KCSM 2023-01-30 05-35pm


ព្រះសីហនុ៖ លិចទូកនេសាទមួយគ្រឿង បណ្តាលឲ្យបាត់ខ្លួនមនុស្សចំនួន ២នាក់ នៅចំណុចជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹម និងក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអាធ្រាត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
បើតាមការបញ្ជាក់របស់ម្ចាស់ទូក ឈ្មោះ ធិន យឿន ភេទប្រុស បានឲ្យដឹងថា ទូកនេសាទនេះ ជាប្រភេទទូកម៉ាស៉ីនប្រភេទគោយន្ត ហើយបានលិចនៅចំណុចលេខដាវ 37.22 ជិតកោះថាស ចន្លោះកោះរ៉ុងសន្លឹមនិងក្រុងព្រះសីហនុ វេលាម៉ោង៣រំលងអាធ្រាត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។
ម្ចាស់ទូកបញ្ជាក់បន្ថែមទៀតថា នៅលើទូកនេសាទដែលលិចនោះ មានមនុស្សចំនួន០២នាក់ ទី១.ឈ្មោះ អា ស្រេម ជាអ្នកបើកទូក និងកម្មករទូកម្នាក់ទៀត លោកមិនស្គាល់ឈ្មោះនោះទេ ។ករណីលិចទូកខាងលេីនេះ សម្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង ទឹករលកធំៗបណ្តាលអោយលិចតែម្តង។
បច្ចុប្បន្ន លោកឧកញ៉ា ទៀ វិចិត្រ កំពុងបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុនGTVC ចំនួន៤គ្រឿង សហការជាមួយសមត្ថកិច្ច កំពុងស្វែងរកបន្ត ទោះបីជាការស្វែងរកក្នុងលម្ហសមុទ្រ ជួបការលំបាកច្រើន ដោយសារតែសមុទ្រមានខ្យល់និងរលកខ្លាំង យ៉ាងណាក៏ដោយ៕