• Wed. Mar 22nd, 2023

KCSM TV NEWS

​សង្គម ​​​និងព័ត៏មានពិត

ព័ត៌មានជាតិ

  • Home
  • អបអរសាទរ ! ឯកឧត្តម ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរង កងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន

អបអរសាទរ ! ឯកឧត្តម ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរង កងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន

KCSM 2023-03-21 08-04pm ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។

សម្តេចស ខេង ប្រាប់មន្ត្រីឲ្យបង្រ្កាបល្បែងស៊ីសង និងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញ

KCSM 2023-03-16 08-51pm (បាត់ដំបង)សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ក៏ដូចជាការអភិវឌ្ឍ វិស័យសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវអនុវត្តឲ្យកាន់តែសកម្មថែមទៀត ទៅលើវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ ដោយធ្វើប្រតិបត្តិការបង្រ្កាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១

KCSM2023-03-15 02-20pm (ពោធិសាត់) នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោង។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់ នៃការដ្ឋានសាងសង់…

រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថាននិងធនធានធម្មជាតិ

KCSM2023-03-11 10-37am សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅខេត្តកំពង់ធំ នាល្ងាចថ្ងៃព្រហស្បតិ៍ទី៩…

សម្ដេចក្រឡាហោម ស ខេង ចាត់ទុកភ្នាក់ងារសន្ដិសុខឯកជន ជាដៃគូដ៏សំខាន់ក្នុងការចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងជំរុញឲ្យបន្ដបណ្ដុះបណ្ដាល

KCSM 2023-03-10 06:07pm (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានចាត់ទុកភ្នាក់ងារសន្ដិសុខឯកជន ជាដៃគូដ៏សំខាន់ក្នុងការចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជាមួយកងកម្លាំងមានសមត្ថកិច្ច ពិសេសនៅតាមគោលដៅដែលពួកគេឈរជើង បើទោះបីនេះជាវិស័យឯកជនក៏ពិតមែន។ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ,…

សត្វគោរត់បុកម៉ូតូ២នាក់មីងក្មួយ ដួលខ្ទាតចូលរថយន្តកិនស្លា.ប់ទាំង២នាក់

KCSM 2023-03-03 03-33pm កំពង់ស្ពឺ ៖ បុរសម្នាក់កំពុងជិះម៉ូតូឌុបម្តាយមីង ស្រាប់តែមានសត្វគោមួយក្បាលរត់ឆ្លងថ្នល់មកបុក បណ្តាលឲ្យដួលខ្ទាតរថយន្តឡិចសុីស កំព៧ងបើកស្របទិស កិនស្លាប់ភ្លាមៗនៅកន្លែង រថយន្តបន្ថែមល្បឿនបើកគេចទៅបាត់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២-១៣ នៅចំណុចភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ…

ឃាត់ជនសង្ស័យ0២នាក់ ករណីរឹត.ក.ប្លន់រថយន្តព្រុសនៅខណ្ឌពោធិ៍សែនជ័យ

KCSM 2023-03-0211-54am ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃ០១ ខែមិនា ឆ្នាំ២០២៣ ក្រោយពីធ្វើសកម្មភាព រឹតកប្លន់រថយន្តព្រុស កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ…

សម្តេចតេជោ ហ៊ុន សែន៖ គាំទ្ររដ្ឋប្រហារឆ្នាំ១៩៧០ និងទទួលស្គាល់របបខ្មែរក្រហម គឺជាកំហុសធំពីរដែលប្រទេសប្រជាធិបតេយ្យមួយចំនួន បានធ្វើលើកម្ពុជា, សុំកុំសាងកំហុសទី៣

KCSM 2023-03-01 11-05am ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះបានបញ្ជាក់ឲ្យដឹងថា សម្តេចធ្លាប់បានរំលឹកដល់មិត្តភក្តិបរទេសខ្លះ សុំកុំឲ្យកសាងកំហុសទី៣មកលើកម្ពុជា ព្រោះប្រទេសដែលតាំងខ្លួន ជាបិតាប្រជាធិបតេយ្យមួយចំនួន ធ្លាប់បានប្រព្រឹត្តកំហុសចំនួន ២លើករួចមកហើយ លើប្រទេសដ៏អភ័ព្វមួយនេះ។ សម្តេចតេជោ…

សង្សារមួយគូរចាក់សាំងដុតសម្លាប់ខ្លួនទាំង០២នាក់ក្នុងផ្ទះសំណាក់៧៧៧៧ នៅខេត្តស្វាយរៀង

KCSM 2023-02-27 04-15pm ស្វាយរៀង៖ គូរស្នេហ៍១គូរ បានសម្រេចចិត្តធ្វើអត្តឃាតយកសាំងចាក់ដុតសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអានោចអាធ័ម ក្នុងផ្ទះសំណាក់ ៧៧៧៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលនាំឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៍មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះសំណាក់៧៧៧៧…

អង្គការ FATF ប្រកាសដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់

KCSM2023-02-26 06-28am ភ្នំពេញ៖ នៅទីបំផុត អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងដូច្នេះថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យ កំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ…

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់គ្រប់មន្ទីរអង្គភាព និងតាមក្រុងស្រុក ត្រូវរៀបចំកែលម្អសោភ័ណភាពឲ្យបានស្អាតជាបណ្ដើរៗ ដើម្បីត្រៀមទទួលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ

KCSM 2023-02-25 04-17pm លោកបានស្នើបែបនេះ នៅសាលប្រជុំសាលាខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ មេប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ បន្ទាប់ពីមានសេចក្តីរាយណ៍ ពីគ្រប់អង្គភាពពាក់ព័ន្ធនោះរួចមក លោក ខូយ រីដា បានថ្លែងថា…

ប្រមុខមហាផ្ទៃដាស់តឿនមន្រ្តីនៅតាមមូលដ្ឋានឱ្យកែទម្លាប់«ថ្នាក់លើស្រែក ទើបប្រឹងធ្វើការ»

KCSM 2023-02-23 03-57pm វេទិកាអធិបតីនៃពិធីបូកសរុបលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដាស់តឿនមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងកងកម្លាំងនគរបាល កែប្រែទម្លាប់ដែលចាំទាល់តែមានការណែនាំ និងអនុសាសន៍ពីថ្នាក់លើ ទើបនាំគ្នាប្រឹងប្រែងធ្វើការ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា«ជួនអីខាងលើមិនស្រែកហ្នឹង ខ្លួនអត់ធ្វើទេ!…

មេដឹកនាំកំពូលកម្ពុជា-ចិន ប្តេជ្ញាបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦

KCSM2023-02-10 05-31pm ចិន, ប៉េកាំង)៖ មេដឹកនាំកំពូលកម្ពុជា-ចិន បានប្តេជ្ញាបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦។ ការប្តេជ្ញានេះ បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្នុងនោះមានទាំងកូនប្រុសទាំងពីររបស់សម្តេចផងដែរ ចូលជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជិនពីង…

សម្តេចតេជោ ហ៊ុន សែន ផ្តល់បណ្ណកម្មសិទ្ធិផ្ទះសម្បែងជូនពលរដ្ឋជាង ១២០០គ្រួសារ នៅបុរីកីឡាជាមួយនឹងកការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗទៀត

KCSM 2023-02-03 01:57pm៩ (ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជាង ១២០០គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង ០៨អគារ បានបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់បណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតនោះ។ ការបង្ហាញពីក្តីរំភើបរីករាយចិត្តពីសំណាក់ប្រជាពលរដ្ឋជាង ១២០០គ្រួសារនេះ បានបង្ហាញឲ្យឃើញ…

ជិះម៉ូតូតាមផ្លូវត្រូវជនសង្ស័យ៤នាក់ ប្រដាប់ដោយបុ័ងតោ ស្ទាក់កា.ប់ យកម៉ូតូទៅបាត់

KCSM2023-02-03 01-29pm កណ្តាល ៖ បុរសម្នាក់ជិះម៉ូតូវិលទៅផ្ទះ ត្រូវបានជនសង្ស័យមួយក្រុមគ្នា៤នាក់ ប្រដាប់ដោយកាំបិតបុ័ងតោ ស្ទាប់កាប់ វាយប្លន់យកម៉ូតូទៅបាត់ ដោយសុវត្តិភាព រងរបួសលើផ្ទៃមុខ កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមុខផ្សារបឹងខ្យាង ភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយប្រតិភូវិនិយោគបារាំង

KCSM2023-01-25 01-51pm នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ បន្ទាប់ពីជំនួបចង្អៀតជាមួយរដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អូលីវេ្យ បិច ក៏បានអញ្ជើញជួបប្រជុំទ្វេភាគី…

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តព្រះសីហនុ ផ្ដល់បណ្ណកម្មសិទ្ធដីធ្លី ដល់ប្រជាពលរដ្ឋនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

KCSM 2023-01-25 10-20am ព្រះសីហនុ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានផ្ដល់ប័ណ្ណកម្មសិទ្ធដីធ្លីជូនដល់ប្រជាពលរដ្ឋ នៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រមាណជាង៥០០បណ្ណ បន្ទាប់ពីដំណើរចុះបញ្ជីរួចរាល់ជាស្ថាពរ។…

សម្ដេចតេជោ ហ៊ុន សែន៖ ការជំរុញទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល គឺដើម្បីកាត់បន្ថយអំពើពុករលួយ

KCSM2023-01-23 01-05pm (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងជុំវិញការបើកបៀវត្សជូនមន្ត្រីរាជការ ​និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារ ដែលអាចការពារអំពីសុវត្ថិភាពនៃការដឹកប្រាក់សុទ្ធ និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាដើម។ ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់…

លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្នើឱ្យមេធាវីទាំងអស់បន្តចូលរួមចំណែកកសាងសង្គមកម្ពុជាមួយប្រកបដោយយុត្តិធម៌ សមធម៌ និងសុខដុមរមនា សម្រាប់ទាំងអស់គ្នា

KCSM 2023-01-21 12:53am (ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់មេធាវីទាំងអស់ បន្តចូលរួមចំណែកកសាងសង្គមកម្ពុជាមួយប្រកបដោយយុត្តិធម៌ សមធម៌ និងសុខដុមរមនា សម្រាប់ទាំងអស់គ្នា ជាពិសេសការបន្តផ្តល់សេវាជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាពទទួលបានសេវាផ្លូវច្បាប់ ស្របតាមគោលការណ៍សតិសម្បជញ្ញៈ សីលធម៌វិជ្ជាជីវៈ…

មាតិកាព័ត៌មានប្រចាំថ្ងៃ