Month: May 2023

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចរឹបអូសរថយន្តម៉ាក់ Rang Rover ដែលជាកម្មសិទ្ធិរបស់ឈ្មោះ គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ,(Inside video)

Kcsm2023 -05-31 07-09pm ភ្នំពេញ: ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបាន​សម្រេចធ្វើការ​រឹបអូសជាបណ្ដោះអាសន្ននៃរថយន្តម៉ាក់ រ៉េងរ៉ូវើ ពណ៌ខ្មៅស៊េរីឆ្នាំ 2011 ពាក់ស្លាកលេខភ្នំពេញ 2V-6161 ដែលជាកម្មសិទ្ធិរបស់កូន​បំណុលនៃការអនុវត្តឈ្មោះ គឹង វណ្ណៈ អភិបាលរងខេត្ត​បន្ទាយ​មានជ័យ។ ការរឹបអូសនេះ នៅផ្លូវ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី29 ខែឧសភាឆ្នាំ 2023 ។ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់លើលោក គឹង វណ្ណៈ…

រដ្ឋសភាបានអនុម័តដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទលើ សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ

kcsm2023-05-31 05-27pm (ភ្នំពេញ)អង្គសភា បានធ្វើការអនុម័ត ដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទ លើ សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ចូលរួមចំនួន ១០០រូប។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៃរដ្ឋសភា ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ…

ជនសង្ស័យ08នាក់ប្ល.ន់អ្នកលក់មាសនៅផ្សារស្ទឹងមានជ័យសមត្ថកិច្ចចាប់ខ្លួនបានហើយ

Kcsm 2023-05-31 02-59pm ភ្នំពេញ៖ ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង១០ នាទី ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនបានហើយ។បន្ទាប់ពីធ្វេីការស្រាវជ្រាវ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន ០៨ នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ពាក់ព័ន្ធករណីខាងលើ ព្រមទាំងចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួន។វត្ថុតាងសមត្ថកិច្ចចាប់យកបានរួមមាន៖ ​ អាវុធខ្លីម៉ាក…

នាយករដ្ឋមន្ត្រីព្រមានជាថ្មីចំពោះផែនការធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.បរឿងគណបក្សភ្លើងទៀន Kcsm2023-05-31 12-08pm

(ភ្នំពេញ)សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានព្រមានសារជាថ្មីចំពោះក្រុម មេដឹកនាំនិង អ្នកគាំទ្រគណបក្សប្រឆាំងពិសេសគណបក្ស ភ្លើងទៀនដែលមានផែនការ ប្រមូលផ្តុំគ្នាដើម្បីតវ៉ាចំពោះការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សា ធម្មនុញ្ញដែលបានបដិសេធចុះឈ្មោះគណបក្សប្រឆំងមួយនេះ នៅក្នុង បញ្ជីឈ្មោះគណបក្សនយោបាយចូលរួមបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ នៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ។ការព្រមានរបស់ប្រមុខរាជរដ្ឋាភិបាលនេះបានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និង ស្ពាន អាកាសឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ខែឧសភា ឆ្នាំ ២០២៣នេះនិងបន្ទាប់ពីមានការប្រកាសប្រមូលផ្តុំអ្នកគាំទ្ររបស់ខ្លួនពីសំណាក់ គណបក្ស ភ្លើងទៀន​ដើម្បីតវ៉ាចំពោះការសម្រេចរបស់ស្ថាប័នទាំង២នេះ។សម្រាប់ប្រមុខរាជរដ្ឋាភិបាល ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសមួយសម្តេច មាន សិទ្ធិគ្រប់គ្រងសណ្តាប់ធ្នាប់សម្រាប់មនុស្ស១៧លាន នាក់នៅក្នុងប្រទេស និងសម្រាប់ គ្រប់គណបក្សនយោបាយ មិនមែនសម្រាប់តែបក្សណាមួយនោះឡើយ។…

(ព័ត៌មានបឋម)កម្មករលាងឡានម្នាក់ឡើងបើកឡានជ្រុលចង្កូតទៅបុកនារីម្នាក់ ហើយបន្តទៅបុកផ្ទះពលរដ្ឋទៀត នៅខេត្តសៀមរាប

Kcsm2023-05-31 10-27am សៀមរាប៖ មានករណីកម្មករលាងឡាន បានឡើងបើករថយន្តដែលគេយកទៅឲ្យលាង ស្រាប់តែជ្រុលចង្កូតទៅបុ…កមនុស្សម្នាក់ បណ្ដាលឱ្យរងរបួ…ស ហើយបន្តទៅបុ…កផ្ទះប្រជាពលរដ្ឋថែមទៀតផង។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៣។ រថយន្តដែលជួបហេតុការណ៍នោះ ម៉ាក់ហៃលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2AJ-3990។ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋាននៅពុំទាន់បញ្ជាក់លម្អិតនៅឡើយទេ។

សមត្ថកិច្ចចាប់អ្នកទិញប្រេងកូឡា និងថ្នាំដុសធ្មេញរាប់រយកេសមកកោសរករង្វាន់ រួចវេចខ្ចប់សំបកក្លែងក្លាយលក់ចេញលើទីផ្សារ!

Kcsm2023-05-31 10-05am ភ្នំពេញ ៖ នគរបាលចាប់អ្នកទិញប្រេងកូឡា និងថ្នាំដុសធ្មេញរាប់រយកេសមកកោសរករង្វាន់ រួចវេចខ្ចប់សំបកក្លែងក្លាយលក់ចេញលើទីផ្សារ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះលេខអេ១៨ ផ្លូវ០៦ បុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដកហូតបាន ប្រេងកូឡារូបតាប៉ិ ចំនួន៣០០កេស និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរចំនួន៣២០កេស ។តាមប្រជាពលរដ្ឋ អ្នកដែលនិយមប្រើប្រាស់ផលិតផលខាងលើ បានលើកឡើងថា អ៊ីចឹងតើ ពេលទិញប្រេងកូឡាតាបុិ ឬថ្នាំដុសផ្កាឈូកពីរ ម្តងៗ កោសមើលរង្វាន់របស់ក្រុមហ៊ុន ឃើញតែពាក្យ…

អភិបាលរងខេត្តបន្ទាយមានជ័យជំពាក់លុយមិនសង ត្រូវអាវុធហត្ថខណ្ឌ សែនសុខ ស្ទាក់ចាប់រថយន្ត

Kcsm2023-05-30 03-41pm ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-6161 របស់លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបាន អាជ្ញាសាលា រួមកម្លាំងអាវុធហត្ថខណ្ឌសែន សុខ ធ្វើការស្ទាក់ចាប់ឃាត់ ពាក់ព័ន្ទទៅនឹងរឿងជំពាក់លុយមិនសង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមសមត្ថកិច្ចគ្រាន់តែបង្ហើបឲ្យដឹងថា ពាក់ពាក់ព័ន្ធទៅនឹងរឿងជំពាក់លុយ…

ស្រវឹងស្រា ! បើបើកបរបង្កគ្រោះ​​ថ្នាក់បុ.ក​រះ​ចូល​ផ្ទះ​​ និង​ឡាន​៣​គ្រឿងផ្សេងទៀត​ ​ចតមុខ​ផ្ទះ​

Kcsm2023-05-30 03-10pm ខេត្ត​សៀម​រា​ប ៖ បុរស​​ម្នាក់​បើក​រថយន្ត​​មួយគ្រឿងម៉ាក​ឡិច​ស៊ី​ស ​ក្នុងស្ថានភាព​ស្រវឹង ​បាន​បុ.ក​រះ ចូល​​ផ្ទះ​​ប្រជា​ពលរដ្ឋ​ទាំង​កំរោល បណ្តាល​ឱ្យ​ខូចខាត​​រថយន្ត​ចំនួន​៣​គ្រឿង និង​សំយាបផ្ទះ​ទាំង​ស្រុង សំណាងល្អ មិន​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ។​ហេតុការណ៍​​​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង១២​និង​៣០នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​សាលាបង្រៀន​បើ​កបរ​សុវត្ថិភាព​ តាម​បណ្តោយ​ផ្លូវហ៊ុន​ សែន សន្តិភាព ក្រ​វ៉ា​ត់ ​ក្រុង ស្ថិត​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀម​រាប ខេត្តសៀមរាប ​។​តាម​ប្រភព​ពីអ្នក​លក់ដូរ​​ពេល​​យប់​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ប្រាប់​​​​​ឱ្យ​ដឹង​ថា ​មុន​ពេលកើតហេតុ ខណៈគាត់​កំពុង​លក់ដូរ​យក​ទឹក​សុទ្ធ និង ស្រា​បៀរ​ឱ្យ​អ្នកទិញ…

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបិទទីតាំងព្យាបាលជម្ងឺគ្មានច្បាប់របស់លោក ស៊ូ សេងហ៊ួរ

Kcsm2023-05-30 01-19pm ភ្នំពេញ ៖ ទីតាំងពិនិត្យព្យាបាលជម្ងឺ បែបឱសថបុរាណខ្មែរ របស់លោកគ្រូស៊ូ សេងហ៊ួរ គ្មានច្បាប់អនុញ្ញាតិ ដែលមានទីតាំងនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រួវបានក្រុមការងារត្រួតពិនិត្យសេវាសុខា ភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិនគរបាលសង្កាត់ដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ ចុះត្រួតពិនិត្យហើយសម្រេចបិទទីតាំង កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ទីតាំងឱសថបុរាណនេះបានបើកសេវាពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម មហារីក និងបានចុះផ្សាយតាម Facebook ដែលមានគណនីឈ្មោះ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ…

ជំនួបសម្តេចតេជោតាមទូរស័ព្ទជាមួយប្រធានាធិបតី អ៊ុយក្រែន ហ្សែលលិនស្គី ជាលើកទី២

Kcsm 2023-05-30 08-24am (ភ្នំពេញ)នៅល្ងាចថ្ងៃទី២៩.០៥.២០២៣ ជាលទ្ធផលជំនួបតាមទូរស័ព្ទរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូឡូឌីមៀ ហ៊្សែលលិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន។ដោយក្តីអបអរដូចមានខ្លឹមសារខាងក្រោម ..