សារសម្ដេចហ៊ុន សែន វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ នឹ​ងមកដល់កម្ពុជានៅ​ថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២១

ភ្នំពេញៈ ក្នុងសារសំឡេងនាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថាក្នុងពេលខាងមុខនេះ បើគ្មានការផ្លាស់ប្ដូរទេវ៉ាក់សាំងស៊ីណូវ៉ាក់ដែលប្រភេទវ៉ាក់សាំងមិនកំណត់អាយុមនុស្សសម្រាប់ការចាក់នេះនឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ តាមការជូនដំណឹងពីភាគីមិត្តចិនដែលកម្ពុជាបានទិញ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លាន៥សែនដូស ហើយក្រៅពីនោះក៏យើងនៅសល់ជំនួយរបស់មិត្តចិនសម្រាប់វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថានឹងបានទទួលនៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។ សម្ដេចតេជោមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតមកដល់ពេលនេះមានរយៈពេលមួយខែហើយគឺមិនទាន់បានស្រាកស្រាន្តនៅឡើយទេ។ពិតមែនតែយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ។ប៉ុន្តែសម្រាប់រាជធានីភ្នំពេញនិងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងនៅញាំញីនូវឡើយក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង ក៏មានស្ថានភាពកំពុងតែស្ថិតនៅក្នុងស្ថានការណ៍នៃការទប់ទល់។ សម្ដេចបន្តថា រយៈពេលមួយខែកន្លងទៅនេះគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានរហូតទៅដល់ជាង១០០០នាក់

Read More

សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុង​ប្រយ័ត្ន នៅក្នុងការកា​រពារនិងទប់ស្កាត់​ជំងឺកូវីដ-១៩”

ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលយើងទើបអនុវត្តថ្មីនេះៗ ឱ្យបានទាំងអស់គ្នា។ មានតែការចូលរួមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ

Read More

អនុវត្តតាមគោលនយោបាយ និងផែ​នការអភិវឌ្ឍន៍វិស័យ ក​សិកម្មឆ្នាំ២០​១៩-២០២៣

ភ្នំពេញៈ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាន កំពុងសហការជំរុញគាំទ្រនិងលើកទឹកចិត្តឲ្យវិស័យឯកជនយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុតនិងផលិតកម្មចំណីសត្វតាមរយ:ការ ប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យនៅក្នុងរោងចក្រផលិតចំណីសត្វ ក្នុងកសិដ្ឋានចិញ្ចឹមសត្វ ការប្រើប្រាស់ និងបង្កាត់ពូជសត្វ ការប្រើប្រាស់វត្ថុធាតុ ដើមផលិតក្នុងស្រុក ការប្រើប្រាស់បសុឱសថ ថ្នាំការពារជំងឺឆ្លងសត្វ និងការអនុវត្តវិធានការជីវសុវត្ថិភាពបានល្អក្នុងកសិដ្ឋាន ការផ្សព្វផ្សាយ ឬចែករំលែកចំណេះដឹង បទពិសោធន៍អំពីបច្ចេកទេសចិញ្ចឹមសត្វដល់ដៃគូ ប្រយោជន៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មពូជ សាច់ ស៊ុត

Read More

រថយន្តបើកឡើងកម្តៅកើតជាផ្កា ភ្លើងបណ្តាលឱ្យឆេះខ្ទេចនៅខណ្ឌសែនសុខ

ភ្នំពេញ៖ រថយន្តកាមារីបាឡែនមួយគ្រឿងពេល កំពុងបើកបរបានឡើងកម្តៅកើតជា ផ្កាភ្លើងបណ្តាលឱ្យឆេះរថយន្តខ្ទេចរួម មានសម្ភារសំខាន់ៗមួយចំនួន។ករណីនេះ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ភូមិត្រពាំងរាំងសង្កាត់ ឃ្មួញខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២១ ។ ម្ចាស់រថយន្តមិនប្រាប់ឈ្មោះបានឱ្យដឹងថា៖ គាត់បានធ្ចើដំណើរចេញពីផ្ទះនៅសង្កាត់សំរោងក្រោម គោលដៅទៅខេត្តកំពង់ចាម។គាត់ក៏មិនហ៊ានបើកលឿនទេគឺបើកយឺតៗ ស្រាប់តែរថយន្តរបស់គាត់ឡើងកម្តៅខ្លាំង មើលទៅមិនស្រួលក៏បានឈប់។ពេលនោះរថយន្តក៏ឆេះប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុបានទាញយកបំពង់ពន្លត់អគ្គិភ័យ ចំនួន៥ទៅ៦បំពង់មកបាញ់តែមិនរលត់ក៏ទាញទុយយោទឹកចេញពីក្នុងផ្ទះមកបាញ់ទៀតនៅតែមិនរលត់ទៀត។

Read More

សម្តេចតេជោហ៊ុន សែនចុះ​ទៅ​ពិនិត្យមន្ទីរពេទ្យ​នគរទេព ត្រៀម​ទុកព្យាបាល​អ្នកឆ្លងកូវីដ-១៩

ភ្នំពេញ៖បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុល កែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួច ហើយនៅព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបន្តដំណើរ អញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា៥០អារដែលមានអគារទំហំ២៥.០០០ម៉ែត្រការេ កម្ពស់៥ជាន់មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង៣៥០KWAបំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។

Read More

ក្រសួងបរិស្ថានបានបង្ហាញ រូបភាពសត្វទន្សោងមួយហ្វូង

ព្រះវិហារ៖ ក្រសួងបរិស្ថានបានបង្ហាញរូបភាពសត្វទន្សោងមួយហ្វូងដែលថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនៅ ខេត្តព្រះវិហារដោយរូបភាពនេះថតបានកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។សត្វទន្សោងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ អង្គការIUCNជាប្រភេទជិតពូជនៅលើពិភពលោក។ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈ ពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។

Read More