លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការស្នើសូមការសម្របសម្រួល និងការគាំទ្រពីរដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព។

0 0
Read Time:2 Minute, 16 Second

KCSM2024-04-26 12-12pm

កោកុង÷លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយក្រុមការងារមានដូចជា លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ទាំង៧ លោក អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកប្រធានវាលទាំង៤ លោកអនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ លោកប្រធានការិយាល័យភូមិបាលទាំង៧ក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួម

ដើម្បីជំរុញការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងទទួលបានជោគជ័យតាមផែនការដែលបានកំណត់ ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត ណែនាំដល់រដ្ឋបាលក្រុង ស្រុក ដើម្បីសម្របសម្រួល និងគាំទ្រក្នុងការចុះអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្រ្តខេត្តកោះកុង ។
បន្ទាប់ពីប្រជុំពិភាក្សាអង្គប្រជុំបានឯកភាពគ្នាដូចខាងក្រោម៖
១-ជួយសម្របសម្រួលឯកសាររបស់ប្រជាពលរដ្ឋដើម្បីផ្តល់ភាពងាយស្រួលក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
២-ជូនដំណឹងសាជាថ្មីជូនប្រជាពលរដ្ឋដែលមានដីឱ្យមកចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាន់ពេលវេលាដែលបានកំណត់
៣-ប្រជុំគណៈកម្មការរដ្ឋបាល ដើម្បីឱ្យប្រជាពលរដ្ឋនៅភូមិស្រែអំបិល ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបិទផ្សាយតំបន់វិនិច្ឆ័យនៅភូមិវាលត្បូង ក្នុងភូមិសាស្ត្រ
ស្រុកស្រែអំបិល។
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤

About Post Author

setha chey

(nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ។សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel KCSM TV NEWS ហើយPage KCSM TV NEWS ក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងឃ្លាតឡើយ។សូមអរគុណ!
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *