Month: April 2022

ការដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី គឺជាផ្នែកមួយនៃកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន,

KCSM2022-04-30 05:38pm (មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍នេះថា ការដកទណ្ឌកម្មដែលបានដាក់លើប្រទេសរុស្ស៉ី គឺជាផ្នែកមួយនៃកិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។ ទីក្រុងកៀវ បានព្រមានកាលពីថ្ងៃសុក្រសប្ដាហ៍នេះថាកិច្ចចរចាស្តីពីការបញ្ចប់ការឈ្លានពានរបស់ប្រទេសរុស្ស៊ី ដែលឥឡូវនេះបានឈានដល់ខែទី៣ គឺកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ណាស់។ លោក Lavrov បានគូសបញ្ជាក់នៅក្នុងការអត្ថាធិប្បាយទៅកាន់ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ ដែលបាន ចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៉ីថា «នាពេលបច្ចុប្បន្ននេះ…

ស្រ្តីលក់ផលិតផលតាមអនឡាញ ដ៏ស្រស់ប្រឹមប្រីយម្នាក់ ត្រូវបានឃុំខ្លួន ពីបទឆបោកប្រាក់

KCSM 2022.04.30 05.33PM ភ្នំពេញ៖ ចៅក្រមស៊ើបសួរលោក រស់ សាមឌី នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបង្គាប់ឲ្យឃុំខ្លួនស្រ្តីលក់ផលិតផលតាមអនឡាញម្នាក់ និង បានបញ្ជូនខ្លួននាង ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការឆបោកប្រាក់ អតិថិជនរបស់គាត់ តាមការឡាយលក់ផលិតផល តាមហ៊្វេសប៊ុក (Facebook) ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងខែមករា ឆ្នាំ២០២០។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក ចៅក្រមស៊ើបសួរ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ អាន…

រថយន្តបុករះគោ៧ក្បាលងាប់ភ្លាមៗនៅក្រុងស្វាយរៀង

kcsm2022-04-30 03:50pm (ស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានសម្លាប់គោ៧ក្បាលភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿនបុករះ កាលពីវេលាម៉ោង៣៖៣៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ គីឡូម៉ែត្រលេ១២៧ និង១២៨ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា អ្នកបើករថយន្តមានឈ្មោះ សេង វិទ្យា អាយុ២៩ឆ្នាំ មុខរបរបើកបររស់នៅភូមិរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រថយន្តខូចខាតធ្ងន់។ ចំណែកសត្វគោចំនួន៧ក្បាលបានងាប់ភ្លាមៗ នៅនឹងកន្លែងកើតុហេតុ ប៉ុន្តែមិនមានអ្នកណាម្នាក់ចេញមុខដោះស្រាយថាជាម្ចាស់សត្វគោនោះទេ។ បើតាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក…

ឯកឧត្តម គង់ សោភណ្ឌ័ ដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យ​ទទួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យសុខភាព ព្យាបាលជំងឺ និងចែកថ្នាំពេទ្យ ដោយឥតគិតថ្លៃ

KCSN2022.04.30.03.10pm កណ្តាល.៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នារសៀល ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​ការងារត្រៀមទទួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យសុខភាព ព្យាបាលជំងឺ និងចែកថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង…

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះហេត្ថលេខាទទួលថវិកាពីក្រុមហ៊ុន ជីប ម៉ុង ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)

kcsm2022-04-30 02:48pm (ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានលើកឡើងថា អ្វីដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានធ្វើមុនការរីករាលដាលនៃជំងឺកូវីដ១៩ សមាគមនឹងបន្តធ្វើតទៅទៀតក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីជួយដល់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមហ៊ុនជីប ម៉ុង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ៊ុន…

រុស្ស៉ី បានប្រើនាវាមុជទឹកវាយប្រហារអ៊ុយក្រែនដោយមីស៊ីលគ្រូសជាលើកដំបូង

kcsm2022-04-29 07.06pm (កៀវ)៖ រុស្ស៉ីបានប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត នៅក្នុងតំបន់សមុទ្រខ្មៅ ដើម្បីវាយប្រហារលើយោធាអ៊ុយក្រែន ជាមួយមីស៊ីលគ្រូស កាលីប័រ (Kalibr) ហើយនេះគឺជាលើកដំបូងបំផុតដែលទីក្រុងមូស្គូ ប្រកាសពីការប្រើនាវាមុជទឹកនៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២។ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសុក្រនេះបានបញ្ចេញវីដេមួយដែលបង្ហាញពីការបាញ់មីស៊ីលគ្រូស កាលីប័រ ចេញពីនាវាមុជទឹក ហើយបានវាយប្រហារ ចំគោលដៅដែលក្រសួង អះអាងថាជាគោលដៅយោធាអ៊ុយក្រែន។ តែភ្លាមៗ ភាគីអ៊ុយក្រែន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញការអះអាង របស់រុស្ស៉ី។…

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តចែង នៅខេត្តតាកែវ

kcsm2022.04.29 04.46pm តាកែវ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តចែង ស្ថិតក្នុងភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានអបអរសាទចំពោះសមិទ្ធផលជាច្រើនដែលបានកើតមានទ្បើងក្នុងទីអារាមនេះ និងបានកោតសរសើរ ចំពោះស្មារតីសាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរស របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែក កសាងលើក ស្ទួយព្រះពុទ្ធសាសនា។ លោកបន្តថា…

អតិថិជន OPENNET ជួបបញ្ហាសេវាអ៊ីនធឺណិត អាចទំនាក់ទំនងទៅសាខាក្រុមហ៊ុនទាំង៨ ខណៈក្រុមហ៊ុន នៅតែបន្ដដំណើរការ

kcsm2022-04-29 03:45pm (ភ្នំពេញ)៖ អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (OPENNET) បានចេញសេចក្ដីជូនដំណឹង ដោយបានបញ្ជាក់ថា ដោយសារមានការគាំទ្រ ផ្នែកបច្ចេកទេសពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) អភិបាលបណ្តោះអាសន្ន បានរៀបចំយន្តការ ក្នុងការបន្តអាជីវកម្មរបស់ក្រុមហ៊ុន OPENNET ឲ្យដំណើរការប្រក្រតី និងធានាបាននូវនិរន្តភាព នៃការផ្តល់សេវាអ៊ីនធឺណិតដល់អតិថិជន។ ក្នុងន័យនេះ ក្នុងករណីសេវាអ៊ីនធឺណិតរបស់អតិថិជនជួបប្រទះបញ្ហា រអាក់រអួល ឬមិនដំណើរការ ឬអតិថិជនមានបំណងចង់ជាវថ្មី ឬចង់បន្តប្រើប្រាស់សេវាអ៊ីនធឺណិត សូមមេត្តាទំនាក់ទំនងមកកាន់លេខទូរស័ព្ទ០១៥…

-សមត្ថកិច្ចនគរបាលអនុវត្តវិធានការត្រួតពិនិត្យ លើចំណុចទទួលផលចោរកម្មចំនួន០២ទីតាំង ដកហូតបានម៉ូតូចំនួន ២៦គ្រឿង

kcsm2022.04.29 02.22pm (បាត់ដំបង)កាលពីថ្ងៃ ពុធ ១១រោច ខែចេត្រ ឆ្នាំខាលនព្វ ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង…

កំពង់ផែក្រុងព្រះសីហនុកើន១៦% នៅត្រីមាសទី១ បង្ហាញពីការងើបឡើងសន្សឹមៗនៃសេដ្ឋកិច្ចកម្ពុជា

KCSM2022-04-28 04:48pm (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២២នេះ កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ មានចំនួន១៩៨ ១៨២ TEUs កើនឡើង១៦.៣២ភាគរយ។ ការកើនឡើងនេះជាសញ្ញាឆ្លុះបញ្ចាំពីការងើបឡើងសន្សឹមៗនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ដែលជំរុញឲ្យកំពង់ផែ ត្រូវរៀបចំពង្រីកបន្ថែមទៀត ដោយសារតែទំនិញដឹកចេញ-ចូលច្រើន។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញដឹកនាំយុវជនក្រសួង និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ…