ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែល បោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ
KCSM2023-01-20 04-49pm (ភ្នំពេញ )៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រគល់ពានរង្វាន់ដល់ការប្រកួតប្រជែងស្នាដៃរចនាម៉ូតផ្ទះប្រជាជនគំរូនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយលោកបានជំរុញឱ្យយកស្នាដៃរបស់ក្រុមនិស្សិតរចនាច្នៃម៉ូតផ្ទះបែបខ្មែរចំនួន១៥០ម៉ូឌែល បោះពុម្ភជាសៀវភៅសម្រាប់ក្មេងជំនាន់ក្រោយ និងបរទេសដើម្បីងាយស្វែងយល់។ ចំពោះ ជ័យលាភីលេខ១ គឺទទួលបាន លិខិតសរសើរមួយ ថវិកាចំនួន…