KCSM2022-09-26 03-41pm

កំពង់ធំ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទីរសៀល មានកើតករណីក្មេងលង់ទឹកចំនួន២នាក់ភេទប្រុស ចុះលេងទឹកដោយខ្វះការប្រុងប្រយ័ត្ន ចំណែកឯម្ដាយកំពុងតែទិញបុកល្ហុងហូប ភ្លេចគិតពីកូនបណ្ដាលឲ្យលង់ទឹកស្លាប់ ស្ថិតនៅទឹកបង្ហៀរ ៣០កញ្ញា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

តាមការរៀបរាប់របស់ម្ដាយបានឲ្យដឹងថាក្មេងទាំង០២នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ម៉យ សាយ៉ាន់ ភេទប្រុស អាយុ១២ឆ្នាំ។ ២-ឈ្ម្មោះ ឃន សំណាង ភេទប្រុស អាយុ១៣ឆ្នាំ។ មូលហេតុ មកលេងសំណង់ទឹក៣០កញ្ញាជាមួយឪពុកម្ដាយ ឈ្មោះ ខេន សុខី ពេលដែលម្ដាយកំពុងទិញបុកល្ហុង ខ្វះការប្រុងប្រយ័ត្ន និងមិនតាមមើលបណ្ដាលឲ្យក្មេងចូលលេងទឹក ពេលដែលទឹកកំពុងជន់ឡើងខ្លាំង គួចយកមនុស្សទៅជាមួយ។

ករណីនេះត្រូវបានបងប្អូនប្រជាពលរដ្ឋនៅទីនោះ ជួយសង្គ្រោះទាន់បាន១នាក់ឈ្មោះ ឃន សំណាង អាយុ១៣ឆ្នាំត្រូវជាក្មួយបង្កើត ។ ដោយឡែកឈ្មោះ ម៉យ សាយ៉ាន់ រកមិនទាន់ឃើញនៅឡើយទេ។ ឪពុកម្ដាយក្មេងលង់ទឹកឈ្មោះ ខុំ ម៉យ ម្ដាយឈ្មោះ ខេន សុខី មានទីលំនៅភូមិនីពេជ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ អាស្រ័យហេតុនេះហើយ សូមឪពុកម្ដាយទាំងអស់ដែលមានកូនតូចៗ ដែលនាំទៅលេងតំបន់ដែលមានទឹក សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះកូនតូចៗចូលចិត្តលេងទឹកណាស់ និងតាមមើលជាប្រចាំក្នុងការការពារដល់អាយុជីវិតកូនតូចៗផងដែរ៕