លោកជំទាវ ម៉ៅ ចំណាន បរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

លោកជំទាវ ម៉ៅ ចំណាន បរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

0 0
Read Time:4 Minute, 45 Second

KCSM 2024-04-26 12-38pm

ភ្នំពេញថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៤៖ ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី​៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ​ លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគ​នូវ​ធនធាន​​ផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងចូលរួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ដែលចាំបាច់ទៅដល់សហគមន៍នានា។
លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជាសម្រាប់ការខិតខំប្រឹងប្រែងដែលមិនគិតពីការនឿយហត់ក្នុងការជួយទៅដល់សហគមន៍របស់យើង។​ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះសហគមន៍របស់យើង ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាផ្តល់នូវ​ក្តីសង្ឃឹមសម្រាប់ពលរដ្ឋដែលមានជីវភាពខ្វះខាត។”

ដោយ​មានការចូលរួមអមដំណើរពី​គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង លោកជំទាវ ម៉ៅ ចំណាន បានប្រគល់ដោយផ្ទាល់​នូវ​ជំនួយសប្បុរសធម៌នេះដល់ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញិកកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានបង្ហាញពីកាយវិការគាំទ្រឥតងាករេចំពោះ​គំនិតផ្តួចផ្តើមនានា​របស់កាកបាទក្រហមកម្ពុជាក្នុងការជួយទៅដល់សហគមន៍។ កាយវិការគាំទ្រនេះ បានបង្ហាញឱ្យឃើញតាមរយៈការចូលរួមផ្តល់ភាគទានក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមជារៀងរាល់ឆ្នាំ​។ ចាប់តាំងពីឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ន អ្នកឧកញ៉ា គិត ម៉េង ព្រមទាំង​ក្រុមគ្រួសារ បានបរិច្ចាគថវិកាសរុបប្រមាណ ៥ លានដុល្លារអាមេរិក អង្ករ២០០តោន និងរថយន្ត២គ្រឿង ដល់កាកបាទក្រហមកម្ពុជា។

វិភាគទានរបស់​លោកជំទាវ ម៉ៅ ចំណាន ព្រមទាំង​ក្រុមគ្រួសារ នឹងជួយឱ្យកាកបាទក្រហមកម្ពុជាអាច​បន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជំនួយ​ម​នុស្សធម៌សំខាន់ៗ ដើម្បី​ដោះស្រាយបញ្ហាប្រឈមនានា​ ពង្រឹងភាពធន់របស់​សហគមន៍ និងសម្រាលទុក្ខលំបាករបស់ប្រជាជន​ដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។
លោកជំទាវ ម៉ៅ ចំណាន លើកទឹកចិត្ត​ដល់​សប្បុរសជននានា​ដែលមានបំណងចង់ជួយដល់សហគមន៍ដែលខ្វះខាត ចូលរួម​បរិច្ចាគ​ដល់​កាក​កបាទក្រហមកម្ពុជា​ដោយផ្ទាល់។ លោកជំទាវមាន​ប្រសាសន៍ថា៖ “​បើយើង​រួមគ្នា យើងអាចជួយដល់ពិភពលោកបានយ៉ាងច្រើន​”។

កាកបាទក្រហមកម្ពុជានៅតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការ​មនុស្សធម៌ ដោយអនុវត្តកម្មវិធីនានាដើម្បីបង្កើនភាពធន់របស់​សហគមន៍ និងកាត់បន្ថយការលំបាក់របស់​ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ដែលរួមមានដូចជា​៖​មនុស្សចាស់​ជរា ជនពិការ អ្នកគ្មានផ្ទះសម្បែង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលកំពុងស្ថិត​ក្នុង​ស្ថានការ​ណ៍ដ៏លំបាកផ្សេងៗ​។

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *