា សូមកុំបារម្ភ រាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ រហូតដល់អាណត្តិនេះ មានការយកចិត្តទុកដាក់ ខ្ពស់ណាស់ចំពោះបញ្ហាវប្បធម៌ប្រពៃណីខ្មែរនេះ ។ សម្តេច ថា សាសនា និងវប្បធម៌ គឺសំខាន់ ហើយការការពារសម្បត្តិវប្បធម៌ គឺជាអាទិភាពធំណាស់ របស់រាជរដ្ឋាភិបាលកម្ពុជា រាប់អាណត្តិមកហើយ ។ សម្តេចធិបតី…

លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា

KCSM2024-03-31 02-38pm (ភ្នំពេញ)៖ អស់រយៈពេល ៣០ឆ្នាំមកហើយ រាប់តាំងពីដើមទសវត្សន៍៩០ មកដល់បច្ចុប្បន្ន ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជា មួយប្រជាជនកម្ពុជា ផ្សព្វផ្សាយ មាតិការព័ត៌មាន អប់រំ កម្សាន្ត និងកីឡា យ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ (FM97 MHz & FM99 MHz) ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ (TV11)។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោកជំទាវ ឌិត នីតា…

លោកជំទាវ បញ្ជាក់ថា” អាគារការិយាល័យថ្មីរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីសទាំង ០២ បានសាងសង់ឡើង ដោយបំពាក់ជាមួយនឹងសម្ភារៈការិយាល័យទំនើប កន្លែងបំពេញការងារធំទូលាយ និងមានស្ទូតឌីយ៉ូផលិតកម្មវិធីវិទ្យុ-ទូរទស្សន៍ និងការផ្សាយផ្ទាល់ ដែលរៀបចំឡើង តាមស្តង់ដារបច្ចេកវិទ្យា Full-HD និងអាចផលិតជារូបភាព 4K ដែលផ្តល់នូវសក្តានុពលខ្ពស់ ក្នុងការលើកកម្ពស់ អាជីវកម្មនៅកម្ពុជា ឲ្យទាន់និន្នាការបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។ និយាយជារួម យើង AMS មានបេសសកម្មសំខាន់ គឺផ្តល់នូវព័ត៌មាន ដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និងសាធារណជនទូទៅទាំងក្នុងប្រទេស និងតំបន់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ធ្វើឱ្យអតិថិជន មានការរីកចម្រើន ជាមួយការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន ក្រោមមូលបទស្នូលគឺ គុណភាព ភាពស្មោះត្រង់ ក្រមសីលធម៌ វិជ្ជាជីវៈ ប្តេជ្ញាចិត្ត ច្នៃប្រឌិតខ្ពស់ និងការសហការផលិតនិងផ្សព្វផ្សាយ ដើម្បីឧត្តមប្រយោជន៍រួម”។

លោកជំទាវ ឌិត នីតាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អប្សរា ព័ត៌មានបានលើកឡើងដោយបញ្ជាក់ថា៖”ខ្ញុំសុំធ្វើការកត់សម្គាល់ លើតួនាទីសំខាន់របស់ក្រុមអប្សរាមេឌាសឺវីស (AMS)ថែមមួយកម្រិតទៀត ដែលត្រូវប្រឈមនិងដោះស្រាយឱ្យស្របនឹងការជឿនលឿន នៃបច្ចេកវិទ្យាផ្សព្វផ្សាយ។ ស្ថិតក្នុងបរិយាកាសនៃការរីកចម្រើន នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតបច្ចុប្បន្ន (AI) យើងបន្តបេសកកម្ម ជាអ្នកនាំសារដ៏ចំណាន រវាងប្រជាពលរដ្ឋ និងសង្គម ហើយពីសង្គមជាមួយរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកប្រជាជនវិញ ព្រមទាំងចូលរួមបង្កើនកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីរួមចំណែកសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធម្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ៕#កអក​ #ams ឣត្ថបទ:សង្គម

ពូមីងញៀនល្បែង !កំពុងសប្បាយអ៊ុត ចាក់អាប៉ោង សមត្ថកិច្ចទៅដល់ចា-ប់ឃា-ត់ខ្លួនបាន៤នាក់

KCSM2024-03-30 11-43am កំពង់ស្ពឺ ៖ ក្រុមអ្នកញៀនលេងល្បែងសុីសង (អាប៉ោង) កំពុងផ្តុំគ្នាអ៊ុតចាក់ ភ្លេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសំរោងទងទៅដល់ចាប់ក្រសោបបាន៤នាក់ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងព្រៃខាងលិចភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំ រោងទង ខេត្តកំពង់ស្ពឺ ។ក្រុមអ្នកញៀនល្បែងឃាត់ខ្លួនបានទាំង៤នាក់ ៖ ទី១ ឈ្មោះ សៀង អៀ ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកធ្វើមេបាញ់អាប៉ោង , ទី២ ឈ្មោះ យ៉ែម…

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានព្រះមហាក្សត្រតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី

KCSM2024-03-30 09-03AM ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

ដេប៉ូលក់ប្រេង១កន្លែងត្រូវបានឣគ្គីភយ័ឆាបឆេះខូចខាតទាំងស្រុង នៅស្រុកកំពង់ត្រឡាច

KCSM2024-03-29 05-10PM កំពង់ឆ្នាំង ៖ ដេប៉ូលក់ប្រេងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ រងខូចខាតអស់ទាំងស្រុង បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ច្រើនគ្រឿង ចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ជនរងគ្រោះ ជាម្ចាស់ទីតាំងឈ្មោះ យាប់ សារុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ និងបើកដេប៉ូតេលា រស់នៅចំណុចកើតហេតុខាងលើ ។…

បុរសវ័យចំណាស់ ម្នាក់បេីករថយន្ត ក្នុងស្ថានភាពស្រវឹង បុ.កអូសម៉ូតូ ជាង១ពាន់ម៉ែត្រ រងរបួសធ្ង.ន់២នាក់

KCSM2024-03-29 03-14PM ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹង បើកបញ្ច្រាសទិសដៅ ទៅបុកនឹងម៉ូតូមួយគ្រឿង រូបព្យាយាមបើករត់អូសម៉ូតូជាង 1000 ម៉ែត្រ បណ្ដាលឱ្យម្ចាស់ម៉ូតូ ត្រូវជាគូសង្សារពីរនាក់ រករបួសធ្ងន់ ចំណែកឯម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ ។ ហេតុការណ៍នេះដែរកើតឡើងនៅ វេលាម៉ោង ២៣:៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តមួយគ្រឿងពណ៌ស ម៉ាក់…

យុវជន២នាក់ឆក់ទូរស័ព្ទដៃនារីម្នាក់បានសម្រេច គេចមិនផុតពីសមត្ថកិច្ចខណ្ឌ៧មករា

KCSM2024-03-28 05-18PM ភ្នំពេញ៖ ជនសង្ស័យត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច នៅខណ្ឌ៧មករា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ ប្រតិបត្តការណ៍ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង…

ក្រសួងព័ត៌មាន ព្រមានសារព័ត៌មានចំនួន៣ ក្រោយរកឃើញការផ្សាយផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ

KCSM2024-03-28 04-42PM ការព្រមានបែបនេះ គឺព្រោះតែគេហទំព័រសារព័ត៌មានទាំង៣ បានផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានប្រភពច្បាស់លាស់ ការផ្សព្វផ្សាយមិនមានតុល្យភាពព័ត៌មាន ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍បានអនុវត្តនីតិវិធីសាកសួរលើករណីចុះផ្សាយទាំងនេះជាបន្តបន្ទាប់ដោយមានរបាយការណ៍ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ត្រូវបានចងក្រងទុកផងដែរ។ផ្អែកលើការបំភ្លឺរបស់លោកចាងហ្វាងសារព័ត៌មាន ព្រមទាំងការស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃដោយម៉ត់ចត់លើធាតុចូល និងព័ត៌មានពាក់ព័ន្ធ ក្រុមការងារជំនាញបានទាញសេចក្តីសន្និដ្ឋានមួយថាការផ្សាយរបស់អង្គភាពទាំងបី គ្មានមូលដ្ឋានច្បាស់លាស់ ព័ត៌មានមិនមានតុល្យភាព ហើយបានអនុវត្តលើសតួនាទីជាអ្នកសារព័ត៌មាន ដែលជាការបំពានក្រមសីលធម៌វិជ្ជាជីវៈ ។ នៅក្នុងសង្គមកម្ពុជាក៏ដូចជាសង្គមជាតិផ្សេងទៀតលើពិភពលោកដែរ ការបំពេញតួនាទីតាមក្រមសីលធម៌…

ម៉ូតូ.HONGDAបុ.កជាមួយម៉ូតូកង់បី ឆេះសន្ធោសន្ធៅ របួសធ្ង.ន់ស្រាល៣នាក់

KCSM2024-03-28 03-59PM បន្ទាយមានជ័យ ៖ ស្ត្រី២នាក់ម្តាយកូនរងរបួសធ្ងន់ ឆេះរលាកពេញខ្លួន ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កជាអគ្គិភ័យ បន្ទាប់ពីម៉ូតូហុងដាឌ្រីមមួយគ្រឿងបើកបុកគ្នាជាមួយម៉ូតូកង់បីកែច្នៃ បើកច្រាសទិស បណ្តាលឱ្យឆាបឆេះសន្ធោសន្ធៅឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៥៩ ចន្លោះគីឡូម៉ែត៤០-៤១ ក្នុងនៅភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1X-2452 ជិះដោយឈ្មោះ វ៉ែន រៃ ភេទប្រុស…