សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់តារាកម្ពុជា ដើម្បី​មនុស្សធម៌

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់តារាកម្ពុជា ដើម្បី​មនុស្សធម៌

0 0
Read Time:2 Minute, 32 Second

Kcsm2024-04-26 01-59pm

(ភ្នំពេញ)សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា នឹងអញ្ជើញដឹកនាំការប្រកួតដោយ​ផ្ទាល់ ចំពោះកា​រ​ប្រកួត​របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ខាងមុខនេះ។

យោងតាមការបញ្ជាក់ពីហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៤ បានឱ្យដឹងថា “ដោយទទួល​បាននូវ​ការ​អញ្ជើញ​ឱ្យ​ធ្វើ​ជា​គ្រូបង្វឹកកិត្តិយស របស់ក្រុមបាល់ទាត់តារា​កម្ពុជា(Cambodia football super stars)ដែលមានលោកខេម ជាប្រធានក្រុម ព្រឹកនេះខ្ញុំបា​នជួបសំណេះ​សំណាល​ជាមួយ​គ្រូបង្វឹក និង​កីឡាករ​ទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិង​រយៈ​ពេលវែង​របស់ក្រុមបាល់ទាត់មួយនេះ។
អ្វីដែល​ជាកិច្ច​ការបន្ទាន់​គឺការរៀបចំការប្រកួតល្ងាចថ្ងៃ១ឧសភា២០២៤ ខាងមុខនៅពហុកីឡដ្ឋាន​អូឡាំ​ពិក​ក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៍​និងប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន)និង​ដើម្បីប្រម៉ូល​ថវិកាជួយ​ដល់​មន្ទីរពេទ្យគន្ធបុប្ផា”។

សម្តេចតេជោបានបន្តថា សម្តេចនឹង​ចូលរួមដឹក​នាំការប្រកួត​ជាមួយគ្រូបង្វឹក​ផ្លូវការនៅស្តាត​អូឡាំពិកនា​ល្ងាចថ្ងៃ១ឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់សម្តេចគឺ3.4.3។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សាធារណជនសូមចូល​រួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញ​ចលនា​មនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអំពាវនាវសប្បុរសជនចូលរួមជួយ ថវិកាសម្រាប់​ជួយដល់​មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *