ការជួបជុំក្រុមអតីតសិស្សរួមជំនាន់នីមួយៗវិទ្យាលយ័ឈូក(ហ៊ុនសែនឈូក)បានប្រារព្ធកម្មវិធី១ឆ្នាំម្ដង ដើម្បីរំលឹកគុណដល់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀននិងជួបជុំមិត្តភក្ដិបានប្រាស្រយ័ទាក់ទងសួរសុខទុក្ខគ្នាយ៉ាងស្និទ្ធស្នាលកក់ក្តៅរីករាយ….!នៅស្រុកឈូកខេត្តកំពត..!

KCSM 2025-01-13 10-13am

(កំពត)កាលពីរសៀលថ្ងៃទី11.01.2025 វេលាម៉ោង៣ រសៀល អតីតសិស្សរួមជំនាន់នីមួយៗ នៃវិទ្យាលយ័ឈូក បានជួបជុំគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមកយ៉ាងរីករាយក្រៃលែង ព្រមទាំងបានអញ្ជើញលោកគ្រូអ្នកគ្រូដែលគាត់ចូលនិវឌ្ឍន៍និងលោកគ្រូអ្នកគ្រូវិទ្យាលយ័ឈូកចូលរួមផងដែរ ។
ជាកិច្ចបន្ទាប់សិស្សរួមជំនាន់ទាំងអស់បានធ្វើកិច្ចចែកអំណោយជូនដល់លោកគ្រូអ្នកគ្រូដែលចូលនិវឌ្ឍន៍ដូចដែលបានគ្រោងទុក ហើយសូមអរគុណដល់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនសិស្សអោយក្លាយជាមនុស្សដែលមានចំណេះដឹងនិងគុណធម៌បំរើសង្គម ។
ហើយលោកគ្រូអ្នកគ្រូមានចិត្តរំភើបរីករាយ ជូនពរដល់អតីតសិស្សរួមជំនាន់ទាំងអស់ជួបនៅសេចក្តីសុខចំរើនផងដែរ ។
ក្រោយការជូនអំណោយដល់លោកគ្រូអ្នកគ្រូ អតីតសិស្សតាមឆ្នាំរួមជំនាន់នីមួយៗឡើងមានចំណាប់អារម្មណ៍ទៅកាន់អង្គកម្មវិធិទាំងមូល រួចក៏ចាប់ផ្តើមហូបអាហារសាមគ្គិរួមជាមួយតន្រ្តី រីករាយយ៉ាងក្រៃលែង រហូតដល់បិទកម្មវិធី ៕

ជាទីបញ្ជប់ លោកបេន សុភីម៉ា ប្រធានក្រុមអតីតសិស្សវិទ្យាល័យឈូក( ហ៊ុនសែនឈូក) សូមគោរពអរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនមិត្តភក្តិ និង ប្អូនៗ ទាំងអស់បានចូលរួមក្នុ
ងពិធីជួបជុំប្រចាំឆ្នាំរបស់ក្រុម។ វត្តមានដ៏ថ្លៃថ្លានេះមិនអាចយកអ្វីមកកាត់ថ្លៃបានឡើយ ជាការចូលរួមដែលនាំនូវសាមគ្គីភាព មិត្តភាពជារៀងរហូត។
សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនមិត្ត និង ប្អូនៗជួបប្រទះនូវពុទ្ធពរ
ទាំងឡាយ ៤ ប្រការ គឺអាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្តាតឡើយ។