KCSM2023-01-04 03-54pm


ភ្នំពេញ ៖ យុវជនសិស្សសាលាម្នាក់រងរបួសធ្ងន់ បែកក្បាលពីក្រោយ បន្ទាប់ពីជិះម៉ូតូទៅសាលារៀន ជ្រុលទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញយុវជនរងគ្រោះមានឈ្មោះ រិទ្ធ រ៉ានុត អាយុ១៣ឆ្នាំ ជាសិស្សសាលា មានទីលំនៅភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ បែកក្បាលពីក្រោយ ។
តាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូទៅរៀននៅសាលាជម្ពូវ័ន ធ្វើដំណើរតាមផ្លូវបេតុងពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលទាក់ដៃចង្កូតគ្នាជាមួយមួយគ្រឿងទៀត សិស្សដូចគ្នា បណ្តាលឲ្យដួលរងរបួសធ្ងន់ ។ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ៕