kcsm2024-05-29 03-07pm

(កោះកុង)ដីមាត់ព្រែក អណ្តូងទឹក ស្ថិតនៅឃុំ អណ្តូងទឹក ស្រុកបូទុមសាគរ ខេត្ត កោះកុង ត្រូវបាន អ្នកមានលុយមានអំណាច បានរំលោភបំពានសង់សំណង់រឹងលើដីចំណីព្រែកអាជ្ញាធរហាក់បីដូចរក្សាភាពស្ងៀមស្ងាត់។នេះបើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាអ្នកដែល រំលោភដីមាត់ព្រែកថ្មីៗនេះ ជាមន្ត្រីរាជការ នៅក្នុងស្រុកបូទុមសាគរ បានជាហ៊ានរំលោភបំពាន មិនខ្លាចច្បាប់។
អង្គភាពសារព័ត៌មានkcsm tv news យើងសង្ឃឹមថា ដំណឹងនេះ ជូនដល់ លោកមេឃុំ អណ្តូងទឹក និង លោកអភិបាលស្រុកបូទុមសាគរ ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណះអភិបាលខេត្តកោះកុង មេត្តាជ្រាបព័ត៌មានផងបាទទាន។
ដីចំណីព្រែក នេះប្រមាណ ជាង40ម៉ែត្រតាម បណ្ដោយមាត់ព្រែកអណ្តូងទឹក។
បើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីថ្មីៗកន្លងមកនេះ បុគ្គលណាដែលរំលោភយកដីមាត់ទន្លេឬដីមាត់ព្រែករបស់រដ្ឋធ្វើជាកម្មសិទ្ធិត្រូវទទួលទោសចំពោះមុខច្បាប់ ។ ហើយអង្គភាពយើងរង់ចាំផ្សព្វផ្សាយព័ត៌មានលំអិតភាគបន្តទៀត ។
ប្រភព:koh kong hot news



