Month: May 2024

រដ្ឋាភិបាលប្រទេសបារាំង គាំទ្រតុលាការ ICC ក្រោយរដ្ឋអាជ្ញាស្នើរសុំដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល….

kcsm2024-05-21 02-25pm ប៉ារីស៖ ក្រសួងការបរទេសរបស់បារាំង បាននិយាយថា ខ្លួនគាំទ្រដល់ឯករាជ្យភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បន្ទាប់ពីប្រធានរដ្ឋអាជ្ញារបស់តុលាការនេះ បានស្វែងរកដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអ្នកផ្សេងទៀតពីបទឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែឧសភា​ ឆ្នាំ២០២៤។ កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ប្រធានរដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan បាននិយាយថា លោកបានស្នើសុំដីកាចាប់ខ្លួនលោក Netanyahu ,…

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន អំពាវនាវ​ដល់បណ្តាញព័ត៌មានឈប់​ផ្សព្វផ្សាយ​រូបភាព​សា-ហាវ​ព្រៃ-ផ្សៃ​លើ​បណ្ដាញ​សង្គម

KCSM2024-05-21 12-44pm (ភ្នំពេញ)រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា បាន​ចេញ​សារ​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន និង​អ្នក​ធ្វើ​មាតិការ​រក​កម្រៃ​តាម​អនឡាញ (MMO) ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​មុន​នឹង​ផ្សព្វផ្សាយ ឬ​ឈាន​ទៅ​ដល់​ការ​បញ្ឈប់​តែ​ម្ដង​នូវ​ការ​ផ្សព្វផ្សាយ​រូបភាព​ហិង្សា និង​មនុស្សឃាត​សាហាវ​ព្រៃផ្សៃ នៅ​លើ​បណ្ដាញ​សង្គម​ដែល​វា​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​លើសលប់​ជាង​ផល​វិជ្ជមាន​។សារ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ចេញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​រសៀល​ថ្ងៃ​ទី ២០ ខែ​ឧសភាព ឆ្នាំ ២០២៤ មាន​ខ្លឹមសារ​យ៉ាង​នេះ​៖ «​ជា​ថ្មី​ម្ដង​ទៀត នៅ​ប៉ុន្មាន​ថ្ងៃនេះ​, ខ្ញុំ​បាន​សង្កេត​ឃើញ​ថា អ្នក​សារព័ត៌មាន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​រួម​នឹង​ក្រុម​អ្នក​ផលិត​មាតិកា និង​រក​ប្រាក់​តាម​អនឡាញ (MMO) បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​នូវ​រូបភាព​ឃាតកម្ម រូប​ភាព​ហិង្សា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក…

នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ច្រានចោលសំណើរចាប់ខ្លួនរបស់តុលាការ ICC ជុំវិញឧក្រិដ្ឋ.កម្មសង្គ្រា.មនៅតំបន់ហ្គា.ហ្សា…

KCSM2024-05-21 12-29pm ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា លោកបានច្រានចោលពាក្យស្នើសុំដោយរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់ដីកាចាប់ខ្លួនលោក ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤។ ប្រធានរដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan បានស្នើឱ្យមានដីកាចាប់ខ្លួនលោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ព្រមទាំងមេដឹកនាំកំពូលៗ…

កម្ពុជា ស្នើសុំអោយវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា

kcsm2024-05-20 07-32pm (ភ្នំពេញ)ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប ឯកឧត្តម Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ច…

ការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់ទៅនឹងសក្តានុពលភូមិសាស្រ្ត និងធនធានធម្មជាតិ ដូច្នេះក្រុមការងារត្រូវកំណត់ទិសដៅប្រើប្រាស់ដីធ្លីនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ស្របតាមការវិវត្តនៃបរិបទសង្គមសេដ្ឋកិច្ច ដោយអនុលោមតាមគោលនយោបាយយុទ្ធសាស្ត្រ និងឯកសារគតិយុត្តនានា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ kcsm2024-05-20 07-16pm ——————————កិច្ចប្រជុំផ្សព្វផ្សាយពីផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្ររបស់ក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ប៉ូលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ឧសភា ឆ្នាំ​២០២៤។

កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC អត្ថបទ:សង្គម

ពិតជាមិនស្គាល់បាបបុណ្យមែន ! ឃាត់ព្រះសង្ឃក្លែងក្លាយចំនួន១២នាក់ នៅខណ្ឌពោធិ៍សែនជ័យ

KCSM2024-05-20 05-29pm ភ្នំពេញ ៖ ជនក្លែងបន្លំធ្វើជាព្រះសង្ឃចំនួន១២នាក់ ត្រូវបានកម្លាំងនគបាលខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ ចុះទៅឃាត់ខ្លួនបាន ដកហូតបានសម្ភារៈ ពាក់ព័ន្ធមួយចំនួន និងរថយន្តមួយគ្រឿង កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង១២នាក់ ៖ ទី១ ឈ្មោះ សេង តុលា ភេទប្រុស អាយុ២១ឆ្នាំ…

Update៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ថា គ្មានសង្ឃឹមរកឃើញអ្នកនៅរស់រានមានជីវិត ពីហេតុការណ៍ធ្លា.ក់ឧទ្ធម្ភាគចក្រអ៉ីរ៉ង់ទេ…

KCSM2024-05-20 02-36pm (អន្តរជាតិ)ប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានគេសន្មត់ថា បានស្លាប់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា «គ្មានសង្ឃឹមថា មានអ្នកនៅរស់រានមានជីវិត» ត្រូវបានរកឃើញនៅកន្លែងធ្លាក់ឧទ្ធម្ភាគចក្រ ដែលដឹកពួកគេទាំង ៩នាក់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។ មន្ត្រីអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រដែលដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amir Abdollahian បានជួបបញ្ហាចំពេលមានចុះអ័ព្ទខ្លាំង ខណៈកំពុងត្រឡប់ពីធ្វើដំណើរទស្សនកិច្ចទៅកាន់ព្រំដែនអ៊ីរ៉ង់-អាស៊ែបៃហ្សង់…

សូមប្រុងប្រយត្ន័ ! រន្ទះបា.ញ់ស្លា.ប់មនុស្ស២នាក់ របួសធ្ងន់ស្រាល៥នាក់ ខណៈពេលកំពុងព្រួសស្រូវនៅស្រែ…!

KCSM2024-05-20 01-31pm បន្ទាយមានជ័យ៖ មនុស្ស៧នាក់ ក្នុងនោះ០២នាក់បានស្លាប់ នៅនឹងកន្លែង ០៣នាក់ របួសធ្ងន់ និង០២នាក់របួសស្រាល ដោយសាររន្ទះបាញ់នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២ ០២៤ នៅចំណុចខាងត្រពាំងតាង៉ឹន៣០០ម៉ែត្រ ស្ថិតក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថា ជនរងគ្រោះដោយសារន្ទះបាញ់ទី១.ឈ្មោះ ជុន ភាព ភេទប្រុស អាយុ ៣១ ឆ្នាំ។ ២.ឈ្មោះ…

ប្រធានាធិបតីអ៉ីរ៉ង់ ធ្លា-ក់ឧទ្ធម្ភាគចក្រ ក្រុមជួយសង្រ្គោះ មិនទាន់រកឃើញលោក Ebrahim Raisi នៅឡើយទេ…

KCSM2024-05-20 01-16pm (អន្តរជាតិ)ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បាននិយាយថា គិតត្រឹមព្រឹកថ្ងៃចន្ទ នេះ (ម៉ោងក្នុងស្រុក) ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់លោក បានធ្លាក់កាលពីថ្ងៃអាទិត្យ ខណៈដែលវាកំពុងឆ្លងកាត់តំបន់ភ្នំក្នុងពេលដែលមានអ័ព្ទចុះខ្លាំង ហើយអ្នកជួយសង្គ្រោះកំពុងព្យាយាមទៅដល់កន្លែងនៃឧប្បត្តិហេតុនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CBC នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRNA បានរាយការណ៍ថា អាកាសធាតុអាក្រក់កំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយបន្ថែមថា ឧទ្ធម្ភាគចក្រនោះបានដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉េស៊ី (Ebrahim…

ស្រ្តីម្នាក់ទៅទារលុយគេជំ-ពាក់ថ្លៃគ្រឿងដែក ៣០មុឺនរៀល កើតជាជម្លោះ កូនបំ-ណុលទា-ញកាំ-បិតផ្គា.ក់កា.ប់ស្លា.ប់ភ្លាមៗ

KCSM2024-05-20 12-56pm កណ្តាល៖ ស្រ្តីម្នាក់ត្រូវកូនបំណុលកាប់បណ្តាលឱ្យស្លាប់​ភ្លាមៗ បន្ទាប់ពីទៅទាលុយថ្លៃជំពាក់ កើតជម្លោះពាក្យសម្តី ក្លាយជាហិង្សាកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧នឹង៣៥នាទីនៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ជនរងគ្រោះបាត់បងជីវិតមានឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាងខេត្ត កណ្តាល មុខរបរជាងដែកកំពុងគេចខ្លួន។…