KCSM2024-05-20 12-56pm

កណ្តាល៖ ស្រ្តីម្នាក់ត្រូវកូនបំណុលកាប់បណ្តាលឱ្យស្លាប់ភ្លាមៗ បន្ទាប់ពីទៅទាលុយថ្លៃជំពាក់ កើតជម្លោះពាក្យសម្តី ក្លាយជាហិង្សាកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧នឹង៣៥នាទីនៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះបាត់បងជីវិតមានឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាងខេត្ត កណ្តាល មុខរបរជាងដែកកំពុងគេចខ្លួន។

តាមសមតកថកិច្ចបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានទៅផ្ទះជនសង្សយ័ដើម្បីទាលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះបានធ្វើការងារជាងដែកជាមួយជនសង្សយ័ ចំនួន៣៦មុឺនរៀល ហើយនៅម៉ោងកើតហេតុ ឈ្មោះ ហាន មី ដែលជនរងគ្រោះ បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួនចំនួន៣៦មុឺន ភ្លាមនោះជនសង្ស័យឆ្លើយថាមិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បានទាក់ពាក្យសម្តីគ្នាហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កា បណ្តាលឱ្យស្លាប់តែម្តង។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគប់ជ្រុងគេចខ្លួនចេញពីផ្ទះតែម្តង។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ស្រុកស្រាវជ្រាវស្វែងរកជនសង្សយ័ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កណ្តាល
