Kcsm2023-05-30 01-19pm


ភ្នំពេញ ៖ ទីតាំងពិនិត្យព្យាបាលជម្ងឺ បែបឱសថបុរាណខ្មែរ របស់លោកគ្រូស៊ូ សេងហ៊ួរ គ្មានច្បាប់អនុញ្ញាតិ ដែលមានទីតាំងនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រួវបានក្រុមការងារត្រួតពិនិត្យសេវាសុខា ភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិនគរបាលសង្កាត់ដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ ចុះត្រួតពិនិត្យហើយសម្រេចបិទទីតាំង កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
ទីតាំងឱសថបុរាណនេះបានបើកសេវាពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម មហារីក និងបានចុះផ្សាយតាម Facebook ដែលមានគណនីឈ្មោះ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានជាសះស្បើយ ដែលការជ្សព្វផ្សាយនេះពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភរ ខុសពីការពិត ។
បន្ទាប់ពីបានត្រួតពិនិត្យទីតាំង បុគ្គលិកបំរើការងារ និងជួបជាមួយម្ចាស់ឱសថបុរាណនេៈ ព្រមទាំងធ្វើកំណត់ហេតុរួចមក ក្រុមការងារបានបិទផ្អាកទីតាំងឱសថបុរាណជាបណ្តោះអាសន្ន និងពិន័យជាប្រាក់ចំនួន ១លានរៀល ព្រមទាំងបានបញ្ជូនកំណត់ហេតុនេះជូនទៅថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕




