មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង! មានជនស៊ីវិលមួយក្រុមប្រដាប់ដោយអាវុធជិះរថយន្តចុះចាប់មនុស្សក្បែរកំពង់ដរកោះនរា ដោយគ្មានដីកា
KCSM 2023-03-22 08-29pm (ភ្នំពេញៈ )នៅរសៀលថ្ងៃទី២២-០៣-២០២៣ វេលាម៉ោង៥ .១៥នាទី មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅជិតកំពង់ដរកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហេតុការណ៍ នេះមានមនុស្សមួយក្រុមស្លៀកពាក់ជាស៊ីវិលជិះរថយន្តមួយគ្រឿងនិងម៉ូតូពាក់ស្លាកលេខនគរបាល បានចុះទៅចាប់ប្រជាពលរដ្ឋចូលក្នុងរថយន្តរបស់ខ្លួន ដោយមិនបានបញ្ជាក់អំពីមូលហេតុ ។ ដោយឃើញបែបនេះ ក្រុមគ្រួសារជនរងគ្រោះ និងមានប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាស្រែកឆោឡោឡើង ទើបមនុស្សមួយក្រុមនោះបាននាំគ្នាជិះរថយន្តនិងម៉ូតូចេញពីកន្លែងកើតហេតុ។…