Kcsm2023 -05-31 07-09pm

ភ្នំពេញ: ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបាន​សម្រេចធ្វើការ​រឹបអូសជាបណ្ដោះអាសន្ននៃរថយន្តម៉ាក់ រ៉េងរ៉ូវើ ពណ៌ខ្មៅស៊េរីឆ្នាំ 2011 ពាក់ស្លាកលេខភ្នំពេញ 2V-6161 ដែលជាកម្មសិទ្ធិរបស់កូន​បំណុលនៃការអនុវត្តឈ្មោះ គឹង វណ្ណៈ អភិបាលរងខេត្ត​បន្ទាយ​មានជ័យ។ ការរឹបអូសនេះ នៅផ្លូវ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី29 ខែឧសភាឆ្នាំ 2023 ។

តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់លើលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ពីបទឆបោក និងបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន។

លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានបុគ្គល​ពីរនាក់ ប្តឹងទៅសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោក​លុយជិត ១លានដុល្លារដុល្លារ និងរំលោភលើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចទូទាត់។