KCSM2023-01-26 03-25pm

ត្បូងឃ្មុំ៖ បុរសជាជនដៃដល់ម្នាក់ បានយកខ្សែចងកប្រពន្ធរបស់ខ្លួន រួចយកពន្លាកជាជ័រកៅស៊ូ ចាក់ទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៧.៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្នុងចំការកៅស៊ូរបស់ឈ្មោះណាង ស្ថិតនៅខាងកើតភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែកតាមកម្លាំងនគរបាលសហការខេត្តបានឲ្យដឹងថា ករណីឃាតកម្មនេះ បង្ករឡើងដោយជនសង្ស័យឈ្មោះជឹម ឆាន ភេទប្រុសអាយុ៣១ឆ្នាំនៅភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ជាប្តី បាន យកខ្សែ ទៅ ចង ក ប្រពន្ធ របស់ខ្លួនឈ្មោះ កាក់ ស៊ាង ហៅបឿកភេទស្រីអាយុ៣៦ឆ្នាំនៅភូមិបុស្សចេក ឃុំត្រពាំងផ្លុង រួចបាន យក ពន្លាក ជៀរជរ័ចាក់ ទៅលើ ជនរងគ្រោះ ជាប្រពន្ធ ចំ ក ផ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ពេលធ្វេីសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូ មកកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងផ្លុង ដើម្បី ឲ្យសមត្ថកិច្ច យេីងចាប់ខ្លួន ។ពេលទទួលបានពត៌មានភ្លាម កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងផ្លុង បានចុះដល់កន្លែងកើតហេតុ និងបាន បញ្ជូនជនសង្ស័យខាងលើ មកកាន់ អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីធ្វើការសាកសួរ ចងក្រងសំណុំរឿង តាមនិតិវិធី ។