• Wed. Mar 22nd, 2023

KCSM TV NEWS

​សង្គម ​​​និងព័ត៏មានពិត

ព័ត៌មានសន្តិសុខសង្គម

  • Home
  • មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង! មានជនស៊ីវិលមួយក្រុមប្រដាប់ដោយអាវុធជិះរថយន្តចុះចាប់មនុស្សក្បែរកំពង់ដរកោះនរា ដោយគ្មានដីកា

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង! មានជនស៊ីវិលមួយក្រុមប្រដាប់ដោយអាវុធជិះរថយន្តចុះចាប់មនុស្សក្បែរកំពង់ដរកោះនរា ដោយគ្មានដីកា

KCSM 2023-03-22 08-29pm (ភ្នំពេញៈ )នៅរសៀលថ្ងៃទី២២-០៣-២០២៣ វេលាម៉ោង៥ .១៥នាទី មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅជិតកំពង់ដរកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហេតុការណ៍ នេះមានមនុស្សមួយក្រុមស្លៀកពាក់ជាស៊ីវិលជិះរថយន្តមួយគ្រឿងនិងម៉ូតូពាក់ស្លាកលេខនគរបាល បានចុះទៅចាប់ប្រជាពលរដ្ឋចូលក្នុងរថយន្តរបស់ខ្លួន ដោយមិនបានបញ្ជាក់អំពីមូលហេតុ ។ ដោយឃើញបែបនេះ ក្រុមគ្រួសារជនរងគ្រោះ និងមានប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាស្រែកឆោឡោឡើង ទើបមនុស្សមួយក្រុមនោះបាននាំគ្នាជិះរថយន្តនិងម៉ូតូចេញពីកន្លែងកើតហេតុ។…

ល្បែងដុះស្លែរស្រឡែកាន់ ! ដ៏ធំខ្នាតយក្សប្រហែលជាអាងមានលុយអាងអំណាចហើយ ! ទើបមិនខ្លាចសមត្ថកិច្ចបង្រ្កាប នៅលើផ្សារផ្លាស្សាជាន់ទី០៤ និងទល់មុខហ្គារ៉ាសសាំងPTT បឹងត្របែកនៅខណ្ឌចំការមន

KCSM2023-03-22 03-33pm ភ្នំពេញ ៖ នេះមិនមែនជារឿងថ្មីៗនោះទេនៅកន្លែងបើកបនល្បែងដ៏ធំខ្នាតយក្សស្ថិតនៅលើផ្សារផ្លាស្សាជាន់ទី0៤ និងទល់មុខហ្គារា៉សសាំងPTT ស្ថិតនៅប្លុកសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជាសំបុកអ្នកញៀនល្បែង តាមអនឡាញមកលេងយ៉ាងគគ្រឹកគគ្រេងលេងសំញ៉ែងមហាជននិងសមត្ថកិច្ចជំនាញមិនហ៊ានបង្រ្កាបឡើយ។ គ្រាន់តែឮឈ្មោះកន្លែងទាំង២នោះ ដូចជាញាក់ភ្មែក!សូម្បីទៅក្បែរក៏មិនហ៊ានក្បែរដែរ ព្រោះអ្នកកាងល្បែងនៅកន្លែងនោះប្រហែលជាអ្នកមានលុយមានអំណាចធំសម្បើមខ្លាំងហើយមើលទៅ ! ជាក់ស្ដែងនៅយប់ថ្ងៃទី 22 ខែ 3…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត បណ្តាលឲ្យបុរសម្នាក់បែកក្បាល

KCSM 2023-03-22 12-46pm កំពង់ធំ៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ បានបង្ហាញមុខសញ្ញាជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត នៅស្រុកសណ្តាន់.កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ហើយរត់គេចខ្លួនបាត់។តាមលោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការរដ្ឋានខេត្តកំពង់ធំ បញ្ជាក់ថា ដោយមានការសម្របសម្រួលនីតិវិធី…

(ព័ត៌មានបឋម)បងប្អូនសាច់ញាតិដើររកសពឡើងវិលមុខ ខណះរថយន្តសង្គ្រោះឯកជន០១គ្រឿងដឹកសពយកមកសម្ងំទុកក្រៅមន្ទីរពេទ្យ នៅខណ្ឌសែនសុខ

KCSM2023-03-22 11-57am (ភ្នំពេញ) ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១ .៣០ នាទីយប់ ឈានចូលថ្ងៃទី២២.០៣.២០២៣ រំលងអាធ្រាត មានបុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយដួលខ្លួនឯង ស្ថិតនៅតាមបណ្តោយផ្លូវ ឌួងងៀប ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បន្ទាប់មកក៏មានរថយន្តសង្រ្គោះឯកជនមួយគ្រឿងពាក់ស្លាកលេខ (ស្វាយរៀង 2A 1369)បានមកលើកជនរងគ្រោះដាក់លើឡានដើម្បីយកទៅសង្រោះ…

(ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយអ្នកបើកបររថយន្តFordមិនបានប្រុងប្រយត្ន័ បានរ៉េចង្កូតទៅបុកសន្តិសុខកំពុងយាមនៅមុខគ្លីនិចបាក់ជើងនៅខណ្ឌបឹងកេងកង

KCSM2023-03-22 09-50am (ភ្នំពេញ)នៅរាត្រីយប់ថ្ងៃទី22-03-2023 វេលាម៉ោង១០.៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចលើផ្លូវ៣៦០ មុខគ្លីនិចសុខលាភមេត្រី ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា÷មានរថយន្ត Ford មួយគ្រឿងពាក់ផ្លាកលេខ 2BV 5454 បានបើកបរក្នុងទិសដៅពីទិសខាងកើតសំដៅទៅទិសខាងលិចក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតទៅបុកសន្តិសុខម្នាក់កំពុងយាមនៅមុខគ្លីនិចសុខលាភមេត្រីបណ្តាលអោយបាក់ជើង។ ចំណែកជនរងគ្រោះបានគ្លីនិចសុខលាភមេត្រីជួយសង្រ្គោះនិងម្ចាស់រថយន្តកំពុងនៅក្នុងគ្លីនិចហ្នឹងដែរ ព្រោះឃើញអ្នកសារព័ត៌មានយើងបានចុះទៅយកព័ត៌មានម្ចាស់រថយន្តបានគេចមុខមិនផ្តល់ព័ត៌មានទេ ។ ហើយអង្គភាពយើងសន្យាថាបើមានព័ត៌មានថ្មីអំពីរឿងនេះយើងខ្ញំុនឹងupdateជូនប្រិយមិត្ត។សូមអរគុណ…

ជនសង្ស័យកាប់បុរសម្នាក់ស្លា.ប់និង២នាក់ទៀតរងរបួសដោយសារជំនឿលើផ្លូវងងឹត

KCSM 2023-03-21 08-11pm (កណ្តាល)យ៉ាងហោចណាស់មានបុរសម្នាក់បានបាត់បង់ជីវិតនិង២នាក់ផ្សេងទៀតបានរងរបួសក្នុងអំពើហិង្សា មួយដែលបង្កឡើងដោយបុរសម្នាក់ទៅលើគ្រួសាររបស់ជនរងគ្រោះដោយសារតែជំនឿលើផ្លូវងងឹត ពោលគឺចោទជនរងគ្រោះថាចេះធ្វើអំពើដែលធ្វើឲ្យជនសង្ស័យរស់នៅមិនបានសុខ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបង្ហាញថា ហេតុការណ៍នេះកើតឡើងនៅក្នុងរោងមុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ ចាមលេី ឃុំព្រែក ថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ មាន ទីលំនៅ ភូមិ ព្រែកប៉ុក ឃុំព្រែក ស្តី…

បុរសម្នាក់ជិះម៉ូតូទៅខេត្តដើម្បីមើលប្រពន្ធឆ្លងទន្លេ ជាអកុសលត្រូវរថយន្តបុក ស្លាប់ភ្លាមៗ

KCSM2023-03-21 08-07pm ខេត្តកំពង់ឆ្នាំង ៖ មានករណីចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូបាន ស្លាប ភ្លាមៗនៅកន្លែងកើតហេតុ ករណីនេះ កើតឡើងនៅវេលាម៉ោង ៥:២៨នាទីព្រឹក ត្រូវនៅថ្ងៃទី ២១ខែមីនា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិតាប៉ាង ឃុំចក…

យុវវយ័ម្នាក់ជិះម៉ូតូលឿន រេចង្កូតជ្រុលទៅបុកខឿនផ្លូវ បណ្តាលឲ្យដួលបាក់កស្លា.ប់ភ្លាមៗ

KCSM 2023-03-21 08-02pm ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ក្នុងស្ថានភាពល្បឿនលឿន សង្ស័យស្រវឹង បានរេចង្កូតជ្រុលទៅបុកខឿនផ្លូវ បណ្តាលអោយផ្លោង ទៅផ្ទប់នឹង ថ្ម ការ៉ូឡា បាក់ ក ស្លាប់ យ៉ាងអណោចអធ័ម ។ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០៩:៣០នាទីយប់ ថ្ងៃទី២០ ខែមីនា…

អ្នកបើកបរកុងទីន័រមិនប្រយត្ន័រេ៉ចង្កូតបុកផ្តាច់បង្គោលភ្លើងមួយដើមរួចធ្លាក់ចូលប្រឡាយទឹក

KCSM 2023-03-21 07-57pm ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង អ្នកបើកបរខ្ចីខ្ជា រេចង្កូតបោលបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ដាច់មួយដើមមិនទាន់អស់ល្បឿនជ្រុលក្បាលចូលប្រឡាយទឹក ហើបកង់មួយចំហៀង រកកល់នឹងក្រឡាប់ ។

ព័ត៌មានបឋម÷ រថភ្លើងដឹកអ្នកដំណើរបានបុកជាមួយរថយន្តធំបើកឆ្លងកាត់ផ្លូវបណ្តាលអោយរងរបួសធ្ងន់០៤នាក់

KCSM2023-03-21 07-09pm (ខេត្តព្រះសីហនុ)មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថភ្លេីងដឹកអ្នកដំណើរ បុកប៉ះជាមួយរថយន្តធំមួយគ្រឿង ដែលឆ្លងផ្លូវ រថភ្លើង បណ្តាលឲ្យភាគីអ្នកបើករថភ្លើងរងបួសធ្ងន់ ចំនួន២នាក់ និងភាគីខាងរថយន្ត រងរបួសធ្ងន់ ចំនួន២នាក់ដូចគ្នា នៅវេលាម៉ោង ជិត៥ល្ងាច ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៣ ស្ថិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​៕…

ថតវីដេអូអ្នកបំផ្លាញព្រៃលិចទឹក ពលរដ្ឋនឹងបានប្រាក់រាប់សែនរៀលពីរដ្ឋបាលស្រុកក្រូចឆ្មារ

KCSM2023-03-20 10-00pm រដ្ឋបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានរៀបរាប់អំពីស្ថានភាពធនធានធម្មជាតិ រួមទាំងដីព្រៃលិចទឹកក្នុងដែនដីរដ្ឋបាលរបស់ខ្លួនដែលចេះតែកើតមានបទល្មើសកាប់រុករានទន្ទ្រាន និងបំផ្លិចបំផ្លាញពីសំណាក់ក្រុមជនខិលខូច នៅក្នុងសេចក្ដីជូនដំណឹង២ទំព័រ ចេញកាលពីថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៣។ ដើម្បីធានាបង្កាទប់ស្កាត់បទល្មើសទាំងនេះ និងឈានទៅចាប់ឱ្យបានរាល់ជនលបលួចប្រព្រឹត្តសកម្មភាពល្មើសច្បាប់ រដ្ឋបាលស្រុកបានដាក់ចេញយុទ្ធសាស្ត្រ៧ចំណុចដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងន័យដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមសហការជាមួយអាជ្ញាធរផង និងបានទទួលរង្វាន់លើកទឹកចិត្តផង តាមរយៈការថតវីដេអូជនល្មើសធ្វើកម្មភាព រាយការណ៍មកអាជ្ញាធរ ដូចខាងក្រោម៖ ១/…

សត្វគោចំនួន៧ក្បាល របស់នាក់ភូមិត្រូវបានស្លា..ប់ ជិតចំការដំឡូងមី នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមិនដឹងពីមូលហេតុ……………….

KCSM 2023-03-20 01-43pm (#ព័ត៌មានបឋម) ៖ មានករណីគោរបស់ប្រជាពលរដ្ឋ ស្លា…ប់ ចំនួន ៧ ក្បាលដោយមិនដឹងពីមូលហេតុ នៅជិតចម្ការដំឡូងមី ទីតាំង ភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ…

ផ្ទុះកំប៉ុងហ្គាសផ្ទះប្រជាការពារ ឆេះរាលដាលផ្ទះឈើប្រក់ស័ង្កសី៥ខ្នង នៅខណ្ឌចំការមន

KCSM 2023-03-20 09-47pm ភ្នំពេញ: ផ្ទុះកំប៉ុងហ្គាស់បង្ករជាអគ្គីភ័យ ឆាបឆេះ ផ្ទះឈើប្រក់ស័ង្កសី ប្រភេទសំណង់មិនរៀបរយអស់ចំនួន៥ខ្នងផ្ទះ(ទំហំ០៤ម៉ែត្រ×០៣ម៉ែត្រ)រួមនឹងសំភារះប្រើប្រាសប្រចាំថ្ងៃអស់ទាំងស្រុង ។ ​ហេតុការណ៍នេះ នៅវេលាម៉ោង​ ៧នឹង៤៥នាទីព្រឹក ត្រូវនឹងថ្ងៃទី២០ខែមីនា ឆ្នាំ២០២៣ នៅចំណុចសំណង់មិនរៀបរយស្ថិតតាមបណ្តោយ ផ្លូវ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ…

អ្នកទិញផ្ទះនៅបុរីVIPជាង៣០០នាក់បិទផ្លូវតវ៉ាក្រោយ បង់លុយអស់ហើយ ម្ចាស់បុរីមិនចេញប្លង់ឲ្យ

KCSM 2023-03-20 09-41pm ភ្នំពេញ ៖ ពលរដ្ឋរាប់រយនាក់ដែលអះអាងថា ជាជនរងគ្រោះដោយសារទិញផ្ទះនៅបុរីVIP ទាំង២ទីតាំងគឺ នៅភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សុទ្ធតែរងគ្រោះដូចគ្នា ក្រោយពីទិញផ្ទះហើយ បង់លុយឲ្យគ្រប់ហើយក្តីមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយ ដោយមានអ្នកខ្លះរង់ចាំអស់រយៈពេល៥ឆ្នាំមកហើយ។…

ផ្ទុះធុងហ្គាសក្នុងផ្សារតាកែវ ផ្អើលអាជីវករ សមត្ថកិច្ចពន្លត់ទាន់ពេល

KCSM 2023-03-20 12-27pm តាកែវ ៖ ផ្អើលបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរ ដោយសារផ្ទុះធុងហ្គាស នៅតូបលក់នំបញ្ចុកស្រុះ ក្នុងផ្សារតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ ពន្លត់ទាន់ពេល ពុំមានរាលដាល ដល់តូចផ្សេង ។ ហេតុការណ៍…

ចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ករណីចេញសែកស្អុយជាង១លានដុល្លារ

KCSM 2023-03-17 04-06pm ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣ បានធ្វើការចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី ចេញសែកស្អុយជាង១ លានដុល្លារ។ ការចាប់ខ្លួនជនសង្ស័យឈ្មោះ សួន វុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី មានអាសយដ្ឋាន…

ករណីរំលោភបូក : ប៉េអឹមចាប់ក្នេងស្ទាវជនជាតិថៃចំនួន ៤នាក់

KCSM2023-03-17 04-34pm ភ្នំពេញ: ប៉េអឹមចាប់ក្នេងស្ទាវជនជាតិថៃចំនួន ៤នាក់ (ក្នុងនោះមានម្នាក់ជាសង្សារ) បានចាប់នារីវ័យក្មេងជាជនជាតិថៃដូចគ្នា បង្ខំរំលោភបូក នៅបន្ទប់ជួលស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ជនជាតិចិនម្នាក់ លោតពីលើសណ្ឋាគារស្លា.ប់ភ្លាមៗ ក្នុងក្រុងព្រះសីហនុ

KCSM 2023-03-17 04-25pm ព្រះសីហនុ៖( ព័ត៌មានបឋម) បុរសជាជនជាតិចិនបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយលោតពីលើសណ្ឋាគារ ឡាយជូស ស្ថិតនៅក្នុងភូមិ០៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហ នុ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងចុះអន្តរាគមន៍នៅទីតាំងកន្លែងកើតហេុត និងធ្វើកោសល្យវិច្ច័យ និងពិនិត្យជាក់ស្តែងក្នុងហេតុការណ៍នេះ…

រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត បើកបុកអ្នកថ្មើរជើងម្នាក់ស្លា.ប់

KCSM 2023-03-17 04-12pm ភ្នំពេញ ៖ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតមួយគ្រឿង ខណៈដែលកំពុងដឹកបញ្ជូនអ្នកជំងឺអស់សង្ឃឹម វិលទៅស្រុកកំណើត តាមការសំណូមពរពីក្រុមគ្រួសារ ហើយរថយន្តកំពុងតែប្រតិបត្តិការ មានទាំងបើកភ្លើងជាសញ្ញា ផងនោះ ស្រាប់តែមានស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់ដើរឆ្លងផ្លូវកាត់ពីមុខ ហ្វ្រាំងមិនទាន់ជ្រុលបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ…

សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ដែលដេញកាប់ជនរងគ្រោះនៅក្រុងសិរីសោភ័ណ

KCSM2023-03-16 08-45pm ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ដែលដេញកាប់ជនរងគ្រោះនៅក្រុងសិរីសោភ័ណត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដែលឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់ថា៖ ជនសង្ស័យដែលឃាត់ខ្លួន

មាតិកាព័ត៌មានប្រចាំថ្ងៃ