Kcsm2023-05-30 03-10pm


ខេត្តសៀមរាប ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ក្នុងស្ថានភាពស្រវឹង បានបុ.ករះ ចូលផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឱ្យខូចខាតរថយន្តចំនួន៣គ្រឿង និងសំយាបផ្ទះទាំងស្រុង សំណាងល្អ មិនមាននរណាម្នាក់រងរបួសឡើយ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចសាលាបង្រៀនបើកបរសុវត្ថិភាព តាមបណ្តោយផ្លូវហ៊ុន សែន សន្តិភាព ក្រវ៉ាត់ ក្រុង ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមប្រភពពីអ្នកលក់ដូរពេលយប់នៅជិតកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខណៈគាត់កំពុងលក់ដូរយកទឹកសុទ្ធ និង ស្រាបៀរឱ្យអ្នកទិញ ស្រាប់តែឃើញរថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ស បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ពេលនោះក៏រ៉េចង្កូតចូលទៅខាងឆ្វេងដៃ បុ.កសរសេរសំយាបផ្ទះប្រជាពលរដ្ឋបាក់ខ្ទេចខ្ទី ហើយទៅបុ.ករថយន្តកាមរី ពណ៌ខ្មៅ កំពុងចតទុក នៅមុខផ្ទះ បែរក្បាលទៅលិច ។
តាមប្រភពដដែលបានបន្តថា ពេលនោះស្រាប់តែបុ.កផាំង វិលឡានបែរក្បាលមកត្បូងវិញ រួចបុ.ក រានទេវតាបាក់ជា២កំណាត់ ជើងនៅក្រោម ក្បាលនៅលើឡានកាមរី រួចបុ.កបន្តទៅរថយន្តហ្វតរ៉ាប់ទ័រ តម្លៃជាង៨ម៉ឺនដុល្លារ ហើយរថយន្តហ្វតរ៉ាប់ទ័រនោះ រុញបុ.កខ្ទេចមួយចំហៀងខាងឆ្វេង រថយន្ត ឡិចស៊ីស៣០០ ពណ៌ខ្មៅ ដែលចតទុក នៅមុខផ្ទះលក់ចំណីសត្វគ្រប់ប្រភេទ។
តាមប្រភពពីសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឱ្យដឹងនៅវេលាម៉ោង៣និង៤០នាទីឈានចូលព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ម្សិញមិញនេះថា រថយន្តបង្កម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ផ្លាកលេខ សៀមរាប 2B-5491 អ្នកបើកបរដោយឈ្មោះ ភាត ស៊ីណាត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ បើកបររកឃើញមានជាតិអាកុល០,៥៦mg ។
តាមប្រភពដដែលបានបន្តថា រថយន្តបង្កបានបុ.កផ្ទះរបស់ឈ្មោះ ភឿន សុធារ័ត្ន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខូចខាតសំយាបមុខផ្ទះ ទាំងស្រុង ។ បន្ទាប់មកបុ.ករថយន្តម៉ាក កាមរី ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ សៀមរាប 2B-4032 មានម្ចាស់ឈ្មោះ ងួន ហ៌ួត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និង រថយន្ត FORD ពណ៌ខ្មៅ ផ្លាកលេខ Cambodia Kimsour7 និង រថយន្ត LUXES RX300 ពណ៌ខ្មៅ ផ្លាកលេខ 2N-0016 ភ្នំពេញ មានម្ចាស់ឈ្មោះ គោម ហួត ភេទប្រុស អាយុ៦៨ ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរម៉ាករថយន្តឡិចស៊ីស ពាក់ផ្លាកលេខ សៀមរាប ២B.៥៤៩១ បើកបរក្នុងស្ថានភាពស្រវឹង (រកឃើញមានជាតិអាកុលមានចំនួន 0,៥៦mg,l) បានបុករថយន្តម៉ាកកាមរី ស៊េរីឆ្នាំ១៩៩៥ បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ ។ រថយន្តឡិចស៊ីស ខូចខាតមធ្យម។ រថយន្តFord rapter ខូចខាតធ្ងន់ និងខូចខាតសំយ៉ាបផ្ទះនិងរបងផ្ទះទាំងស្រុង តែពុំមានមនុស្សណាម្នាក់រងរបួសទេ។
ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានយករថយន្តបង្ករទៅរក្សាទុកនៅស្នាក់ការ។
បន្ទាប់មកធ្វើការវាស់វែងនិងបញ្ជូនសំណុំរឿងទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមផ្ផ្លូវច្បាប់។


