Kcsm2023-05-31 10-27am


សៀមរាប៖ មានករណីកម្មករលាងឡាន បានឡើងបើករថយន្តដែលគេយកទៅឲ្យលាង ស្រាប់តែជ្រុលចង្កូតទៅបុ…កមនុស្សម្នាក់ បណ្ដាលឱ្យរងរបួ…ស ហើយបន្តទៅបុ…កផ្ទះប្រជាពលរដ្ឋថែមទៀតផង។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៣។ រថយន្តដែលជួបហេតុការណ៍នោះ ម៉ាក់ហៃលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2AJ-3990។
ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋាននៅពុំទាន់បញ្ជាក់លម្អិតនៅឡើយទេ។

