Kcsm2022-09-27 05-34pm

(កោះកុង)គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅចំណុច អូរជាង ស៊ន ផ្លូវ ក្រុមហ៊ុន ញូញៀន ក្នុងឃុំ កោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។ ជនរងគ្រោះ ឈ្មោះ អូន នាង ភេទស្រីអាយុ៤២ឆ្នាំ ម្នាក់ទៀត ឈ្មោះ ង៉ោល ថន អាយុ១៥ឆ្នាំ ត្រូវជាកូន នាក់ទាំងពីរ រស់នៅក្នុងភូមិ ចំការលើ ឃុំ ថ្មស ស្រុក បូទុមសាគរខេត្តកោះកុង។ តាមប្រភពព័ត៌មាន ពីមន្ត្រីសមត្ថកិច្ចសុំមិនបញ្ជេញឈ្មោះបានអោយដឹងថាជនរងគ្រោះ ០២រនាក់ ធ្វើការនៅក្នុង ក្រុមហ៊ុន ញូញៀន គ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តទំនើប ១គ្រឿង ពាក់ ស្លាកលេខ 2wភ្នំពេញ3757 បានបើកគៀរម៉ូតូ ដួលធ្វើឱ្យ ម៉ូតូបុកនិង ខឿន ទ្រូងផ្លូវ បណ្តាលឲ្យ បាត់បង់ជីវិតតែម្តង តាមប្រភពដដែលបន្តថា រថយន្តនេះ ជាមេការធំរបស់ ក្រុមហ៊ុន ញូញៀន ហើយរថយន្តនេះបើកគេចខ្លួនបាត់។

តាមប្រភព ព័ត៌មានពី ប្ដីជន រងគ្រោះឈ្មោះ គឿន ង៉ោល បាននិយាយប្រាប់អ្នកសារព័ត៌មាន Kcsm tv newsតាមទូរស័ព្ទនៅ ថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង២រសៀលនេះ គាត់ថា រថយន្តបានគៀ ម៉ូតូរបស់ប្រពន្ធគាត់ ហើយ រថយន្តកិន ពីរលើ បែកក្បាលស្លាប់ភ្លាមៗ។

ពាក់ព័ន្ធរឿងនេះអ្នកសារព័ត៌មាន យើងបាន ទូរស័ព្ទទៅ លោក មឿន ធន ជាអធិការរង ស្រុកគីរីសាគរ ទទួលបន្ទុកផ្នែក ចរាចរណ៍ នៅរសៀល ថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២នេះ លោក បានប្រាប់ថា ម៉ូតូនោះ បើកលឿនពេក ទៅបុក និងខឿន ទ្រូងផ្លូវ ហើយដួលបោកនិងទ្រូងផ្លូវ ទើបធ្វើអោយបាត់បង់ជីវិត លោកបន្តទៀតថា រឿងថាររថយន្ត កៀរនោះគាត់មិនបានដឹងទេ យើង កុំចេះតែ ចោទប្រកាន់គេអី ពីព្រោះគាត់បានចុះទៅ ដល់ទីនោះហើយដែរ។

ហើយ លោក អធិការ រងទទួលផ្នែកចរាចរណ៍ នោះបានប្រាប់អ្នកសារព័ត៌មាន ថាម៉ូតូ របស់ជនរងគ្រោះ ខាងប៉េអឹមគេយកទៅរក្សាទុកអោយហើយ។

តែគួរឱ្យឆ្ងល់នោះ ពាក់ព័ន្ធរឿងម៉ូតូ វិញ របស់ជនរងគ្រោះ លោក ប៉ូលីសមិនបាន យកម៉ូតូ មករក្សាទុក នៅកន្លែងប៉ូលីស ហេតុអ្វីទុកនៅកន្លែង ប៉េ អឹមទៅវិញ ហើយកន្លែងប៉េអឺម ក៏មិនបានយកទៅរក្សាទុកដែរ គឺទុកម៉ូតូនោះចោល នៅផ្អែកជាប់ ជាមួយបង្គោលថ្ម ដាំតាមផ្លូវជាតិ អស់រយៈពេល៤ថ្ងែហើយ ហើយ លោក ប៉ូលីស ឆ្លើយថា ប៉េ អឹមគេ យកទៅទុកឲ្យ។
សួរថា រឿងគ្រោះថ្នាក់ចរាចរណ៍នេះ មានអាថ៌កំបាំង អ្វីខ្លះ ទើប លោក មឿន ធន ជាអធិការ រងដែលទទួលផ្នែកចរាចរណ៍នោះ បិទបាំងរឿងអ្វីមួយហើយទើបមិន ព្រមយកម៉ូតូ ជនរងគ្រោះមកប៉ុស៊ីប៉ូលិស ក្នុងនាម ខ្លួនជានគរបាល ចរាចរណ៍ ឬមួយត្រូវ រ៉ូវ គ្នា ជាមួយរថយន្តនោះហើយ ទើបរឿងនេះស្ងាត់ ឈឹង ដោយសារ ជនរងគ្រោះមិនមែនសាច់ញាតិ។
ដូច្នេះហើយសាច់ញាតិជនរងគ្រោះទទូចសុំសមត្ថកិច្ចជំនាញបើកការសេុីបអង្កេតរកយុត្តិធម៌អំពិករណិកើតហេតុខាងលើនេះផង ហើយអង្គភាពkcsm tv news សូមអោយលោកអធិគាររងទទួលផែនចរាចរណ៍ស្រុកគីរិសាគរជួយពនិត្យពិនិត្យ តើរឿងនេះជាការពិតដែរឬទេ?