• Wed. Mar 22nd, 2023

KCSM TV NEWS

​សង្គម ​​​និងព័ត៏មានពិត

Month: July 2022

  • Home
  • ឧកញ៉ា ទៀ វិចិត្រ ត្រូវបានតែងតាំងជាប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ

ឧកញ៉ា ទៀ វិចិត្រ ត្រូវបានតែងតាំងជាប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ

Kcsm2022-07-30 05:07pm (ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញប្រកាសទទួលស្គាល់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដ។ ក្នុងពិធីនេះ ក៏មានការចូលរួមពី…

លោក ហួន សុផៃ ទទូចសុំព្រះរាជអាជ្ញា លើកលែងការចោទប្រកាន់ តាមបណ្ដឹងរបស់ លោក ចៅ ដាវ៉េត ទាំងអយុត្តិធម៌ចំពោះខ្លួន

ចេញផ្សាយ : ថ្ងៃ សុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២រក្សាសិទ្ធដោយ: KCSM TV NEW លោក ហួនសុផៃ កំពុងរងការចោទប្រកាន់ពីព្រះរាជអាជ្ញាអមអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ លោក ចៅ ដាវ៉េត ជាតំណាងឲ្យអ្នកទិញដែកក្រុមហ៊ុនBTS មានទីលំនៅផ្ទះលេខ 152…

អ៊ុយក្រែនវាយប្រហារចំមន្ទីរឃុំឃាំងនៅតំបន់ Donetsk បង្កឱ្យឈ្លើយសឹកអ៊ុយក្រែនផ្ទាល់ ៤០នាក់ស្លាប់ និង៧៥នាក់រងរបួស

kcsm2022-07-29 07:21pm (កៀវ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃសុក្រនេះ បានអះអាងថា អ៊ុយក្រែនបានប្រើប្រព័ន្ធផ្លោងគ្រាប់រ៉ុក្កែត HIMARS របស់អាមេរិក បាញ់ចំត្រូវពន្ធនាគារមួយកន្លែង ដែលស្ថិតក្នុងទឹកដីកាន់កាប់ដោយក្រុមផ្តាច់ខ្លួន នៅភាគខាងកើតប្រទេស ហើយជាលទ្ធផលបង្កឱ្យ ឈ្លើយសឹកដែលជាអ្នកប្រយុទ្ធអ៊ុយក្រែនផ្ទាល់ចំនួន ៤០នាក់ បានបាត់បង់ជីវិត និងបណ្តាលឱ្យ៧៥នាក់ផ្សេងទៀត ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters…

សាលាដំបូងជំនុំជម្រះ អតីតមន្ត្រីយោធាផ្កាយ៣ ម្នាក់ ជាប់ពាក់ព័ន្ធការវាយប្រពន្ធចុង បង្ខាំងមនុស្សខុសច្បាប់ និងប្រើកាំភ្លើងគំរាម បាញ់សម្លាប់ ប្រពន្ធចុង និងកូនៗចុង

kcsm2022-07-29 12-26pm ភ្នំពេញៈ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ បុរសជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រីយោធាផ្កាយ៣ ជាប់ពាក់ព័ន្ធការវាយប្រពន្ធចុង បង្ខាំងមនុស្សខុសច្បាប់ និងប្រើកាំភ្លើងគំរាមកូនៗ របស់ប្រពន្ធចុង ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ…

គណបក្សខ្មែស្រឡាញ់ជាតិ ប្រកាសរំលាយ ហើយអំពាវនាវឱ្យសមាជិករបស់ខ្លួនចូលរួមជាមួយគណបក្សប្រជាជន

Kcsm2022-07-29 11:57am (ភ្នំពេញ)៖ ប្រធាន អនុប្រធាន រួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សរុប ៩រូបរបស់ គណបក្សខ្មែស្រឡាញ់ជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញប្រកាសរួមអំពីការរំលាយគណបក្សរបស់ខ្លួនចាប់ពីពេលនេះតទៅ ដោយសារតែមិនចង់ប្រឆាំងជាមួយ សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសប្រកបដោយត្រឹមត្រូវនោះឡើយ។ គណបក្សខ្មែស្រឡាញ់ជាតិ បានលើកឡើងថា…

សម្ថកិច្ចចាប់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ម្នាក់ រឿង​ស៊ីដាច់​លុយ​ជាង​១២​ម៉ឺន​ដុល្លា

kcsm2022-07-29 09-45pm ​ភ្នំពេញ ៖ យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ម្នាក់ បញ្ជូន​ទៅ​តុលាការ ពី​បទ​.​រំ​លោ​.​ភលើ​ទំនុកចិត្ត​. រឿង​ស៊ីដាច់​ប្រាក់​គេ​ជាង​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ពាក់ព័ន្ធ​ករណី​ម៉ៅ​ការ​សាងសង់​ផ្សារ​បំ​ណ​ក់ ខេត្តពោធិ៍សាត់ ។…

អ៊ុយក្រែនព្រមានវាយប្រហារចូលទឹកដីរុស្ស៉ី ប្រសិនរុស្សីនៅតែមិនព្រមដកទព័

Kcsm2022-07-28 05:26pm (កៀវ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក អាឡិចស៉ី ដានីឡូវ (Aleksey Danilov) ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែន បានព្រមានថា ទីក្រុងកៀវនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការវាយប្រហារទៅលើទឹកដីរបស់ប្រទេសរុស្ស៉ី ប្រសិនបើវាជារឿងចាំបាច់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៨…

សមត្ថកិច្ចខេត្តក្រចេះបំបែកសំណុំរឿងឃាតកម្មបានហើយស្រ្តីចំណាស់ស្លាប់ផ្គាប់មុខលើចង្រ្កាន តាមពិតជាប្តីអ្នសម្លាប់ប្រពន្ឋ

Kcsm2022-07-28 12-23pm ក្រចេះ៖ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកបានចុះបំបែកលើសំណុំរឿងអំពើឃាតកម្មមួយដែលបានកើតឡើងនៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ក្រោយចុះស្រាវជ្រាវបានរយៈពេលមួយថ្ងៃ។ ដោយក្នុងនោះនគរបាលជំនាញព្រហ្មទណ្ឌនៅថ្ងៃទី២៧ ខែកក្កដា បានសម្រេចចាប់ឃាត់ខ្លួនជនសង្ស័យដៃដល់ម្នាក់ជាប្តីឈ្មោះ មាន ឈាងនី អាយុ៥៦ឆ្នាំ។

ព្រឹកនេះ រដ្ឋសភាបន្តសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដែលមានរបៀបវារៈចំនួន៥

Kcsm2022-07-28 11-53am (ភ្នំពេញ)រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ…

បុរសម្នាក់រត់យកដាវ កាប់ទៅលើយុវជនម្នាក់ឲ្យរបួសយ៉ាងធ្ងន់ធ្ងរក្នុងពិធីកាប់ក្របីផឹកស្រា នៅស្រុកពេជ្ជយ់ាដា,មណ្ឌលគិរី

kcsm2022-07-28 11-03pm ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីផ្ទុះមានរឿងរាវក្នុងវង់ផឹកស៊ីនៅពិធីកាប់ក្របីផឹកស្រារបស់បងប្អូនជនជាតិដើមភាគតិច បុរសម្នាក់ក៍បានរត់ទៅយកដាវ កាប់ទៅលើយុវជនម្នាក់ បានបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណះពេលកំពុងផឹកសុីមានរឿង អ្នកផ្សេងទៀត ភ័យខ្លាច ក៏បានរត់ចែកជើងគ្នា ។ បុរសជាជនដៃដល់គ្រាដែលកំពុងកើតហេតុក៍ត្រូវបានសមត្ថកិច្ចចុះមកចាប់ខ្លួន ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិ យោងតាម…

ការរញ្ជួយដីនៅហ្វីលីពីនបានធ្វើអោយមនុស្ស ៤នាក់ស្លាប់, ៦០នាក់របួស និងអគារជាច្រើនខ្នងរងការបំផ្លិចបំផ្លាញ

kcsm2022-07-27 07-09pm ម៉ានីល)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយគឺ ៧ .១រ៉ិចទ័រ ដែលបានវាយប្រហារ តំបន់ភាគខាងជើងប្រទេសហ្វីលីពីន នាថ្ងៃពុធនេះ បានបង្កឱ្យមនុស្សយ៉ាងតិច៤នាក់ បាត់បង់ជីវិត និងប្រហែល ៦០នាក់ផ្សេងទៀតរងរបួស។ រីឯសំណង់ជាច្រើនខ្នង ក៏ទទួលរងការខូចខាត ក្នុងហេតុការណ៍នោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ…

គេប្រទះឃើញស្រ្តីវយ័ចំណាស់ម្នាក់ដេកស្លាប់ផ្គាប់មុខ លើចង្រ្កានដាំស្លរនៅវាលធ្វើស្រែ, សមត្ថកិច្ចសង្ស័យជាករណីឃាតកម្ម

kcsm2022-07-27 04:44pm (ក្រចេះ)៖ ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបាន គេប្រទះឃើញស្លាប់ផ្គាប់មុខលើចង្រ្កានដាំស្លរ ខណៈដែលរូបគាត់ និងប្ដីទៅដេកធ្វើស្រែ។ ករណីនេះត្រូវសមត្ថកិច្ចសង្ស័យថាជាករណីឃាតកម្ម ព្រោះឃើញមានស្នាមកាប់ចំកញ្ចឹងករ។ ហេតុការណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្បាលស្រែទំនុបចិន ស្ថិតនៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នគរបាលបានបញ្ជាក់ថា ស្រ្តីជនរងគ្រោះឈ្មោះក្ដាន់…

ក្រសួងទេសចរណ៍ ជូនដំណឹងពីការដាក់ពាក្យសុំវិញ្ញាបនប័ត្រ និងស្លាកសញ្ញាស្តង់ដាសេវាកម្មស៉្បា-ម៉ាស្សាអាស៊ាន ២០២៣-២០២៥

kcsm2022-07-27 02:01pm (ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ និងម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មស៉្បា-ម៉ាស្សាទាំងអស់សូមចូលរួមដាក់ពាក្យសុំវិញ្ញាបនបត្រ និងស្លាកសញ្ញា «ស្តង់ដាសេវាកម្មស៉្បា-ម៉ាស្សាអាស៊ាន (ASEAN SPA SERVICES STANDARD) សម្រាប់ឆ្នាំ២០២៣-២០២៥» ដែលគ្រោងនឹងប្រកាសជ័យលាភីក្នុងឱកាសទិវាទេសចរណ៍អាស៊ានលើកទី៤១ (ATF) នៅប្រទេសឥណ្ឌូណេស៊ីនាពេលខាងមុខនេះ។

រដ្ឋាភិបាល អនុញ្ញាតឲ្យអ្នកទោស ១៧នាក់ រស់នៅក្រៅពន្ធនាគារដោយភ្ជាប់លក្ខខណ្ឌ ជាលើកដំបូង

kcsm2022-07-27 02-24pm (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យអ្នកទោស (ឬទណ្ឌិត) ចំនួន ១៧នាក់ រស់នៅក្រៅពន្ធនាគារដោយភ្ជាប់លក្ខខណ្ឌ។ នេះគឺជាការអនុវត្តជាលើកដំបូង តាមស្មារតីនៃប្រកាសស្តីពី បែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ នៅថ្ងៃទី២៧…

ករណីចាប់រំលោភសេពសន្ទវៈនិងគំរាមបាញ់សម្លាប់លើក្មេងស្រីអាយុ ១៥ ឆ្នាំ នៅក្នុងខារ៉ាអូខេយីហោ DM KTV បែរជាសមត្ថកិច្ចមិនមានចំណាត់ការ !

KCSM2022-07-26 09-50 PM ភ្នំពេញ៖ ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ដែលជាជនរងគ្រោះ រួមទាំងម្តាយ ដែលជាអ្នកបម្រើការងារនៅក្នុង ហាងខារ៉ាអូខេ យីហោឌីអឹម (DM KTV) បានរត់មករកអ្នកសារព័ត៌មានឲ្យជួយផ្សាយដើម្បីសុំកិច្ចអន្តរាគមន៍រកយុត្តិធម៌ ក្នុងករណីមេការហាង ម្នាក់បានបង្ខំចាប់រំលោភសេពសន្ទវៈលើរូបរាងកាយ ថែមទាំងគំរាមបាញ់សម្លាប់ បើសិនជាហ៊ានប្តឹងប៉ូលិស។ ជនរងគ្រោះជាក្មេងស្រីអាយុ១៥ឆ្នាំ រូបនោះ បានរៀបរាប់ប្រាប់សារព័ត៌មានយើងថា៖ «កាលពីថ្ងៃទី១៧…

ឃាតករសម្លា-ប់នារីម្នាក់ នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ត្រូវចាប់ខ្លួនបាននៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

kcsm2022-07-26 12-54pm (ត្បូងឃ្មុំ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធករណីសម្លា-ប់ស្ដ្រីម្នាក់ រួចយកសពទៅបោះចោល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ការចាប់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់…

ខ្មាន់កាំភ្លើងមិនស្គាល់មុខបានបាញ់រះទៅលើរថយន្ត Range Rover ជាច្រើនគ្រាប់បណ្ដាលឲ្យបុរសម្នាក់បានរងរបួសធ្ងន់

KCSM2022-07-25 11-10PM ភ្នំពេញ៖ ខ្មាន់កាំភ្លើងមិនស្គាល់មុខបានបាញ់រះទៅលើរថយន្ត Range Rover ជាច្រើនគ្រាប់បណ្ដាលឲ្យបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ នៅម៉ោងជិត២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ គេឃើញរថយន្ត Range Rover…

រុស្ស៉ីរិះគន់សហរដ្ឋអាមេរិក ចំពោះការព្រួយបារម្ភមិនសមហេតុផល ជុំវិញទំនាក់ទំនងរុស្ស៉ី-អាហ្រិក

Kcsm2022-07-24 08:45pm (មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានរិះគន់សហរដ្ឋអាមេរិក ចំពោះការព្រួយបារម្ភមិនសមហេតុផល ជុំវិញទំនាក់ទំនងរុស្ស៉ី-អាហ្រិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២។ ការរិះគន់នេះធ្វើឡើងនៅទីក្រុងគែរ បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ ដោយចាត់ទុកការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក…

WHO ប្រកាសអាសន្នជាសកល នៃជំងឺអុតស្វា ខណៈករណីមានការឆ្លងកើនឡើងលើប្រទេសពំុធ្លាប់មាន

kcsm2022-07-23 06:48pm (ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសៅរ៍នេះ បានប្រកាសអាសន្នជាសកល នូវការផ្ទុះឡើងនៃជំងឺអុតស្វា ដជាការសម្រេចចិត្តដែលគូសបញ្ជាក់ពីការព្រួយបារម្ភ អំពីការរីករាលដាលយ៉ាងឆាប់រហ័សនៃការឆ្លងមេរោគនេះ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត វ៉ាស៉ីនតោន ប៉ុស្ត (The Washington Post) នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។…

ឯកឧត្តម ហ៊ុយ វណ្ណៈ ចម្លែកចិត្តថាៈអង្គភាពគណៈកម្មការខ្លះប្រើសិទ្ធិអំណាច កោះហៅអ្នកសារព័ត៌មានឱ្យទៅបំភ្លឺចំពោះអត្ថបទដែលបានចុះផ្សាយ!

kcsm2022-07-24 04-37pm ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានលើកឡើងក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា «ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមានអង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះអត្ថបទដែលកាសែតបានចុះផ្សាយ។តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី? តើយើងបានយល់ដឹងថាមាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែរទេ?…

មាតិកាព័ត៌មានប្រចាំថ្ងៃ