
លោកជំទាវ ឌិត នីតាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អប្សរា ព័ត៌មានបានលើកឡើងដោយបញ្ជាក់ថា៖”ខ្ញុំសុំធ្វើការកត់សម្គាល់ លើតួនាទីសំខាន់របស់ក្រុមអប្សរាមេឌាសឺវីស (AMS)ថែមមួយកម្រិតទៀត ដែលត្រូវប្រឈមនិងដោះស្រាយឱ្យស្របនឹងការជឿនលឿន នៃបច្ចេកវិទ្យាផ្សព្វផ្សាយ។ ស្ថិតក្នុងបរិយាកាសនៃការរីកចម្រើន នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតបច្ចុប្បន្ន (AI) យើងបន្តបេសកកម្ម ជាអ្នកនាំសារដ៏ចំណាន រវាងប្រជាពលរដ្ឋ និងសង្គម ហើយពីសង្គមជាមួយរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកប្រជាជនវិញ ព្រមទាំងចូលរួមបង្កើនកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីរួមចំណែកសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធម្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ៕#កអក #ams
ឣត្ថបទ:សង្គម









