KCSM2024-05-20 01-31pm

បន្ទាយមានជ័យ៖ មនុស្ស៧នាក់ ក្នុងនោះ០២នាក់បានស្លាប់ នៅនឹងកន្លែង ០៣នាក់ របួសធ្ងន់ និង០២នាក់របួសស្រាល ដោយសាររន្ទះបាញ់នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២ ០២៤ នៅចំណុចខាងត្រពាំងតាង៉ឹន៣០០ម៉ែត្រ ស្ថិតក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថា ជនរងគ្រោះដោយសារន្ទះបាញ់ទី១.ឈ្មោះ ជុន ភាព ភេទប្រុស អាយុ ៣១ ឆ្នាំ។ ២.ឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ ទាំងពីរនាក់បានបាត់បងជីវិត ។ ទី៣.ឈ្មោះ យង់ បែន ភេទប្រុស អាយុ៦០ឆ្នាំ របួសធ្ងន់។ ៤.ឈ្មោះ បិ ន រ៉ា ភេទប្រុស អាយុ៤០ឆ្នាំរបួសធ្ងន់។ ៥.ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ ៥៦ឆ្នាំ របួសធ្ងន់។ ៦.ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ឆ្នាំ របួសស្រាល។ ៧.ឈ្មោះ ជ្រឹង តុន ភេទ ប្រុស អាយុ ៤៩ឆ្នាំរបួសស្រាល អ្នកទាំង០៧ រស់នៅភូមិអំពិល កោង ឃុំណាំតៅ ស្រុកភ្នំស្រុក។

លោកអធិ ការបានបញ្ជាក់ថា នៅមុនពេលកើត ហេតុជនរង គ្រោះទាំង០៧ នាក់បាន ទៅព្រួសស្រូវនៅ ចំណុចត្រពាំង តាង៉ឹន ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ស្របពេលនោះ នៅវេលាម៉ោ ងប្រហែលជា៣រសៀលមានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយ ផ្គររន្ទះយ៉ា ងខ្លាំង ជនរងគ្រោះទាំង នោះបាននាំគ្នារត់ ទៅជ្រកនៅក្រោមម្លប់ដើ មស្តៅ០ ១ដើម នៅក្បែរនោះ ក៏ស្រាប់ តែរន្ទះបាញ់ប ណ្តាល ០២នាក់ស្លាប់ នៅនឹងកន្លែង ០៣នាក់រ ងរបួសធ្ងន់ និង០២ នាក់ទៀតរងរបួសស្រាល។

បច្ចុប្បន្ន ជនរងគ្រោះរងរបួសធ្ងន់ស្រាល កំពុងសំរាក ព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកជនរងគ្រោះដែលបាត់បង់ជីវិតត្រូវក្រុមគ្រួសាររៀប ចំធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា នៅស្រុកភ្នំស្រុកក្នុងសប្តាហ៍នៃខែនេះ មានករណីរន្ទះ បាញ់២ករណីជាប់ៗគ្នា ក្នុងនោះត្រូវសត្វ០៣ក្បាល និងមនុស្ស០៧នាក់៕
អត្ថបទ៖ប៉ោយប៉ែត
