Month: September 2022

ព្រោះតែខឹងអ្នកលក់ថ្នាំញៀនអោយខ្លួនមិនសុទ្ធនាំគ្នាចាប់ដាក់ខ្នោះវាយសម្លាប់ចោល

Kcsm2022-09-27 09-41pm ស្ទឹងត្រែង៖ ជនសង្ស័យទាំង២នាក់ក្រោយព្រួតគ្នាចាប់អ្នកលក់គ្រឿងញៀនម្នាក់ដាក់ខ្នោះ រួចនាំគ្នាវាយសម្លាប់ចោលព្រោះខឹងលក់ថ្នាំញៀនមិនសុទ្ធឲ្យក្រុមខ្លួន បានរត់គេចខ្លួនជិត១០ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងដៃជាប់ខ្នោះ នៅក្បែចំនុចបង្គោលសេវ៉ា០៩៧ស្ថិតក្នុងភូមិរិទ្ធីសែនជយ័២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ បើយោងតាមការរៀបរាប់របស់សាច់ញាតិបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានជិះម៉ូតូ ម៉ាក វ៉េវ អាល់ ហ្វា ពណ៌ ត្រួយ ចាកចេញពីផ្ទះ តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២មកម្លេះ ពុំបានត្រឡប់ទៅផ្ទះវិញនោះទេ ទើបតែនៅល្ងាចថ្ងៃទី១៨…

កម្លាំងនគរបាលជំនាញស្រុកស្រុកអង្គស្នួលបានឃាត់ជនសង្ស័យម្នាក់ទាញកាំភ្លើងបាញ់អ្នកធ្វើដំណើរតាមរថយន្ត

Kcsm2022-09-27 09-18pm កណ្តាល៖ កម្លាំងនគរបាលជំនាញស្រុកស្រុកអង្គស្នួលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទាញកាំភ្លើងបាញ់អ្នកធ្វើដំណើរតាមរថយន្ត និងពាក់ព័ន្ធករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅ ថាច ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកសារព័ត៌មានសង្គមអភិវឌ្ឍន៍ នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ…

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ !មនុស្ស០២នាក់បានស្លាប់ភ្លាមៗ ម្ដាយនិងកូន នៅស្រុកគីរីសាគរ

Kcsm2022-09-27 05-34pm (កោះកុង)គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅចំណុច អូរជាង ស៊ន ផ្លូវ ក្រុមហ៊ុន ញូញៀន ក្នុងឃុំ កោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។ ជនរងគ្រោះ ឈ្មោះ អូន នាង ភេទស្រីអាយុ៤២ឆ្នាំ ម្នាក់ទៀត ឈ្មោះ ង៉ោល ថន អាយុ១៥ឆ្នាំ ត្រូវជាកូន នាក់ទាំងពីរ រស់នៅក្នុងភូមិ ចំការលើ ឃុំ ថ្មស ស្រុក…

រឿងដែលគួរធ្វើ និង មិនគួរធ្វើដាច់ខាត ពេលជួបហេតុការណ៍ឡានធ្លាក់ទឹក ដើម្បីផុតពីគ្រោះថ្នាក់ដល់ជីវិត បើសិនជារថយន្តអ្នកធ្លាក់ចូលក្នុងទឹក

Kcsm2022-09-27 08-54pm ចែករំលែកចំណេះដឹងរឿងដែលគួរធ្វើ និងមិនគួរធ្វើដាច់ខាតពេលជួបហេតុការណ៍ឡានធ្លាក់ទឹក ដើម្បីផុតពីគ្រោះថ្នាក់ដល់ជីវិតបើសិនជារថយន្តអ្នកធ្លាក់ចូលក្នុងទឹក ខាងក្រោមនេះ ជារឿងដែលអ្នកគួរធ្វើ នឹងរឿងដែលអ្នកមិនគួរធ្វើដើម្បីសង្គ្រោះជីវិតរបស់អ្នក រួមទាំងអ្នកដំណើរ៖រឿងដែលគួរធ្វើ៖✅✅➡️ត្រូវតាំងអារម្មណ៍ឲ្យល្អ កុំស្លន់ស្លោរ➡️បើកភ្លើងចង្កៀងឲ្យអស់ដើម្បីឲ្យអ្នកដទៃអាចឃើញ និងហៅភ្នាក់ងារសង្គ្រោះ➡️ដោះខ្សែក្រវាត់សុវត្ថិភាពចេញ➡️បើកសោររថយន្តឲ្យហើយ➡️ដោះខោអាវក្រៅដែលជក់ទឹកចេញឲ្យហើយ➡️ទម្លាក់កញ្ចក់បង្អួច មុនពេលដែលវាលេចចូលបាត់ទៅក្នុងទឹក➡️បើកញ្ចក់ទម្លាក់មិនបានអ្នកត្រូវបើកទ្វារ។ ប៉ុន្តែ ត្រូវចាំថាទាល់តែទឹកចូលពេញរថយន្ត ទើបសម្ពាធខាងក្នុងនិងក្រៅវាស្មើគ្នា និងអាចបើកទ្វារបាន។➡️បើទូរសព្ទនៅដំណើរការ គួរតេរកជំនួយឲ្យបានលឿនរឿងដែលមិនគួរធ្វើ៖➡️ កុំភ័យស្លន់ស្លោ➡️ កុំប្រើកម្លាំងដើម្បីបើកទ្វារពេលលិចចូលទៅក្នុងទឹក ព្រោះសម្ពាធពីខាងក្រៅនឹងរុញច្រានមិនឲ្យបើកទ្វារឡានបានឡើយ។➡️ កុំអង្គុយស្ងៀមលើកៅអី ត្រូវត្រៀមចេញតាមកញ្ចក់ ឬក៏ទ្វារឲ្យហើយ➡️ កុំព្យាយាមវាយបំបែកកញ្ចក់ពេលឡានលិចចូលក្រោមទឹកហើយ ព្រោះបើសម្ពាធនៅខាងក្រៅខ្លាំងពេលយើងវាយបំបែកកញ្ចក់វាអាចឲ្យកម្លាំងទឹកបុកមកខ្ទេចកញ្ចក់ ខ្ទាតបំណែកស្រួចត្រូវមនុស្សក្នុងរថយន្ត។➡️ ពេលចេញពីឡានបានហើយមិនត្រូវនៅជិតវាទៀតទេ➡️ បើសិនជាឡានរបស់អ្នកលិចក្នុងទឹករាក់អាចឲ្យអ្នកជាន់លើដំបូលបាន អ្នកត្រូវប្រញាប់ចេញពីរថយន្តភ្លាម ព្រោះឡានអាចរអិលធ្វើឲ្យអ្នកដួលមានរបួសបាន។…

រថយន្តសាំយ៉ុង១គ្រឿងជ្រុលចង្កូតធ្លាក់ផ្លូវបុកដើមឈើ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់និងស្រាល នៅខេត្តព្រះសីហនុ”

Kcsm2022-09-26 10-15pm ព្រះសីហនុ÷នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើពេញទំហឹង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយខ្លួនឯង គឺរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខកំពង់ស្ពឺ 2A.3860 ជារថយន្តរត់ឈ្នួល បើកបរដោយឈ្មោះ ជា សុខន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិព្រែកពង…

ករណីបង្ខាំងមនុស្ស ៣ទីតាំងឃាត់ខ្លួនជនជាតិវៀតណាមនិងខ្មែរ ប្រមាណ២៥នាក់ នៅសៀមរាប

Kcsm2022-09-26 10-01pm (សៀមរាប)ករណីបង្ខាំងមនុស្ស ៣ទីតាំង ឃាត់ខ្លួនជនជាតិវៀតណាម និងខ្មែរ ប្រមាណ២៥នាក់ នៅសៀមរាបប្រតិបត្តិការចុះបង្រ្កាបនេះបានធ្វើឡើងនៅ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ដោយបានចុះបង្ក្រាបចំនួន ៣ ទីតាំងរួមមាន៖ ទី១-នៅចំណុចផ្លូវជាតិលេខ ៦ ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស ០៨នាក់ ស្រី ០១នាក់ , ទី២-នៅចំណុចឃ្លាំងជួល…

(ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនិងម៉ូតូបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង
០២នាក់ទៀតរងរបួសធ្ងន់

KCSM 2022-09-26 06-46pm កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់។ សូមប្រកាស ជូនដំណឹងរកសាច់ញាតិ ម្ចាស់ម៉ូតូ ពាក់ស្លាកលេខ ភ្នំពេញ1 HF 27.35 គ្រោះថ្នាក់ ចរាចរណ៏បានស្លាប់ នៅតាមបណ្ដោយផ្លូវជាតិលេខ 5 ស្ថិតក្នុងភូមិកុសៈមះ ឃុំទឹកហូត ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ត្រង់ចំណុច K.M 69 ផ្លូវជាតិលេខ ៥ ។ សូមបងប្អូនមេត្តាជួយស៊ែរ បន្តរ…

កម្លាំងនគរបាលស្រុកកំពង់ត្របែកឃាត់ខ្លួនបានជនសង្ស័យម្នាក់ញៀនល្បែងជល់មាន់រួមនិងវត្ថុតាងមួយចំនួន

KCSM 2022-09-26 04-18pm ខេត្ដព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលា ម៉ោង១៤និង១៥នាទីលោក វសេនីយ៍ត្រី វង្ស សារ៉ុន នាយប៉ុស្តិ៍នគរបាលចាម បានដឹកនាំកម្លាំងចុះបង្រ្កាបល្បែងស៊ីសងជល់មាន់១កន្លែង ដែលមានទីតាំងស្ថិតនៅទួលកប់ខ្មោចក្នុងភូមិប្រស្តេច ឃុំចាម ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ។ លោកវរសេនីយ៍ឯកសួន សំអឿន ក្នុងករណីបង្ក្រាបល្បែងស៊ីសងជល់មាន់មួយកន្លែងនេះជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សម្នាក់ រួមនិងវត្ថុតាងមាន៖ ម៉ូតូចំនួន៤គ្រឿង, មាន់ចំនួន២ក្បាល,ជញ្ជីងថ្លឹងចំនួន១,បង់មិនទាន់ រុំ១៩…

ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ខណៈម្នាក់ទៀតជួយសង្គ្រោះបានទាន់ពេលនៅសំណង់ទឹក៣០ កញ្ញា

KCSM2022-09-26 03-41pm កំពង់ធំ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទីរសៀល មានកើតករណីក្មេងលង់ទឹកចំនួន២នាក់ភេទប្រុស ចុះលេងទឹកដោយខ្វះការប្រុងប្រយ័ត្ន ចំណែកឯម្ដាយកំពុងតែទិញបុកល្ហុងហូប ភ្លេចគិតពីកូនបណ្ដាលឲ្យលង់ទឹកស្លាប់ ស្ថិតនៅទឹកបង្ហៀរ ៣០កញ្ញា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ តាមការរៀបរាប់របស់ម្ដាយបានឲ្យដឹងថាក្មេងទាំង០២នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ម៉យ សាយ៉ាន់ ភេទប្រុស អាយុ១២ឆ្នាំ។ ២-ឈ្ម្មោះ ឃន សំណាង ភេទប្រុស អាយុ១៣ឆ្នាំ។ មូលហេតុ មកលេងសំណង់ទឹក៣០កញ្ញាជាមួយឪពុកម្ដាយ ឈ្មោះ ខេន…

(ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ដ៏រន្ធត់!រវាងរថយន្តPruisនិងម៉ូតូធ្វើអោយឪពុកនិងកូនតូចស្លាប់ភ្លាមៗ

Kcsm2022-09-26 10-57am នៅយប់ថ្ងៃទី25.09.2022 វេលាម៉ោង៨យប់មុននេះ​ សម្លេងស្រែ.ក.ទ្រ.ហោ..យំ.ពេញព្រៃនិងលេីថ្នល់​ ៖..រ…ន្ធ…ត់..ខ្លាំ..ង..ណា.ស់.រថយន្តព្រូស.បេីកលឿនដូចហោះបោះពួយទៅ.បុ..ក..ម៉ូតូ១គ្រឿងដែលកំពុងជិះដឹកគ្រួសារមានចា..ស់.មានក្មេ..ង..យ៉ាងពេញទំហឹ.ងបណ្ដា.ល.ឲ្យ.បុ..រ.ស.ជាឪពុក.ស្លា…ប់..កូ..ន…តូ..ច..ម្នាក់.ស្លា…ប់..ភ្លា…៨នេះនៅផ្លូវបេតុងជាប់បឹងតាមោក​ សង្កាត់ពញ្ញាពន់​ ខ័ណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​។