Month: January 2023

លិចទូកនេសាទមួយគ្រឿង បណ្តាលឲ្យបាត់ខ្លួនមនុស្សចំនួន២នាក់ នៅខេត្តព្រះសីហនុ

KCSM 2023-01-30 05-35pm ព្រះសីហនុ៖ លិចទូកនេសាទមួយគ្រឿង បណ្តាលឲ្យបាត់ខ្លួនមនុស្សចំនួន ២នាក់ នៅចំណុចជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹម និងក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអាធ្រាត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស បានឲ្យដឹងថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៉ីនប្រភេទគោយន្ត ហើយបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹមនិងក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអាធ្រាត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។ម្ចាស់ទូកបញ្ជាក់បន្ថែមទៀតថា នៅលើទូកនេសាទដែលលិចនោះ…

និយ័តករប្រាប់ឱ្យម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន, អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ, អាជីវកម្មអភិវឌ្ឍដីឡូត៍, អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំ មកសុំអាជ្ញាបណ្ណ

KCSM 2023-01-30 03-47pm ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវ ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន, អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ, អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ, អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ដែលមិនទាន់មានអាជ្ញាបណ្ណ មកសុំអាជ្ញាបណ្ណប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ។ការទទួលបានបញ្ជាក់ថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) មានកិត្តិយសសូមជម្រាប ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន ត្រូវមានអាជ្ញាបណ្ណពី…

សង្ស័យជម្លោះក្នុងវង់ផឹកស៊ីនៅក្រុងតាខ្មៅ ខេត្តកណ្តាល បាញ់៨គ្រាប់, កម្លាំងនគរបាល តាមស្រាវជ្រាវស្វែងរកជនបង្ក

KCSM 2023-01-30 02:26pm (កណ្ដាល)៖ សង្ស័យមានជម្លោះក្នុងវង់ផឹកស៊ីមួយបានកើតឡើងនៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ រហូតមានការផ្ទុះអាវុធ៨គ្រាប់ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេរីទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាកម្លាំងអន្តរាគមន៍ និងកម្លាំងនគរបាលមូលដ្ឋានចុះទៅដល់ទីតាំងភ្លាមៗតែម្ដង ដើម្បីធ្វើការស្រាវជ្រាវ និងឈានដល់ការស្វែងរកចាប់ខ្លួនជនបង្ក។ បើយោងតាមកម្លាំងនគរបាលជំនាញកំពុងតែស្វែងរកចាប់មុខសញ្ញា ដោយកំពុងវិភាគតាមរយៈវីដេអូ ដែលថតបាន ហើយជនសង្ស័យក៏ត្រូវបានស្គាល់មុខផងដែរ។«រឿងរ៉ាវទាំងនេះមិនទាន់ដឹងច្បាស់ហេតុថា ឈ្លោះគ្នាអំពីអ្វីនោះឡើយ តែគ្រាន់តែដឹងថា ទាំងភាគីជនរងគ្រោះ ទាំងភាគីជនសង្ស័យ សុទ្ធតែជាជើងខ្លាំងដូចគ្នា ផឹកស៊ីមានជម្លោះ…

ប៉ូលីសអន្តោប្រវេសន៍ ឃាត់អ្នកសារព័ត៌មាន បង្ខំឱ្យផ្តិតមេដៃទាំងបំពាន ខណះអ្នកសារព័ត៌មានថតបានឈ្មួញរត់ពន្ធបារីនៅច្រកក្អមសំណស្រុកលើកដែក

KCSM 2023-01-30 01-39pm (កណ្តាល)កាលពីថ្ងៃ២៨ ខែមករា ឆ្នាំ២០២៣ អ្នកសារព័ត៌មាន ម្នាក់ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ ច្រកក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ធ្វើការឃាត់ខ្លួនទាំងបំពាន នាំយកទៅប៉ុស្តិ៍និងបង្ខំឱ្យផ្តិតមេដៃ ធ្វើកិច្ចសន្យា។ ករណីខាងលើនេះ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មាន រូបនោះ បានឃើញនិងបានថតនៅរូបភាពឈ្មួញម្នាក់ ដែលបានធ្វើសកម្មភាពលួចដឹកជញ្ជូនបារីគេចពន្ធ (ម៉ាកបាយ័ន) ដឹកជញ្ជូនតាមម៉ូតូចេញពីកម្ពុជាទៅវៀតណាម ក្នុងមូលដ្ឋានច្រកក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ត្រង់ចំណុចទល់មុខប៉ុស្តិ៍កុងត្រូល ។ អ្នកសារព័ត៌មាន ដែលត្រូវបានប៉ូលីសអន្តោប្រវេសន៍ ឃាត់ខ្លួននោះ…

ជនសង្សយ័ម្នាក់បានចាក់សម្លា.ប់គូរទំនាស់នៅខេត្តកោះកុង សមត្ថកិច្ចតាមចាប់ខ្លួនបាននៅស្រុកលើកដែក

KCSM 2023-01-30 05-45pm ភ្នំពេញ ៖ ជនដៃដល់ម្នាក់ក្នុងសំណុំរឿងឃាតកម្ម ចាក់សម្លាប់លើគូទំនាស់ ហើយព្យាយាមរត់គេចខ្លួនពីខេត្តកោះកុង ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងខេត្តព្រៃវែង តាមចាប់ខ្លួនបាន នៅវេលាម៉ោង ២និង៥៥នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិដេីមអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្ត កណ្តាល ។ជនដៃដល់ឈ្មោះ ផន ចាន់ រ៉ា ហៅ លៀន ភេទប្រុស អាយុ…

ស.ស.យ.ក. ចាត់ទុកការអប់រំ និងការថែទាំសុខភាពកុមារ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា

KCSM2023-01-28 10-35pm សហភាពសហពន្ធ័យុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានកម្មវិធីគ្រួសារយើងជាអ្នកសម្របសម្រួលបានរៀបចំកម្មវិធីសំណេះសំណាល និងជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដែលជាអ្នកបណ្តុះបណ្តាល និងមើលថែនូវពន្លកសង្គម ឱ្យរីកដុះទ្បើងប្រកបដោយភាពរឹងមាំ ក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ។ ជាមួយគ្នានេះ ក្រុមការងារបានពាំនាំនូវសម្ភារៈសិក្សា ថវិកា និងអាហារបំប៉នមួយចំនួនដែលជាការជួយឧបត្តម្ភពីសប្បរសជន មកចែកជូនសាលាមតេយ្យទាំង១៩ ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមរបស់សាលា លើកកម្ពស់អាហារូបត្ថម្ភ និងលើកទឹកឱ្យសាលាមតេ្តយ្យសិក្សាទាំងអស់ ចូលរួមប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន សំដៅបង្កើនស្មារតីចូលរួមយកចិត្តទុកដាក់ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ និងរៀបចំទីធ្លាសាលាមានអនាម័យល្អ បរិស្ថានស្អាត និង មានផាសុខភាព សាកសមជាកន្លែងដែលផ្តល់នូវបំណិនជីវិត និងចំណេះដឹងស្នូលសម្រាប់កុមាតូច។ ក្រុមការងារសូមកោតសរសើរ…

ថៃត្រៀមចូលប្រកួត«គុនខ្មែរ»នៅស៊ីហ្គេមដែរ ប៉ុន្តែក្នុងនាមជាអ្នកស្រលាញ់ក្បាច់គុនលើពិភពលោក

KCSM2023-01-26 03-470pm នៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីកីឡាគុនខ្មែរ នៃ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៅសណ្ឋាគារហ្គាឌិនសុីធី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា៖«ភាគីថៃ នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្រោមហេតុផងមួយគឺពួកគេជាអ្នកស្រលាញ់ក្បាច់គុនទាំងអស់នៅលើពិភពលោកនេះ»។ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ បានសម្រេចនោះគឺប្រទេសថៃ និង៧ប្រទេសនៅតំបន់អាស៊ាន ដូចជា៖ ឡាវ,ម៉ាឡេស៊ី​, មីយ៉ាន់ម៉ា​,ឥណ្ឌូណេស៊ី​,ហ្វីលីពីន​ និង វៀតណាម បានគាំទ្រ…

ជនសង្ស័យប្រុសស្រី០៤នាក់ រួមនិងថ្នាំញៀនជាង១០០ គីឡូ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

KCSM 2023-01-26 03-36pm ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជាង១០០គីឡូក្រាម ។សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនី សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញ…

ប្តីតិរច្ឆាន! ចាក់សម្លា.ប់ប្រពន្ធរួច ជិះម៉ូតូទៅប៉ុស្តិ៍នគរបាលដោយខ្លួនឯង

KCSM2023-01-26 03-25pm ត្បូងឃ្មុំ៖ បុរសជាជនដៃដល់ម្នាក់ បានយកខ្សែចងកប្រពន្ធរបស់ខ្លួន រួចយកពន្លាកជាជ័រកៅស៊ូ ចាក់ទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៧.៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្នុងចំការកៅស៊ូរបស់ឈ្មោះណាង ស្ថិតនៅខាងកើតភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែកតាមកម្លាំងនគរបាលសហការខេត្តបានឲ្យដឹងថា ករណីឃាតកម្មនេះ បង្ករឡើងដោយជនសង្ស័យឈ្មោះជឹម ឆាន ភេទប្រុសអាយុ៣១ឆ្នាំនៅភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ជាប្តី បាន យកខ្សែ ទៅ ចង ក ប្រពន្ធ របស់ខ្លួនឈ្មោះ កាក់ ស៊ាង…

WHO ជំរុញឲ្យមានការចាត់វិធាការឆ្លើយតបបន្ទាន់ ជុំវិញករណីស្លាប់កុមារដោយសារថ្នាំស៉ីរ៉ូក្អក ។

KCSM 2023-01-24 09:00pm (ឡុងដ៏)៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមាន «សកម្មភាពជាបន្ទាន់ និងរួមគ្នា» ដើម្បីការពារកុមារពីការប្រើប្រាស់ថ្នាំប្រភេទទឹកស៉ីរ៉ូ បន្ទាប់ពីមានការកើនឡើងនៃការស្លាប់របស់កុមារ ដែលទាក់ទងនឹងថ្នាំក្អកកាលពីឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ WHO កាលពីថ្ងៃចន្ទសប្តាហ៍នេះបានឲ្យដឹងថា នៅឆ្នាំ២០២២ មានកុមារជាង ៣០០នាក់ ដែលភាគច្រើនមានអាយុក្រោម ៥ឆ្នាំ នៅក្នុងប្រទេសហ្គាំប៊ី ឥណ្ឌូណេស៉ី និងអ៊ូសបេគីស្ថាន បានស្លាប់ដោយសារបញ្ហាតម្រងនោមស្រួចស្រាវហើយស្លាប់…