Month: July 2023

បុរសម្នាក់ជិះម៉ូតូបុ-កគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យបោកបា-ក់.ក.ស្លា.ប់នៅនឹងកន្លែង

Kcsm2023-07-29 02-45pm សៀមរាប ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបើកបុកជាមួយ និងគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យមនុស្ស០១នាក់ស្លាប់ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ 358-359 ស្ថិតនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ជនរងគ្រោះមានឈ្មោះ រិទ្ធ សីហា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA…

បើកត្រាក់ទ័រសុខៗ ទាញចង្កូតក្រឡាប់សង្កត់លើអ្នកបើកបរ បណ្តាលឲ្យស្លាប់

Kcsm2023-07-29 02-41am កំពត ៖ បុរសម្នាក់បើកត្រាក់ទ័រសុខៗ ទាញចង្កូតក្រឡាប់សង្កត់ពីលើបណ្តាលឲ្យស្លាប់ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ ជនរងគ្រោះមានឈ្មោះ ឈីវ កប ភេទប្រុស អាយុ៥១ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ចំណុចកើតហេតុ មានទីលំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបើកត្រាក់ទ័រធុនតូចនៅក្នុងបរិវេណកសិដ្ឋាន ខណៈដែលបើកសុខៗស្រាប់តែទាញចង្កូតក្រឡាប់សង្កត់លើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។ ក្រោយកើតហេតុ…

អគ្គីភយ័បានបំផ្លាញភោជនីយដ្ឋានធំមួយ នៅក្រុងបានលុង បំផ្លាញទ្រព្យសម្បត្តិប្រមាណ៥០ម៉ឺនដុល្លារ, សមត្ថកិច្ចចាប់ខ្លួនចៅម្ចាស់ទីតាំង ដែលជាអ្នកលួចដុត

Kcsm2023-07-29 02:26pm (រតនគិរី)៖ ករណីអគ្គិភ័យឆេះភោជនីយដ្ឋានពន្លឺថ្មី ដែលមានទីតាំងស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាចៅម្ចាស់ទីតាំងតែម្ដង ពាក់ព័ន្ធករណីលួចដុតហាងរបស់ជីតាខ្លួន ដោយសារខឹងជីតាកាត់កាលចោល។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បន្ទាប់សមត្ថកិច្ចបានសាកសួរទៅកាន់ម្ចាស់ទីតាំងឈ្មោះ ងួន ចាន់ទ្រី អាយុ៦៥ឆ្នាំ ដែលសង្ស័យថា មិនមែនជាករណីឆ្លងចរន្ដអគ្គិសនីនោះទេ។ ក្រោយមកសមត្ថកិច្ចបានប្រើវិធានជំនាញ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន លីហេង អាយុ១៧ឆ្នាំ ជាចៅបង្កើតរបស់ម្ចាស់ទីតាំងតែម្ដង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាអ្នកធ្វើសកម្មភាពលួចដុតភោជនីយដ្ឋានជីតារបស់ខ្លួនប្រាកដមែន ដោយសារខឹងជីតាកាត់កាលចោល។…

ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary)

KCSM2023-07-29 02-08pm (ភ្នំពេញ)ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការពូនជ្រំ កសាង លើកកម្ពស់ចំណេះដឹងបរិស្ថាន ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប ស្របតាមមាគ៌ាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary) ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ លោក លោកស្រី តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបងប្អូនយុវជន ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣…

ប្រជាពលរដ្ឋទូទាំងភូមិត្រពាំងវែង១៤៩គ្រួសារ សូមថ្លែងអំណរគុណដល់ឯកឧត្តម ផែន សុផល ដែលបានជួយអន្តរាគមន៍ដាក់Strongforener ពីក្រុមហ៊ុនអគ្គីសន្នីទូកមាស

KCSM 2023-07-27 10-59pm (កំពត)កាលពីថ្ងៃទី.20…ខែកក្កដាឆ្នាំ ២០២៣ ឯកឧត្តម ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានះស្មើអគ្គនាយក បានធ្វើកិច្ចជួយអន្តរាគមន៍ តាមរយះប្រជាពលរដ្ឋ១៤៩គ្រួសារ លោកមេភូមិ សៅ ឡុក លោកមេឃុំ អ៊ុក សេន និង លោកអភិបាលស្រុក មួង នឿន ដើម្បីបញ្ជូនសារលិខិតនេះទៅឯកឧត្តម ម៉ៅ ធនិន្ទ ជាអភិបាលនៃគណះអភិបាលខេត្តកំពត ជួយអន្តរាគមន៍ដល់ក្រុមហ៊ុនភ្លើងទូកមាស ដាក់ស្រ្តង់ហ្វរ័ ភ្លើងនៅភូមិត្រពាំងវែង ឃំុអង្គភ្មំតូច…

លិចកាណូតបាឡាស្មាច់មួយគ្រឿង បាត់ខ្លួន២នាក់ប្តីប្រពន្ធ នៅកណ្តាលទនេ្ល

Kcsm2023-07-26 01-34pm កំពង់ឆ្នាំង ៖ បើកកាណូតដឹកប្រពន្ធនិងកូនប្រុស វិលមកពីរកចាប់គីង្គក់វិញ ខ្យល់បោកបក់ខ្លាំងធ្វើឲ្យក្រឡាប់លិចកាណូតបាឡាស្មាច់ លង់លិចបាត់ទាំង២នាក់ប្តីប្រពន្ធនៅកណ្តាលទន្លេ ចំណែកកូនប្រុសអាយុ១២ឆ្នាំ បានហែលរួចដល់ច្រាំង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ចំណុចកោះចាប ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋអ្នកភូមិ អាជ្ញាធរ សមត្ថកិច្ចចេញទៅតាមស្វែងរកដល់យប់ រហូតដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ រកសពមិនទាន់ឃើញនៅឡើយ ។អធិការនគបាលស្រុកកំពង់លែងបានអោយដឹងថា នៅព្រឹកថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៣នេះថា មានហេតុការណ៍ក្រឡាប់លិចបាឡាស្មាច់មួយគ្រួសារ…

ប៉ូលីសឥណ្ឌូនេស៊ីបង្រ្កាបក្រុមឧក្រិដ្ឋ ដែលជួយបញ្ជូនមនុស្ស១២២នាក់​មកលក់ក្រលៀនខុសច្បាប់នៅកម្ពុជា

KCSM2023-07-26 01-23pm (អន្តរជាតិ)ប៉ូលិសឥណ្ឌូនេស៊ីកំពុងស៊ើបអង្កេតលើការជួញដូរសរីរាង្គមនុស្សខុសច្បាប់ ដែលពាក់ព័ន្ធនឹងប៉ូលិសម្នាក់ និងមន្ត្រីអន្តោប្រវេសន៍ម្នាក់ ដែលត្រូវបានចោទប្រកាន់ថាបានជួយក្រុមឧក្រិដ្ឋ បញ្ជូនជនជាតិឥណ្ឌូនេស៊ី១២២នាក់ ទៅកាន់មន្ទីរពេទ្យក្នុងប្រទេសកម្ពុជា ដើម្បីលក់ក្រលៀនរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២៣។លោក Hengki Haryadi ប្រធានផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មនៅទីក្រុង ហ្សាកាតា បាននិយាយថា អាជ្ញាធរឥណ្ឌូនេស៊ីបានចាប់ខ្លួនមនុស្ស១២នាក់ កាលពីថ្ងៃទី១៩ ខែកក្កដា រួមមានទាំងមន្ត្រីប៉ូលិសម្នាក់ និងមន្ត្រីអន្តោប្រវេសន៍ម្នាក់ផងដែរ ហើយប៉ូលិសនឹងបន្តបង្ក្រាបក្រុមជួញដូរមនុស្សដែលធ្វើការផ្សាយពាណិជ្ជកម្មខុសច្បាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបញ្ជូនពួកគេមកកម្ពុជាដើម្បីវះកាត់ប្ដូរសរីរាង្គមនុស្ស (ក្រលៀន)។ លោកបាននិយាយថា ជនរងគ្រោះទាំងអស់១២២នាក់…

ឯកឧត្តម ហ៊ុន ម៉ាណែត នឹងឡើងជានាយករដ្ឋមន្ត្រីផ្លូវការវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែសីហា ២០២៣, ពិតទេ?

KCSM 2023-07-26 04-12pm (ភ្នំពេញ)លទ្ធភាពនៃការចូលកាន់មុខតំណែងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា របស់ ឯកឧត្តម ហ៊ុន ម៉ាណែត កាន់​តែ​ខិតជីតឡើងៗ ជាពិសេសក្នុងអន្តរកាលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ពោលគឺនាប៉ុន្មានថ្ងៃមុន និងក្រោយការបោះឆ្នោតដែល​គណបក្សប្រជាជន​កម្ពុជា​បន្ត​ឈ្នះ​ភ្លូក​ទឹក​ភ្លឹកដី​ដោយ​ទទួល​បានសំឡេងឆ្នោតជាង៨៤ភាគរយ ធៀបនឹងចំនួនអ្នកទៅបោះឆ្នោតសរុប។នៅពេលសាធារណ:មតិកំពុងចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ អំពីលទ្ធភាពកាន់តែ​ខ្ពស់​នៃការ​ចូលកាន់​មុខ​តំណែង​​នាយករដ្ឋមន្រ្តីរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត, នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម លី សាម៉េត ជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី ដែលមហាជនស្គាល់ថា​ជាហោរា​ទស្សន៍​​ទាយ​ដ៏​ល្បី​​ល្បាញ បានថ្លែងក្នុងពិធីសំណេះសំណាល​ជាមួយនិស្សិតសាកលវិទ្យាល័យឥន្ទរវិជ្ជា ដោយ​បញ្ជាក់ច្បាស់ៗថា ទាំងរដ្ឋសភា…

កម្ទេចទូហ្គេមអេឡិចត្រូនិកអត់ច្បាប់៤៦គ្រឿង ដែលអាជ្ញាធរបង្ក្រាបបានក្នុងក្រុងព្រះសីហនុ

kcsm2023-07-26 04-46pm ព្រះសីហនុ៖ កម្លាំងគណៈបញ្ជារការឯកភាព រដ្ឋបាលក្រុងព្រះសីហនុ បានកម្ទេចចោលទូហ្គេមអេឡិចត្រូនិក ពុំមានច្បាប់អនុញ្ញាតចំនួន៤៦គ្រឿង ដែលសមត្ថកិច្ចបង្ក្រាបបានចំនួន១៥ទីតាំង ក្នុងអំឡុងពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ នៅក្នុងក្រុងព្រះសីហនុ។ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ។តាមលោក សរ កក្កដា អភិបាលក្រុង បានលើកឡើងថា…

ផ្លូវការហើយ ! សម្ដេចហ៊ុនសែនប្រកាសមិនបន្ដតំណែងជានាយករដ្ឋមន្រ្តីអាណ្ណត្តិថ្មី

KCSM 2023-07-26 03-00pm (ភ្នំពេញ)អាណ្ណត្តិទី៧ថ្មីនេះសម្ដេចតេជោហ៊ុនសែនបានប្រកាសមិនបន្ដតំណែងជានាយករដ្ឋមន្រ្តីទៀតនោះទេខណៈសម្ដេចបានកាន់តំណែងនេះយូរជាងគេនៅលើពិភពលោក។សម្ដេចតេជោហ៊ុនសែនបានប្រកាសថាឯកឧត្តមហ៊ុនម៉ាណែតនឹងឡើងជានាយករដ្ឋមន្រ្តីនៅអាណ្ណត្តិថ្មីនាថ្ងៃទី២២សីហា២០២៣ខាងមុខនេះ។ នៅរសៀលថ្ងៃទី២៦កក្កដា២០២៣នេះសម្ដេចតេជោហ៊ុនសែនបានថ្លែងសារប្រាប់ជនរួមជាតិថាការណ៍ដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ សម្តេចក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចមិនជ្រៀតជ្រែកការងាររបស់នាយករដ្ឋមន្រ្តីនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ។ លោក ហ៊ុន ម៉ាណែតនឹងក្លាយជានាយករដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែសីហា ២០២៣ខាងមុនេះ។…