Kcsm2023-01-06 04-48pm


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២៣ សមត្ថកិច្ចខណ្ឌមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ករណី ជម្លោះរកកាប់ ជនរងគ្រោះ៥នាក់។
នៅរសៀលថ្ងៃទី០៣ ខែមករាឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យក្រុមអ្នកលេងកាំបិតធំ៣នាក់ ពាក់ព័ន្ធនិង ករណីជម្លោះរកកាប់គ្នាកាលពីយប់មិញកាលពីយប់មិញនៅភូមិតំណាក់ធំ ដើម្បីធ្វើការសាកសួរ។ជនសង្ស័យទី១.ឈ្មោះ រុំលី សុខសាន្ត ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ រុំលី សៃនី ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣.ឈ្មោះ ម៉េង សុខហេង ភេទប្រុសអាយុ១៥ ឆ្នាំ ស្នាក់នៅ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រួមទាំងសម្ភារៈដកហូតរួមមាន កាំបិតវែង ចំនួន១, ដេកទីប ចំនួន១ និងមួកសុវត្ថិភាពចំនួន១។ជនរងគ្រោះចំនួន០៥នាក់រួមមាន៖ ទី១ ឈ្មោះ ដេត បញ្ញា ភេទប្រុស មុខរបរ អ្នកដឹងជញ្ជូន ស្នាក់នៅ ផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ លឹម សុខបញ្ញា ភេទស្រី មុខរបរ បុគ្គលិក ហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យ។ ទី៣ ឈ្មោះ រិន សិលា ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវ លំភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមាន ជ័យទី២។ ទី៤ បៀន ស្រីឆាយ ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២។ ទី៥ ឈ្មោះ បុល សុខធៀង ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២។សូមបញ្ជាក់ថា ករណីជម្លោះរកកាប់គ្នានេះ កើតឡើងកាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបណ្តាលឲ្យមានការភ្នាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រហូតមានអ្នកបង្ហោះព្រោងព្រៀតនៅលើបណ្តាញសង្គមផងដែរ៕

