Kcsm2023-07-29 02-45pm

សៀមរាប ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបើកបុកជាមួយ និងគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យមនុស្ស០១នាក់ស្លាប់ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ 358-359 ស្ថិតនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ជនរងគ្រោះមានឈ្មោះ រិទ្ធ សីហា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1AI-0186 បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានបុកជាមួយនិងគោយន្តកន្ត្រៃមួយគ្រឿង ដែលបើកច្រាសទិសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃឃើ្សភាពមិនស្រួលបានចុះរត់គេចខ្លួនបាត់ ។ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងទាំង០២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីដោះស្រាយតាមនីតិវិធី៕

ប្រភព ប៉ូលីស