ក្រសួងព័ត៌មានបានកំពុងត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣

KCSM 2022-10-31 09-10pm ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ក្នុងការខិតខំ ប្រឹងប្រែងទោះបីខ្វះខាតសំភារៈ និងមន្រ្តីបំពេញការងារនៅមានចំនួនតិច ប៉ុន្តែបានព្យាយាមបំពេញរាល់គ្រប់ភារកិច្ចបានដោយរលូន ក្នុងកិច្ចការងារ លើកកម្ពស់វិស័យព័ត៌មាន និងផ្សព្វផ្សាយ បានយ៉ាងល្អប្រសើរ។ ការថ្លែងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៤

Read More

គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ត្រូវបានបំពាក់និងប្រគល់ជូនមន្ត្រីរាជការក្រសួងបរិស្ថានដែលមានស្នាដៃក្នុងការបំពេញការងារ

KCSM 2022-10-31 08-54pm គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ត្រូវបានបំពាក់និងប្រគល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដែលមានស្នាដៃក្នុងការបំពេញការងារសម្រាប់ឆ្នាំ២០២១ និង២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ជាង៥០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។

Read More

ឃាត់ខ្លួនជនសង្ស័យ ជាឧត្តមសេនីយ៍ម្នាក់ ករណីឆបោកលុយជាង១លានដុល្លារ និងក្លែង

Kcs2022-10-29 03-09pm ភ្នំពេញ៖ ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿន សាវឿន ភេទប្រុសអាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកលុយជាង១លានដុល្លារ និងក្លែងឯកសារ ជា ឧត្តមសេនីយ៍ យោធា នៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០២២ ។តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា

Read More

ជនសង្ស័យបើករថយន្ត២គ្រឿង បាញ់រះមុខខុនដូ The sky line ឥឡូវចាប់បានហើយ ចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម

KCSM 2022-10-26 10-47pm ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ ជនជាតិចិន និងជនជាតិវៀតណាមចំនួន៣នាក់ នៅក្នុងចំណោមបក្សពួកចំនួន៥នាក់ (២នាក់កំពុងព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ) ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីបាញ់រះចូលខុនដូ THE SKY LINE ស្ថិតនៅក្នុងខណ្ឌ៧មករា ទាំងកណ្តាលរាត្រី ក្រោមការចោទប្រកាន់ពីបទ.ប៉ុនប៉ងឃាតកម្ម។ជនសង្ស័យទាំង៥នាក់ខាងលើនោះ រួមមាន ៖ ១-

Read More

សមត្ថកិច្ចចាប់វ៉ៃខ្នោះគ្រូទាយម្នាក់ ពាក់ពន្ធ័ករណីឆបោក លក់ដីខ្យល់ ជាង៥១ម៉ឺនដុល្លារ

KCSM 2022.10.26 08.17pm ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២កន្លងទៅ បានឃាត់ខ្លួនស្ត្រីវ័យចំណាស់ម្នាក់ គេស្គាល់គាត់ជាគ្រូទាយមើលជោគជតារាសីនៅប្លុកបុរីពិភពថ្មី (កំបូល២) បុរីពិភពថ្មី (កំបូល៣) ពីបទឆបោក និងបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធទឹកប្រាក់ប្រមាណ៥១ម៉ឺនដុល្លារអាមេរិក រឿងលក់ដីខ្យល់ជាង៥០ហិកតានៅខេត្តកំពង់ស្ពឺ។ ស្ត្រីវ័យចំណាស់រូបនេះឈ្មោះ ប៉ុក សៅខាន អាយុ៦៣ឆ្នាំ មានទីលំនៅផ្ទះលេខ៧០អា ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ

Read More

សមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាមនៅកណ្តាលរាជធានីភ្នំពេញ

Kcsm2022-10-26 03-35pm (ភ្នំពេញ)តាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងសមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនបានជនសង្ស័យ៣នាក់និងរឹបអូសបានគ្រឿងញៀន១៦០គីឡូក្រាម។

Read More

កម្លាំងអាវុធហត្ថចាប់វាយខ្នោះជនដៃដល់ឈ្មោះសោម សមសក្ត័ ហើយនៅមុននេះបន្តិច

KCSM 2022-10-26 02-21pm សៀមរាប៖ នៅទីបំផុតជនជាប់ចោទដ៌មានឥទ្ធិពលឈ្មោះសោម សមស័ក្ត ដែលជាជនដៃដល់ក្នុងសំណុំរឿង ជេរប្រមាថជាសាធារណ: ប្រើអំពើហឹង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ចាប់វាយខ្នោះបានហើយ នៅមុននេះបន្តិច។

Read More

រថយន្ត Ford Ranger បុករះរបាំងថ្មពុះចែកទ្រូងផ្លូវនិងម៉ូតូកង់បីក្រឡាប់ផ្ងាជើង

Kcsm2022-10-23 03-57pm ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត បើករថយន្ត Ford Ranger គ្រឿងក្នុងល្បឿនលឿនបានជ្រុលទៅបុករះបាំងថ្មបាក់អស់បីកង់ទម្លុះទៅផ្លូវម្ខាងទៀតបុកម៉ូតូកង់បីគ្រឿងក្រឡាប់ផ្ងារជើងម្ខាងនឹងបន្តបុករថយន្តឡិចស៊ីសមួយគ្រឿងទៀតចតស្ងៀមនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។

Read More

ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ជិះម៉ូតូចូលលួចកាត់ខ្សែភ្លើងតាមបុរី

Kcsm2022-10-23 02-38pm ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចូលទៅធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងសំណង់ផ្ទះល្វែង ប្រមូលដាក់បាវ ព្យាយាមជិះរត់គេច ត្រូវបានកម្លាំងសន្តិសុខ កម្លាំងសមត្ថកិច្ចខណ្ឌកំបូល ជួយដេញតាមចាប់ឃាត់បាន កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅការដ្ឋានសំណង់ផ្ទះល្វែង ក្នុងភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ជនសង្ស័យឈ្មោះ មៀច វឌ្ឍ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់

Read More

ផ្ទុះការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំង ទៅលើយុវតីស្រស់ស្អាតម្នាក់ បានយកសត្វចង្កៀលខ្យង ជាពពួកសត្វកម្រ មកចម្អិនធ្វើជាម្ហូបអាហារឆាក្ដៅ ហើយថតជាវីដេអូឃ្លីប បង្ហោះលើហ្វ៊េសប៊ុក

Kcsm2022-10-21 09-02pm ភ្នំពេញ ៖ ឃ្លីបវីដេអូបង្ហោះកាលពីថ្មីៗនេះ ធ្វើឲ្យមហាជន ពិសេសអ្នកនិយមលេងបណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជា ផ្ទុះការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំង ទៅលើអ្នកផលិតវីដេអូដើម្បីរកប្រាក់ចំណូលពីបណ្ដាញសង្គម ។ ក្រោយមក ម្ចាស់ហ្វ៊េសប៊ុកផេកខាងលើ ក៏បានលុបវីដេអូឃ្លីបនោះ ចេញពីបណ្ដាញសង្គមហ្វេសប៊ុកវិញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ។ដើម្បីរកប្រាក់ចំណូលពីបណ្ដាញសង្គម យុវវ័យមួយចំនួនតូច លែងខ្វល់ពីច្បាប់ គិតតែបំផ្លាញ សូម្បីតែសត្វស្លាបជិតផុតពូជដែលមន្ត្រីក្រសួងបរិស្ថាន បាននិងកំពុងខិតខំអភិរក្សក៏ដោយ ក៏ក្រុមរបស់យុវតីស្រស់ស្អាតម្នាក់

Read More

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវឃាត់ខ្លួន

Kcsm2022-10-21 08-19pm នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ ជនរងគ្រោះឈ្មោះបួន ចាន់នី ភេទ ស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

Read More