KCSM2024-05-20 05-29pm

ភ្នំពេញ ៖ ជនក្លែងបន្លំធ្វើជាព្រះសង្ឃចំនួន១២នាក់ ត្រូវបានកម្លាំងនគបាលខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ ចុះទៅឃាត់ខ្លួនបាន ដកហូតបានសម្ភារៈ ពាក់ព័ន្ធមួយចំនួន និងរថយន្តមួយគ្រឿង កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង១២នាក់ ៖ ទី១ ឈ្មោះ សេង តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។ ទី២ ឈ្មោះ អឿន សុភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្រែជាខាងជើង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។ ទី៣ ឈ្មោះ ជាង ប៊ុនធាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកឈូក ខេត្តកំពត ។ ទី៤ ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។ ទី៥ ឈ្មោះ ហ៊ុន យ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ប្រហាល ឃុំតាលោសែនជ័យ ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ទី៦ ឈ្មោះ ធឿន បូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃ២ ឃុំស្រែកជាខាងជើង ស្រុកឈូក ខេត្តកំពត ។ ទី៧ ឈ្មោះ សាំង វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។
ទី៨ ឈ្មោះ បាំង នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្គឃ្លៃ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ។ ទី៩ ឈ្មោះ សៅ ឡា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ
ភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។ ទី១០ ឈ្មោះថា លីនណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។ ទី១១ ឈ្មោះ ណន ចាន់នី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ខេត្តកំ ។ ទី១២ ឈ្មោះ ហង្ស វាសនា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ស្នាក់នៅ ភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាអ្នកបើករថយន្ត ។
តាមប្រភពបានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើ បន្លំគ្រងស្បង់ចីវរ ក្លែងបន្លំធ្វើជាព្រះសង្ឃ ដើររ៉ៃអង្គាស បិណ្ឌបាតបច្ច័យ តាមទីសាធារណៈ ហើយត្រូវបានប្រជាពលរដ្ឋ ឃើញខុសប្រក្រតី រាយការណ៍ទៅសមត្ថកិច្ច ឃាត់សាកសួរ បែកធ្លាយជាសង្ឃក្លែងក្លាយ ។
តាមសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅ ឃើញក្រុមជនសង្ស័យកំពុងប្រមូលផ្តុំគ្នាឡើងជិះរថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2BC-6480 ឃាត់ត្រួតពិនិត្យ ខ្លះគ្រងស្បង់ចីវរ ខ្លះសុីវិល មានថង់យាម បាតលោក ស្បង់ មានទាំងគ្រឿងញៀន ។
តាមចម្លើយសារភាព ជនសង្ស័យ បន្លំខ្លួនធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត រ៉ៃអង្គាសបច្ច័យ តាមផ្សារ រោងចក្រ ទីសាធារណៈ ហើយជារៀងរាលព្រឹក វេលាជិតភ្លឺ ធ្វើដំណើរតាមរថយន្ត មួយ គ្រឿងខាងលើ ចូលមករាជធានីភ្នំពេញ ដាក់តាមគោលដៅ ផ្លូវចោមចៅ ម្តុំលូប្រាំ សួនកាណាឌីយ៉ា តាមផ្ទះ តាមបុរី បានលុយឱ្យថ្លៃឈ្នួលរថយន្ត ក្នុងម្នាក់១៥០០០រៀល ជាប្រចាំ ។
ជនសង្ស័យបន្តទៀតថា មុនឃាត់ខ្លួនបាន ខណៈដែលពួកគេប្រមូលផ្តុំគ្នា ណាត់ជិះរថយន្តខាងលើ ក្នុងគោលបំណង ឆ្ពោះទៅធ្វើសកម្មភាពនៅខេត្តបន្ទាយមានជ័យ ពោះថា នៅម្តុំភូមិត្រពាំងពោធិ៍ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ មានពលរដ្ឋមួយចំនួន តាមទាន់ពីសកម្មភាពពួកខ្លួន ទើបនាំគ្នាចង់ទៅធ្វើសកម្មភាពនៅខេត្តផ្សេង មិនទាន់បានចេញដំណើរគេចទៅផង កម្លាំងសមត្ថកិច្ចតាមមកទាន់ឃាត់តែម្តង ។
ជនសង្ស័យ បន្លំក្លែងធ្វើជាព្រះសង្ឃទាំង១២នាក់ រួមជាមួយវត្ថុតាង រថយន្តមួយគ្រឿងជាមធ្យោបាយ ត្រូវបានសមត្ថកិច្ចឃាត់នាំយកទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ៖ សង្គម

