• Wed. Mar 22nd, 2023

KCSM TV NEWS

​សង្គម ​​​និងព័ត៏មានពិត

ព័ត៌មានស៊ើបអង្កេត

  • Home
  • (update)ហេតុតែចង់ឲ្យដើមទ្រូងមូលក្លំ ខំទៅកែ បែជាស្លា.ប់ពេលក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់

(update)ហេតុតែចង់ឲ្យដើមទ្រូងមូលក្លំ ខំទៅកែ បែជាស្លា.ប់ពេលក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់

KCSM 2023-03-04 09-00pm ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ហេតុតែចង់បានដើមទ្រូងមូលក្លំ ខំទៅកែ បែជាស្លាប់ខណៈដែលក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ នៅក្នុង មជ្ឈមណ្ឌល កែរសម្ជស្ស អន្តរជាតិM25 ស្ថិតនៅផ្ទះលេខ៧៣បេ តាមផ្លូវលេខ៧០ ភូមិ២០ សង្កាត់ស្រះចក…

ក្រសួង​បរិស្ថានៈ សម្រេច​ដក​លោក ហាន សា​ខន ពី​ប្រធាន​ដែន​ជម្រក សត្វព្រៃ​ស្រុកកែវ​សីមា​

KCSM2023-02-27 05-14pm មណ្ឌលគិរី​)៖ ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​លោក ហាន សា​ខន ប្រធានការិយាល័យ​ដែន​ជម្រក សត្វព្រៃ​កែវ​សីមា ត្រូវបាន​ក្រសួង​បរិស្ថាន ស្នើ​ផ្លាស់ប្ដូរ​តួនាទី និង​ផ្ទេរ​ភារកិច្ច​។​ ​នេះ​បើ​យោងតាម លិខិត​របស់​ក្រសួង​បរិស្ថាន ចុះ​ថ្ងៃ​ទី​០២.០២.២០២៣ ដែល​ជម្រាប មក​លោក​អភិបាលខេត្ត​មណ្ឌលគិរី​។​

Breaking News÷សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់មុខតំណែងឧត្ដមសេនីយ៍ ឈឿន ប៊ុនឆន អត្តលេខ ៥៤៤៣៣ ចេញពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង  និងសម្រេចផ្ទេរ ឧត្តមសេនីយ៍ ព្រុំ សន្ធរ ចេញពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕

កាន់តែធ្ងន់ហើយ មន្ត្រីអភិរក្សសត្វព្រៃបង្គាប់ឲ្យម្ចាស់ក្ងោកបង់ពិន័យជាប្រាក់និងចេញមុខសុំទោសជាសាធារណៈ ខណៈម្ចាស់សត្វក្ងោកស្នើសម្តេចតេជោ ជួយអន្តរាគមន៍ ព្រោះគាត់ខំចិញ្ចឹមថែរក្សាអស់រយៈពេលជាង១០ឆ្នាំមកហើយ.

KCSM2023-02-25 08-12pm ប្រិយមិត្តជាទីមេត្រី ដូចលោកអ្នកជ្រាបហើយប៉ុន្មានថ្ងៃនេះកំពុងផ្ទុះល្បីកក្រើកខ្លាំងណាស់ ជុំវិញបញ្ហាមន្ត្រីអភិរក្សសត្វព្រៃចុះដកហូតយកសត្វក្ងោកចំនួន២០ក្បាល របស់ប្រជាពលរដ្ឋមួយគ្រួសារ នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងបាទចោទថាចិញ្ចឹមសត្វព្រៃដោយគ្មានការអនុញ្ញាត។ ជុំវិញបញ្ហានេះនៅរសៀលម៉ោង ៣ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីអភិរក្សសត្វព្រៃបានចុះទៅដល់ផ្ទះរបស់ម្ចាស់ក្ងោកម្តងទៀត និងបានតឿនឱ្យបុរសម្ចាស់ក្ងោកដែលកំពុងព្យាបាលជំងឺនៅភ្នំពេញត្រឡប់ទៅផ្ទះជាប្រញ៉ាប់ដើម្បីដោះស្រាយឱ្យឆាប់ចប់ ដោយតម្រូវឱ្យបង់លុយចំនួន៩លានរៀល(តថ្លៃបាន) និងចេញមុខសុំទោសជាសាធារណៈទៀតផង ព្រមទាំងប្រាប់ទៀតថាពួកគេនឹងរៀបចំនីតិវិធីផ្លូវច្បាប់ដោយត្រូវដោះស្រាយគ្នាបន្តតាមប្រព័ន្ធតុលាការ នេះបើយោងតាមការឱ្យដឹងពីលោក…

ព្រៃសហគមន៍ ប្រហែល ៣០០០ ហិកតា ត្រូវវ៉ៃ និងដុតបំផ្លាញ ដើម្បីយកទៅលក់ឱ្យក្រុមហ៊ុនមួយក្នុងខេត្តព្រះវិហារ”

KCSM 2023-02-25 12-25pm ខេត្តព្រះវិហារ ៖ នាថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៣ ករណីវ៉ៃព្រៃសហគមន៍ ប្រហែល ៣០០០ ហិចតាជាង និងដុតបំផ្លាញ ដើម្បីយកមកលក់ឱ្យក្រុមហ៊ុនមួយ ស្ថិតនៅភូមិជីអោបឃុំរមណីស្រុករវាងខេត្តព្រះវិហារ សំខាន់អាជ្ញាធរមូលដ្ឋាន ដូចជាលោកអភិបាលស្រុករវាង លោកប្រធានមន្ទីរបរិស្ថាន និងប្រធានសហគមន៍ជីអោក បើតាមប្រភពពីកូនចៅសហគមន៍បានផ្ដល់មកថា មានគ្រឿងចក្រជាច្រើនគ្រឿងបានកំពុងតែវ៉ៃកំទេចព្រៃសហគមន៍នេះហើយយកលក់ឲ្យក្រុមហ៊ុន…

វីវរហើយ ! មន្រ្តី0២រូបនៅសាលាខេត្តព្រះសីហនុ រងការចោទប្រកាន់យកចុងសន្លឹកដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ទៅលក់អោយអ្នកផ្សេង

KCSM 2023-02.02 07-00pm (ខេត្តព្រះសីហនុ)កាលពីថ្ងៃទី០១.០២.២០២៣ វេលាម៉ោង២.៣០នាទី រដ្ឋបាលខេត្តព្រះសីហនុបានចុះត្រួតពិនិត្យដីទំនាស់១កន្លែងដែលមានទហំ5m20m ស្ថិតនៅភូមិ.២.សង្កាត់.១…ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។យោងតាមពាក្យបន្តឹងរបស់អ្នកស្រី ជា ផល្លី ដែលមានអាស័យដ្ឋានភូមិ១សង្កាត់លេខ៤ក្រុងព្រះសីហនុ ដែលមានឯកសារទទួលស្គាល់ចាប់តាំងពីថ្នាក់ក្រុមភូមិសង្កាត់រហូតថ្នាក់ខេត្ត ដោយទទួលស្គាល់ពីអតីតឯកឧត្តម យន់ មីន មកម្លេះ ហើយដីនេះជារបបគោលនយោបាយរបស់យោធិនដែលសាលាខេត្តព្រះសីហនុបានផ្តល់ជូនជាដីឡូរិ៍(5m20m)ឯកសារនិងចុងសន្លឹកក្បាលដីដោយសាលាខេត្តតែម្ដង៕ យោងតាមពាក្យបន្តឹងចុះថ្ងៃទី27.ខែមិថុនា ឆ្នាំ2022…

ប្រជាពលរដ្ឋ ផ្ទុះកំហឹងឈានដល់ការដុតកង់ឡានបិទផ្លូវជាតិលេខ 4 នៅស្រុកព្រៃនប់

Kcsm2023-01-02 10-56pm (ខេត្តព្រះសីហនុ)នៅថ្ងៃពុធទី 01 ខែកុម្ភៈឆ្នាំ 2023 វេលាម៉ោង 12:00 ថ្ងៃត្រង់ ប្រជាពលរដ្ឋនៅតំបន់តាដួង តាអាំ ជាច្រើនគ្រួសារមានការផ្ទុះកំហឹង ឈានដល់ការដុតកង់ឡានបិទផ្លូវជាតិលេខ 4 ដើម្បីសុំការអន្តរាគមន៍ពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតំបន់តាដួង តាអាំស្ថិតនៅក្នុង ភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ ផ្ទុះកំហឹងឈានដល់ការដុតកង់ឡានបិទផ្លូវជាតិលេខ 4…

សង្ស័យជម្លោះក្នុងវង់ផឹកស៊ីនៅក្រុងតាខ្មៅ ខេត្តកណ្តាល បាញ់៨គ្រាប់, កម្លាំងនគរបាល តាមស្រាវជ្រាវស្វែងរកជនបង្ក

KCSM 2023-01-30 02:26pm (កណ្ដាល)៖ សង្ស័យមានជម្លោះក្នុងវង់ផឹកស៊ីមួយបានកើតឡើងនៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ រហូតមានការផ្ទុះអាវុធ៨គ្រាប់ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលីសអន្តោប្រវេសន៍ ឃាត់អ្នកសារព័ត៌មាន បង្ខំឱ្យផ្តិតមេដៃទាំងបំពាន ខណះអ្នកសារព័ត៌មានថតបានឈ្មួញរត់ពន្ធបារីនៅច្រកក្អមសំណស្រុកលើកដែក

KCSM 2023-01-30 01-39pm (កណ្តាល)កាលពីថ្ងៃ២៨ ខែមករា ឆ្នាំ២០២៣ អ្នកសារព័ត៌មាន ម្នាក់ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ ច្រកក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ធ្វើការឃាត់ខ្លួនទាំងបំពាន នាំយកទៅប៉ុស្តិ៍និងបង្ខំឱ្យផ្តិតមេដៃ ធ្វើកិច្ចសន្យា។ ករណីខាងលើនេះ ធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មាន រូបនោះ បានឃើញនិងបានថតនៅរូបភាពឈ្មួញម្នាក់ ដែលបានធ្វើសកម្មភាពលួចដឹកជញ្ជូនបារីគេចពន្ធ…

Breaking News:នៅទីបំផុត, លោកស្រី សៀង ចាន់ហេង ព្រមប្រគល់ដីជាង៥០ហិកតាឲ្យលោកស្រី ហ៊ុន ប៊ុនធឿន ដើម្បីបញ្ចប់រឿងជាស្ថាពរ

KCSM 2023-01-25 03-09pm ភ្នំពេញ៖ នៅទីបំផុត, ជម្លោះដីធ្លីរវាងលោកស្រី សៀង ចាន់ហេង និងលោកស្រី ហ៊ុន ប៊ុនធឿន ត្រូវបានបញ្ចប់ជាស្ថាពរ ក្រោយការសម្របសម្រួល និងដោះស្រាយពីសំណាក់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…

ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ 4 សង្កាត់កណ្ដោលដុំ និងជញ្ជីងស្រុកអង្គស្នួល កំពុងតែត្រូវប៉ាន់

KCSM 2023-01-23 01-22pm (កំពង់ស្ពឺ)ក្រុមឈ្មួញដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវ ជាតិលេខ 4 បានប្រាប់ថា សព្វថ្ងៃនេះ ប្រធានជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះរថយន្តធំៗ ផ្ទុកលើសទម្ងន់ នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ មិនរំខានសមត្ថកិច្ច ពាក់ព័ន្ធណាបន្តិចឡើយ នេះបើតាមការឱ្យដឹងពីក្រុមឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញ…

តុលាការបដិសេធន៍សំណើរសុំនៅក្រៅឃុំរបស់ កញ្ញា ឈឹម ស៊ីថរ

KCSM 2023-01-19 02:24am (ភ្នំពេញ)៖ ក្រោយសវនាការលើបណ្តឹងស្នើសុំនៅក្រៅឃុំរបស់ កញ្ញា ឈឺម ស៊ីថរ មេដឹកនាំការប្រមូលផ្តុំតវ៉ាខុសច្បាប់នៅមុខណាហ្គារួចមក តុលាការបានសម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំនេះ ពោលគឺបន្តឃុំខ្លួននៅពន្ធនាគារ ម២។ ការប្រកាសនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដែលមានសមាសភាព លោកស្រី សឿង ចរិយា ជាចៅក្រមជំនុំជម្រះ…

ACU ចេញលិខិតព្រមាន ផ្អាកជាបណ្ដោះអាសន្ន នៅមុខងាររបស់ អភិបាលស្រុកបសេដ្ឋ លោក ឈឺន សុធន

KCSM 2023-01-18 11-39pm ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតស្នើលោក ឈឺន សុធន អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺចាត់ចែងចំពោះមុខឲ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ផ្អាកសកម្មភាពក្នុងការប្រមូលទិញទិញដីដោយខុសច្បាប់ដោយមានលោក សុិន សារុន នាយករដ្ឋបាលជាអ្នករៀបចំយកដីរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តលក់ឲ្យឈ្មួញ។ នេះបើយោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលបណ្ដាញសារព័ត៌មានយើង ទើបទទួលបាននៅយប់ថ្ងៃទី១៧…

បុរសជាជាងភ្លើងម្នាក់ដេកស្លាប់ ក្នុងរោង កម្មករសង្សយ័ខ្យល់គរ

KCSM 2023-01-17 12-24pm ភ្នំពេញ ៖ បុរសជាជាងភ្លើងម្នាក់ ត្រូវបានសាច់ញាតិ រួមការងារប្រទះឃើញដេកស្លាប់ក្នុងរោងកម្មករតែម្នាក់ឯង បន្ទាប់ពីមិនឃើញងើបទៅធ្វើការងារ ក៏នាំគ្នាដើរទៅដាស់ហៅ ប្រះឃើញដេកស្លាប់ទៅវិញ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅក្នុងរោងកម្មករ ដីឡូត៍មួយកន្លែងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ…

មន្រ្តីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺម្នាក់ ត្រូវដកបញ្ឈរជើងក្រោយផាកពិន័យអ្នកបើកបររថយន្តចំនួន២០០ដុល្លារ ដោយមិនចេញវិក័យបត្រ

KCSM 2023-01-16 06:58pm (កំពង់ស្ពឺ)៖ មន្រ្តីនគរបាលចរាចរណ៍ម្នាក់នៅខេត្តកំពង់ស្ពឺ ត្រូវបានស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សម សាមួន បានដកបញ្ឈរជើងជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តទៀត ក្រោយផ្ទុះរឿងលើបណ្តាញ សង្គមហ្វេសបុក ដោយសារតែមន្រ្តីនគរបាលរូបនេះ បានផាកពិន័យអ្នកបើករថយន្តមួយគ្រឿងចំនួន២០០ដុល្លារ ដោយមិនចេញវិក័យបត្រ។ របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលអង្គភាពព័ត៌មាន Fresh News…

Breaking News: ACUឃាត់ខ្លួនអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុឈ្មោះ ឡាយ សំណាង បញ្ជូនទៅតុលាការពាក់ព័ន្ធស៊ីដាច់លុយជំនួយប្រមាណ៣៨ម៉ឺនដុល្លារ

KCSM 2023-01-11 04-05pm ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងស៊ីដាច់លុយជំនួយសង្គមកិច្ចជូនដល់ជនពិការក្រីក្រចំនួនជិត ៣៨ម៉ឺនដុល្លារ។…

BREAKING: សម្តេចតេជោ ហ៊ុន សែន៖ ស.ជ.ណ ស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ត្រូវបានលុបវិញហើយ

KCSM2023-01-11 202-00pm ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ថា សេចក្តីណែនាំស្តីពីការចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ត្រូវបានលុបវិញហើយ។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយយ៉ាងព្រោងព្រាតពី ស.ជ.ណ ចាប់ខ្លួនលោកស្រី សៀង ចាន់ហេង ដែលចេញកាលពីថ្ងៃទី០៥…

ករណីលោក ហួន សុផៃនៅសាលាដំបូងរាជធានីភ្នំពេញចៅក្រមសំរេចក្តីរួចហើយ ប៉ុន្តែរយះពេល៦ខែហើយ ដែលក្រឡាបញ្ជីមិនព្រមចេញសាលក្រមអោយប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍

KCSM2023-01-03 09-37pn (ភ្នំពេញ)ភាពអយុត្តិធម៌របស់លោក ហួន សុផៃ នៅតែបន្ត ទោះបីចៅក្រមសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រម ចាប់តាំងពីថ្ងៃទី11 សីហា ឆ្នាំ2022 មកម្លេះ រហូតមកទល់ពេលនេះលោកមិនបានទទួលនៅសាលក្រមពីសាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ អស់រយះពេលជិត៦ខែកន្លងមកហើយ ដែលក្នុងនោះមានការសំរេចកាត់ក្តីកំបាំងមុខដោយលោកចៅក្រម កេត សុជាតិ ដែលជាចៅក្រមជំុនុំជំរះសំរេចក្តី និងរៀបចំដោយលោកក្រឡាបញ្ជី ហុឹម សិរីវុឌ្ឍ…

អ្នកជំនួញហាយសូរ ពេជ្រ ស្រីមុំ រឿងចេញសែកស្អុយ ៣៥ម៉ឺនដុល្លារ ត្រូវបានតុលាការបើកសវនាហើយ

Kcsm2022-12-20 21-28pm ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២២បានបើកសវនាការលើជនជាប់ចោទឈ្មោះ ពេជ្រ ស្រីមុំ រឿងចេញសែកស្អុយ ៣៥ម៉ឺនដុល្លារ ក្រោយបញ្ចប់ាវនាការលោកចៅក្រម សម្រេចកំណត់យកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២២ ដើម្បីប្រកាសសាលក្រម។ សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញ៉ឹម ពិសាល កាលពីថ្ងៃទី២២…

គ្រូៗផ្ទុះការតវ៉ានៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដាក់លិខិតអន្ដរាគមន៍ទៅរដ្ឋមន្ដ្រីក្រសួងអប់រំ ក្រោយមិនពេញចិត្តចំពោះការដឹកនាំរបស់នាយក និងសុំប្ដូរបេក្ខភាពនាយករងរដ្ឋបាលថ្មី

Kcsm2022-12-12 01:53pm (មណ្ឌលគិរី)៖ បុគ្គលិកសិក្សា នៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បានដាក់លិខិតស្នើសុំកិច្ចអន្ដរាគមន៍ពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បង្ហាញការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ឃុត តូ នាយកសាលា និងស្នើសុំដើម្បីធ្វើការរៀបចំបោះឆ្នោតជ្រើសរើសនាយករងរដ្ឋបាលថ្មី ក្រៅពីឈ្មោះ…

មាតិកាព័ត៌មានប្រចាំថ្ងៃ