kcsm2024-05-31 0119pm

បាត់ដំបង៖ សិស្សសាលាប្រុសស្រីជាច្រើននាក់បានប្រមូលផ្តុំគ្នាមិនចូលសាលា និងប្រព្រឹត្តអំពើមិនល្អប្រាសចាកប្រពៃណីក្នុងហាងកាហ្វេត្រូវសមត្ថកិច្ចនាំខ្លួនធ្វើកិច្ចសន្យា និងអប់រំ។
ក្រោយទទួលបានព័ត៌មានជាច្រើនពីប្រជាពលរដ្ឋនៅថ្ងៃទី ៣០ ខែឧសភាម្សិលមិញនេះមន្ត្រីអាជ្ញាធរ ក៏ដូចជាកម្លាំងនគរបាលក្រុងបាត់ដំបង បានចុះប្រមូលនាំខ្លួនក្រុមក្មេងសិស្សសាលាចំនួន ១១នាក់ពីទីតាំងហាងកាហ្វេមួយកន្លែងឋិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយមានការលើកឡើងពីប្រភពប្រជាពលរដ្ឋជាច្រើនបានអះអាងថា ការជួបជុំគ្នារបស់ក្មេងសិស្សសាលាស្ទើរាល់ថ្ងៃនេះជាទង្វើភ្លើតភ្លើនគេចមិនចូលរៀន ហើយផ្តេសផ្តាសប្រព្រឹត្តសកម្មប្រាស់ចាកនិងប្រពៃណីថែមទៀត ចំណែកឳពុកម្តាយមិនបានដឹង ដោយនឹកស្មានថាកូនៗរបស់ពួកគាត់ទៅរៀននៅសាលារៀន។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ ការប្រមូលក្មេងយុវជនសិស្សសាលាពីហាងកាហ្វេនេះគឺដើម្បីបញ្ឍប់សកម្មភាពរបស់ពួកគាត់ដែលនាំគ្នាយ៉ាងពពាក់ពពូនក្អាកក្អាយសប្បាយភ្លើតភ្លើនខកខានការសិក្សា នាំគំរូមិនល្អដល់សង្គម និងប្រព្តឹត្តអំពើមិនល្អប្រឈមមុខច្បាប់ និងប៉ះពាល់ប្រពៃណីយ៉ាងធ្ងន់ធ្ងរ។

ក្រោយការនាំខ្លួនមកកាន់អធិការក្រុងកម្លាំងផ្នែកជំនាញបានអនុវត្តវិធានការអប់រំណែនាំ ធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្ត និងតម្រូវឲ្យអាណាព្យាបាលមកធានា និងទទួលនាំយកកូនៗទៅអប់រំបន្ថែមបន្តទៀតនៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទ៖ ដំបងក្រញូង