KCSM2023-01-03 09-37pn

(ភ្នំពេញ)ភាពអយុត្តិធម៌របស់លោក ហួន សុផៃ នៅតែបន្ត ទោះបីចៅក្រមសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រម ចាប់តាំងពីថ្ងៃទី11 សីហា ឆ្នាំ2022 មកម្លេះ រហូតមកទល់ពេលនេះលោកមិនបានទទួលនៅសាលក្រមពីសាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ អស់រយះពេលជិត៦ខែកន្លងមកហើយ ដែលក្នុងនោះមានការសំរេចកាត់ក្តីកំបាំងមុខដោយលោកចៅក្រម កេត សុជាតិ ដែលជាចៅក្រមជំុនុំជំរះសំរេចក្តី និងរៀបចំដោយលោកក្រឡាបញ្ជី ហុឹម សិរីវុឌ្ឍ និងមេធាវីការពារក្តី០២រូប ទី១ លោកមេធាវី ផល សុភក្រ័ ទី២ អ្នកស្រីមេធាវី ផាន់ សម្ភស្ស ដែលជាអ្នកការពាររឿងក្តីរបស់លោក ហួន សុផៃ ៕ ក្នុងកំឡុងរឿងហេតុកើតឡើងតាំងពីថ្ងៃ ទី០១ខែកុម្ភះ ឆ្នាំ២០២១ ក្នុងករណីលក់ដែក ដែលមានឈ្មោះ ចៅ ដាវ៉េត ជាដើមបណ្តឹង ប្តឹងលោក ហួន សុផៃ ពីករណីឆរបោកទិញលក់ដែក (ក្នុងករណីលោកចៅ ដាវ៉េត ជាអ្នកទិញមិនអោយលុយ លោក ហួន សុផៃ មិនទំលាក់ដែកអោយ)បង្កើតទៅជារឿងឆរបោកតាមវីងទៅវិញ ។ហើយសមត្ថកិច្ចខណ្ឌដង្កោ លោក ជា ហុកសែ មុខងារជាអធិការរងខណ្ឌដង្កោទទួល(ផែនព្រហ្មទណ្ឌ័) បានចាប់វៃខ្នោះលោក ហួន សុផៃដោយគ្មានដីកាបង្ហាញពីការឃាត់ខ្លួន។ដែលមានលោក ជឹម សុីថា ជាអធិការខណ្ឌដង្កោផងដែរ ទើបក្រោយមកសមត្ថកិច្ចបានរាយការណ៍ទៅព្រះរាជអាជ្ញា លោក សេង ហៀង ជាក្រោយទើបព្រះរាជអាជ្ញាបានចេញបញ្ជាអោយឃំុខ្លួនលោក ហួន សុផៃ នៅអធិការខណដង្កោ ចំនួន៧ថ្ងៃ ចាប់តាំងពីថ្ងៃទី០១ខែកុម្ភះ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ០៧ ខែកុម្ភះ ឆ្នាំ២០២១ គិតជាម៉ោង១៦៨ ម៉ោង នៃការឃំុខ្លួននៅអធិការខណ្ឌដង្កោ និងបានដកហូតសម្ភារះទូរសព្ទ័១គ្រឿងម៉ាក( i.phone 11 pro.) និងឡាន០១គ្រឿង ម៉ាក Priuse សេរី 2004 ពណ៌ទឹកមាស ដែលមានផ្លាកលេខ (ភ្នំពេញ 2AU .6718 ) យកមកតំកល់នៅសាលាដំបូងរាជធានីភ្នំពេញ៕

ក្នុងករណីនេះ លោក ហួន សុផៃ បានមកស្នើរសុំអោយអង្គភាព KCSM TV News ដើម្បីចុះផ្សាយ និងជាសារជូនដំណឹងទៅដល់ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជ្រាបជាព័ត៌មានក្នុងរឿងក្តីអយុត្តិធម៌នេះផង និងជាសារជូនដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។
យ៉ាងណាមុិញ រឿងក្តីនេះបានកាត់ក្តីរួចទៅហើយនិងសាលក្រមបានចេញរួចហើយដែរគឺ÷ ទី1 សម្ភារះដែលរក្សាទុកមានដូចជាឡាននិងទូរសព្ទ័ត្រូវប្រគល់មកអោយលោក ហួន សុផៃ វិញ ៕
ទិ2 ទោសត្រូវជាប់ពន្ធាគាររយះពេល១ឆ្នាំ(តែទោស ត្រូវព្យួរទោស)
ទី3 លោកហួន សុផៃ ត្រូវសងសំណងទៅអោយដើមបណ្តឹងគឺ លោក ចៅ ដាវ៉េត ចំនួនទឹកប្រាក់ 33913 $ (បីមុឺនបីពាន់ប្រាំបួនរយដប់បីដុល្លា)។

ដោយសាលក្រមប្រកាសព្រហ្មទណ្ឌ័លេខ ២៤៦៨”ដ” ចុះថ្ងៃទី11.សីហា ឆ្នាំ2022 របស់សាលាដំបូងរាជធានីភ្នំពេញដែលមេធាវីបានចំលងមកអោយ ប៉ន្តែមិនបានប្រគល់តាមលក្ខណះច្បាប់ជាគោលទេ។ ដូច្នេះលោក ហួន សុផៃ បានអោយមេធាវី02រូប ទី1 លោក ផល សុភក្រ័ និងទី2 អ្នកស្រី ផាន់ សម្ភស្ស ដើម្បីទៅយកសាលក្រមពីក្រឡាបញ្ជី លោក ហុឺម សិរីវុឌ្ឍ ចាប់ពីថ្ងៃប្រកាសសាលក្រមសំរេចក្តីរហូតមកទល់ពេលនេះគឺមេធាវីទាំង០២រូបនេះ មិនបានបំពេញតួនាទីរបស់ខ្លួនឡើយ គិតតែបញ្ជាអោយកូនក្តីទៅយកសាលក្រមខ្លួនឯងពីលោកក្រឡាបញ្ជី ហុឹម សិរីវុឌ្ឍ គ្មានភាពទំនួលខុសត្រូវក្នុងការការពារកូនក្តីទាល់តែសោះ ៕ ចំណែកលោក ហុឹម សិរីវុឌ្ឍ ក្រឡាបញ្ធីសាលាដំបូងរាជធានីភ្នំពេញ ពេលលោក ហួន សុផៃ ទំនាក់ទំនងទៅយកសាលក្រមដើម្បីប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ (ព្រោះបើគ្មានសាលក្រមចេញពីសាលាដំបូងរាជធានីភ្នំពេញទេ សាលាឧទ្ធរណ៍មិនទទួលឡើយ)ហើយដោយសារការប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍មានរយះពេលខែ ទោះបីមិនបានសាលក្រមក៏លោក ហួន សុផៃ ទៅប្តឹងកាត់មុនដែរដើម្បីកុំអោយហួសសុពលភាពប្តឹងបន្តទៅសាលាឧទ្ធរណ៍មិនដឹងជាចេតនាណាមួយទេ ។ដោយលោកបង្គាប់អោយលោក ហួន សុផៃ បង់ប្រាក់ចំនួន១៥០០$ (មួយពាន់ប្រាំរយដុល្លា)ជាថ្នូរក្នុងការយកសាលក្រម និងសម្ភារះដែលបានរក្សាទុក ។តែដោយសារលោក ហួន សុផៃ គ្មានលុយក៏សុំជូនត្រឹមទឹកប្រាក់៣០០$ តែសុំកក់១០០$ជាលុយសុទ្ធមុនសិន ពេលបានសាលក្រមហើយនិងប្រគល់២០០$ថែមទៀត ។ ទោះបីលោក ហួន សុផៃ សុំអង្វរយ៉ាងណាក៏ដោយ ព្រមទាំងមេធាវីទាំង០២រូបនិងលោកក្រឡាបញ្ជីបែបណាក៏មិនអាចយកសាលក្រមនោះបានដែរ រហូតមកដល់ពេលនេះ។ទើបលោកសំរេចចិត្តស្វែងរក លោក ចៅ ដាវ៉េត ដែលជាអ្នកដើមបណ្តឹងដើម្បីមកជួយដកពាក្យបណ្តឹងអោយលោក ហួន សុផៃ ហើយលោកចៅ ដាវ៉េត បាននិយាយថាលោកមិន បានដឹងអ្វីទេ ? ចាប់តាំងពីលោកដាក់ពាក្យបណ្តឹងធ្វើកំណត់ហេតុនៅសមត្ថកិច្ចអធិការខណ្ឌដង្កោមក លោកក៏គ្មានសមត្ថកិច្ចឬតុលាការណាទាក់ទងទៅលោកដែរ ។ហើយលោកក៏បានថ្លែងប្រាប់អង្គភាពkcsm tv news ថា លោកយល់ឃើញថា លោក ហួន សុផៃ ជាជនរងគ្រោះដូចលោកដែរ ដូច្នេះលោកក៏មកដកពាក្យបណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញបន្តទៀត ដើម្បីបញ្ចប់រឿងរវាងរូបលោក និងលោក ហួន សុផៃ ។ ជាចុងបញ្ចប់លោក ហួន សុផៃ សូមសំណូមពរដល់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌មេត្តាជួយរកយុត្តិធម៌ដល់រូបលោក ពិសេសសំណូមពរដល់ប្រមុខថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដោយអនុគ្រោះផងចុះ ដោយក្នុងរយះពេល២ឆ្នាំនេះកន្លងមកនេះ លោកបានខាតបង់ច្រើនណាស់ ទាំងពេលវេលា ប្រាក់កាស កិត្តិយស ព្រមទាំងគ្រួសារប្រពន្ធកូនក៏បានបែកបាក់គ្នា ដោយសាររឿងហេតុអយុត្តិធម៌ទាំងអស់នេះ៕ សូមប្រិយមិត្តអ្នកអានជួយផ្តល់មតិផងចុះ សូមអរគុណ៕