Month: May 2024

រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ រៀបចំពិធីបុណ្យរំលឹកខួបទី ៧៥ឆ្នាំ ថ្ងៃដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមត្រួតត្រា

KCSM2024-05-31 07-46pm ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមាគមខ្មែរកម្ពុជា​ក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ រៀបចំពិធីបុណ្យរំលឹកខួបទី ៧៥ឆ្នាំ ដែលបារាំងបានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមគ្រប់គ្រង (៤ មិថុនា ១៩៤៩-៤ មិថុនា ២០២៤) នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តសាមគ្គីរង្សី ស្ថិតក្នុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០អង្គ/នាក់។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយតំណាងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍…

គយចល័យតំបន់៦ រឹបអូសទូរស័ព្ទដៃគេចព័ន្ធជាង១ពាន់ដើម នៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ

KCSM2024-05-31 02-10pm ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ កម្លាំងសហការគយចល័តតំបន់៦ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ ដឹកនាំដោយលោក សួន ទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ និង លោក ព្រាប គារ៉ាត់ ប្រធានគយចល័យតំបន់៦ បានចុះធ្វេីប្រតិបត្តិការចំណុចផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃុំ។ លទ្ធផលក្នុងកិច្ចប្រតិបត្តិការកម្លាំងសហការបានធ្វើការដកហូតទំនិញគេចពន្ធចំនួន៤ កន្លែង រួមមាន.ទី១.ហាងលក់គ្រឿងម៉ូតូ ឈ្មោះ ជាងម៉ាប់ បានដកហូតប្រេងម៉ាសុីនម៉ូតូចំនួន១៨៥កេះ។ទី ២. ហាងលក់ទូរស័ព្ទដៃ ឈ្មោះ…

បាត់កូនមួយថ្ងៃដើររកមិនឃើញ ព្រឹកឡើងប្រទះឃើញអណ្ដែតទឹកស្រះត្រីក្នុងវត្តឬស្សីសាញ់

KCSM2024-05-31 01-39pm ភ្នំពេញ៖ ប្រទះឃើញសពក្មេងប្រុសអាយុ៥ឆ្នាំ អណ្ដែតទឹកស្រះត្រីក្នុងវត្តឬស្សីសាញ់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការហ៊ុព័តខ្សែរកន្លែងកើតហេតុ។ហេតុការណ៍បង្កការភ្ញាក់ផ្អើលបានកើតឡើងកាលវេលាម៉ោង៦នឹង៣០នាទីព្រេកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅចំណុចស្រះត្រីក្នុងបរិវេណវត្តឬស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។សពក្មេងប្រុសរងគ្រោះមានឈ្មោះ សៅ សាន អាយុ ៥ឆ្នាំរស់នៅជាមួយម្ដាយជាស្រ្តីមេម៉ាយមានកូនប្រុសស្រីតូច៤នាក់រស់នៅភូមិកើតហេតុ។តាមប្រភពព័ត៌មាននៅពីសាច់ញ្ញាតិបានអោយដឹងថា កាលពីថ្ងៃទី៣០ខែសុភាឆ្នាំ២០២៤វេលាម៉ោងប្រហែល១១ព្រឹកក្មេងប្រុសតូចៗ២នាក់ត្រូវជាបងប្អូនជីដូនមួយនិងគ្នាបាននាំគ្នាមកលេងស្រះត្រីកន្លែងកើតហេតុដើម្បីរកចាប់ត្រីចាប់អណ្ដើកដែលឡើងគោកបន្ទាប់ពីមេឃភ្លៀង ក្រោយមកនៅពេលរសៀលឃើញក្មេងប្រុសម្នាក់រត់ត្រឡប់ទៅផ្ទះវិញសួរនាំទៅថាមកផឹក ហើយសួររកក្មេងប្រុសម្នាក់ទៀតដែល មកលេងជាមួយក្មេងប្រុសនោះមិនឆ្លើយប្រាប់នោះទេ ម្ដាយក្មេងប្រុសរងគ្រោះមានការងឿងឆ្ងល់ ក៏ចេះដើរសួរស្វែងរកកូនគ្រប់ច្រកល្ហកតែមិនប្រទះឃើញរហូតដល់យប់ទើបរាយការណ៍ប្រសមត្ថកិច្ចថាបាត់កូនដោយមានការសង្ស័យលង់ទឹកស្រះត្រី លុះព្រឹកឡើងស្រ្តីម្នាក់បានដើរមកមើលត្រីងាប់ក្នុងស្រះក៏ប្រទះឃើញសពក្មេងប្រុសក៏រត់ទៅប្រាប់ម្ដាយក្មេងប្រុសរងគ្រោះនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក៏បង្កអោយមានការភ្ញាក់ផ្អើលកើតឡើង។ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការហ៊ុមព័ទ្ធខ្សែកន្លែងកើតហេតុ រងចាំសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកស្រង់សពក្មេងរងគ្រោះឡើងគោកដើម្បីធ្វើកោសល្យវិច្ច័យនិងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ អត្ថបទ៖ សេង សាវី

តើមុខឪពុកម្តាយយកទៅទុកឯណា ! សិស្សទំ-នើង ជាច្រើននាក់ ប្រមូលផ្តុំគ្នាប្រព្រឹត្តអំ-ពើមិនគប្បី តាមហាងកាហ្វេសមត្ថកិច្ចនាំខ្លួនអប់រំ….!

kcsm2024-05-31 0119pm បាត់ដំបង៖ សិស្សសាលាប្រុសស្រីជាច្រើននាក់បានប្រមូលផ្តុំគ្នាមិនចូលសាលា និងប្រព្រឹត្តអំពើមិនល្អប្រាសចាកប្រពៃណីក្នុងហាងកាហ្វេត្រូវសមត្ថកិច្ចនាំខ្លួនធ្វើកិច្ចសន្យា និងអប់រំ។ក្រោយទទួលបានព័ត៌មានជាច្រើនពីប្រជាពលរដ្ឋនៅថ្ងៃទី ៣០ ខែឧសភាម្សិលមិញនេះមន្ត្រីអាជ្ញាធរ ក៏ដូចជាកម្លាំងនគរបាលក្រុងបាត់ដំបង បានចុះប្រមូលនាំខ្លួនក្រុមក្មេងសិស្សសាលាចំនួន ១១នាក់ពីទីតាំងហាងកាហ្វេមួយកន្លែងឋិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយមានការលើកឡើងពីប្រភពប្រជាពលរដ្ឋជាច្រើនបានអះអាងថា ការជួបជុំគ្នារបស់ក្មេងសិស្សសាលាស្ទើរាល់ថ្ងៃនេះជាទង្វើភ្លើតភ្លើនគេចមិនចូលរៀន ហើយផ្តេសផ្តាសប្រព្រឹត្តសកម្មប្រាស់ចាកនិងប្រពៃណីថែមទៀត ចំណែកឳពុកម្តាយមិនបានដឹង ដោយនឹកស្មានថាកូនៗរបស់ពួកគាត់ទៅរៀននៅសាលារៀន។ លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ ការប្រមូលក្មេងយុវជនសិស្សសាលាពីហាងកាហ្វេនេះគឺដើម្បីបញ្ឍប់សកម្មភាពរបស់ពួកគាត់ដែលនាំគ្នាយ៉ាងពពាក់ពពូនក្អាកក្អាយសប្បាយភ្លើតភ្លើនខកខានការសិក្សា នាំគំរូមិនល្អដល់សង្គម និងប្រព្តឹត្តអំពើមិនល្អប្រឈមមុខច្បាប់ និងប៉ះពាល់ប្រពៃណីយ៉ាងធ្ងន់ធ្ងរ។ ក្រោយការនាំខ្លួនមកកាន់អធិការក្រុងកម្លាំងផ្នែកជំនាញបានអនុវត្តវិធានការអប់រំណែនាំ ធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្ត និងតម្រូវឲ្យអាណាព្យាបាលមកធានា និងទទួលនាំយកកូនៗទៅអប់រំបន្ថែមបន្តទៀតនៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕…

នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅខែសីហា ឆ្នាំ២០២៤នេះ

KCSM2024-05-30 02-42pm (ភ្នំពេញ)គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋាន នៅខែសីហាឆ្នាំ២០២៤ខាងមុខ នេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធ សមិទ្ធផលនានា នៅមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។ បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល ការពន្លឿនការសាងសង់គម្រោងព្រែកជីក ហ្វូណនតេជោ ដើម្បីបញ្ចប់ការលើកឡើងពីបញ្ហានានា ដែលសម្តេចហៅការលើក ឡើងទាំងនោះថា «ជាការស្រមើស្រមៃ»។ គម្រោងសាងសង់ព្រែកជីកហ្វូណននេះ វិនិយោគទុនភាគច្រើនជារបស់ខ្មែរនិងទុន មួយផ្នែក ទៀត ជារបស់ក្រុមហ៊ុនវិនិយោគចិន ដែលមានបច្ចេកទេសក្នុងការសាងសង់។…

ឃើញក្តារម្ឈូសបានស្រក់ទឹកភ្នែក ! ឃាត់ខ្លួនក្មេ-ងទំនើ-ង៥នាក់ ករណីរំ.លោ.ភក្មេងស្រីអាយុ១២ឆ្នាំ នៅខណ្ឌបឹងកេងកង

KCSM2024-05-30 02-19pm ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន ឃាត់ខ្លួនក្មេងទំនើង៥នាក់ ករណី រួមគ្នារំលោភក្មេងស្រីអាយុ១២ឆ្នាំ នៅខណ្ឌបឹងកេងកង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលលេខ៣១ ផ្លូវលេខ១៣ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវរកចាប់ខ្លួន​ក្រុមជនសង្ស័យ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ទើបកំណត់មុខសញ្ញាបានឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីរំលោភក្មេងស្រីអាយុ១២ឆ្នាំ នៅក្នុងសង្កាត់បឹងកេងកងទី៣ កាលពី៤ថ្ងៃមុនតែម្តង ។ ជនសង្ស័យទាំង៥នាក់…

កក្រើកទៀតហើយ ! អ្នកមានលុយមានអំណាចបានសង់សំណង់រឹងរំលោភលើដីចំណីព្រែក អាជ្ញាធរពាក់ពន្ធ័ហាក់រក្សាភាពស្ងៀមស្ងាត់…នៅស្រុកបូទុមសាគរ ខេត្តកោះកុង…

kcsm2024-05-29 03-07pm (កោះកុង)ដីមាត់ព្រែក អណ្តូងទឹក ស្ថិតនៅឃុំ អណ្តូងទឹក ស្រុកបូទុមសាគរ ខេត្ត កោះកុង ត្រូវបាន អ្នកមានលុយមានអំណាច បានរំលោភបំពានសង់សំណង់រឹងលើដីចំណីព្រែកអាជ្ញាធរហាក់បីដូចរក្សាភាពស្ងៀមស្ងាត់។នេះបើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាអ្នកដែល រំលោភដីមាត់ព្រែកថ្មីៗនេះ ជាមន្ត្រីរាជការ នៅក្នុងស្រុកបូទុមសាគរ បានជាហ៊ានរំលោភបំពាន មិនខ្លាចច្បាប់។អង្គភាពសារព័ត៌មានkcsm tv news យើងសង្ឃឹមថា ដំណឹងនេះ ជូនដល់ លោកមេឃុំ អណ្តូងទឹក និង លោកអភិបាលស្រុកបូទុមសាគរ ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណះអភិបាលខេត្តកោះកុង…

រថយន្តក្រុងដឹកអ្នកដំណើរ បើកបុកពីក្រោយម៉ូតូស្កុបពី រងរបួសធ្ងន់ម្នាក់

KCSM 2024-05-29 12-44pm ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ផាលត្រគាកខាងស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តក្រុងដឹកអ្នកដំណើរបើកបុកជាមួយម៉ូតូស្កុបពី កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ សារិន ថារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ…

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៣៤៩ បណ្ណ ត្រូវ បាន ប្រគលជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិថ្មី ភូមិសណ្តោ ភូមិត្រពាំងស្មាច់ ភូមិដក់ពរ ភូមិព្រែករមៀត និងភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង(មានវីដេអូ)

KCSM2024-05-28 05-36pm រមាសហែក #ស្វាយរៀង #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC អត្ថបទ:សង្គម

ក្រសួង​អប់រំ​ចាត់​វិធានការ​ហាមឃាត់​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​នៅ​ក្នុង និង​ជុំវិញ​សាលា

kcsm2024-05-27 05-43pm ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ណែនាំ​ទៅ​កាន់​មន្ទីរ និង​ការិយាល័យ​អប់រំ ព្រមទាំង​គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​ការ​ប្រើប្រាស់ និង​ចែកចាយ បារី​អេឡិចត្រូនិក នៅ​ក្នុង និង​ជុំវិញ​បរិវេណ​សាលារៀន។ ក្រសួងបានដាក់វិធានការចំនួន៣ ដើម្បី​ឲ្យ​មន្ទីរ និង​ការិយាល័យ​អប់រំ ព្រមទាំង​គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​អនុវត្ត ដោយ​ក្នុង​នោះ​រួម​មាន​៖ ទី១ ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​បារី​អេឡិច ត្រូនិក (E-Cigarette/Vape) និង​ផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដល់​បុគ្គលិក​អប់រំ…