Kcsm2022-12-20 21-28pm


ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២២បានបើកសវនាការលើជនជាប់ចោទឈ្មោះ ពេជ្រ ស្រីមុំ រឿងចេញសែកស្អុយ ៣៥ម៉ឺនដុល្លារ ក្រោយបញ្ចប់ាវនាការលោកចៅក្រម សម្រេចកំណត់យកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២២ ដើម្បីប្រកាសសាលក្រម។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញ៉ឹម ពិសាល កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនចំនួន៤ដីកា ក្នុងថ្ងៃតែមួយ លើស្ត្រីអ្នកជំនួញហាយសូរម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន រាប់លានដុល្លារ។
ជនជាប់ចោទឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះ លេខ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សូមបញ្ជាក់ថា ស្ត្រីអ្នកជំនួញហាយសូររូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ចុះទៅឃាត់ខ្លួនកាលពីវេលាម៉ោង ១១ និង៣០ នាទីព្រឹកថ្ងៃ ទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះ លេខ៤D ផ្លូវដាវីន បុរីវរជន ក្នុងកោះ ពេជ្រ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។ ហើយការឃាត់ខ្លួននោះគឹធ្វើ ឡើង តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ អយ្យកា អមសាលាដំបូងរាជធានីភ្នំពេញ ក្រោមការដឹក នាំអនុវត្តនិង សម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង ៕