KCSM2023-01-0502-17pm


បាត់ដំបង÷ យុវជនម្នាក់ដោយសារប្រើធាតុគ្រឿងញៀនជ្រុល រហូតបាត់បង់ស្មារតី ទាញកាំបិតអារ.ក.បញ្ចប់ជីវិតខ្លួនឯងនៅកណ្តាលចំការដំឡូង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា យុវជនប្រើប្រាស់សារធាតុជោគជំា ទើបធ្វើអត្តឃាតដោយប្រើកាំបិតអា .ក. បញ្ចប់ជីវិតខ្លួនឯង នេះបានបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២៣ ត្រង់ចំណុចកណ្តាលចំការដំឡូង ស្ថិតក្នុងក្រុមទី ០៥ ភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។នគរបាលផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរីក្រោយចុះត្រួតពិនិត្យជាក់ស្តែងបានបង្ហាញថា ជនរងគ្រោះមានឈ្មោះរួត ចិន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិ ឃុំទីកន្លែងកើតហេតុខាងលើ។ យុវជនខាងលើគ្រោះពិតជាបានយកកាំបិតកាប់ដំទ្បូងមកអា កសម្លាប់ខ្លួនឯងពិតប្រាកដមែនដោយសារការប្រើប្រាស់គ្រឿងញៀនធ្ងន់ធ្ងរលើសកម្រិត បែកថ្នាំ។
ក្រោយកំណត់អត្តសញ្ញាណ និងមូលហេតច្បាស់លាស់ កម្លាំងនគរបាលបានប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារសាច់ញាតិដើម្បីរៀបចំបុណ្យតាមប្រពៃណី៕