KCSN2022.04.30.03.10pm


កណ្តាល.៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នារសៀល ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​ការងារត្រៀមទទួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យសុខភាព ព្យាបាលជំងឺ និងចែកថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

កិច្ចប្រជុំនេះដែរមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈ អភិបាលខេត្ត លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល លោក លោកស្រី ប្រធាន មន្ទីរ- អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុកទាំង១១ និងលោកមេឃុំ មេភូមិពាក់ព័ន្ធ។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងថា «ការចុះពិនិត្យសុខភាព ព្យាបាលជំងឺ និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នាពេលនេះ គឹសរបញ្ជាក់អោយឃើញអំពីការគិតគូរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខមាលភាពសាធារណៈ ជូនប្រជាពលរដ្ឋគ្រប់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយនោះទេ»។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្តបានភ្ជាប់នូវសារដ៏មានសារៈសំខាន់មួយថា « សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា »៕