KCSM2024-05-31 07-46pm

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមាគមខ្មែរកម្ពុជា​ក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ រៀបចំពិធីបុណ្យរំលឹកខួបទី ៧៥ឆ្នាំ ដែលបារាំងបានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមគ្រប់គ្រង (៤ មិថុនា ១៩៤៩-៤ មិថុនា ២០២៤) នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តសាមគ្គីរង្សី ស្ថិតក្នុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០អង្គ/នាក់។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយតំណាងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ រូបថត: ឯក