Kcsm2023-05-31 10-05am


ភ្នំពេញ ៖ នគរបាលចាប់អ្នកទិញប្រេងកូឡា និងថ្នាំដុសធ្មេញរាប់រយកេសមកកោសរករង្វាន់ រួចវេចខ្ចប់សំបកក្លែងក្លាយលក់ចេញលើទីផ្សារ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះលេខអេ១៨ ផ្លូវ០៦ បុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដកហូតបាន ប្រេងកូឡារូបតាប៉ិ ចំនួន៣០០កេស និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរចំនួន៣២០កេស ។
តាមប្រជាពលរដ្ឋ អ្នកដែលនិយមប្រើប្រាស់ផលិតផលខាងលើ បានលើកឡើងថា អ៊ីចឹងតើ ពេលទិញប្រេងកូឡាតាបុិ ឬថ្នាំដុសផ្កាឈូកពីរ ម្តងៗ កោសមើលរង្វាន់របស់ក្រុមហ៊ុន ឃើញតែពាក្យ «សូមអគុណ ព្យាយាមម្តងទៀត » តាមពិតស្រោម ប្រអប់ដែលវិចខ្ចប់ ត្រូវបានជនឆ្លៀតឱកាស ហែក ដកយករបស់ពិតអស់ហើយ ដោយវិចខ្ចប់ ប្រអប់ក្លែងក្លាយ មុននឹងចែកចាយ ដាក់លក់បន្ត ពោលប្រអប់ណាត្រូវរង្វាន់គេលួចដកចេញអស់ ។ក្រោយពីឃើញសភាពមិនប្រក្រតី ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្រាវជ្រាវ តាមរកឃើញដល់ទីតាំង ស្តុក វិចខ្ចប់ ប្រអប់ក្លែងក្លាយ ដកហូតបាន ប្រេងកូឡារូបតាប៉ិ ចំនួន៣០០កេស និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរចំនួន៣២០កេស ៕

