Kcsm2023-07-29 02-41am

កំពត ៖ បុរសម្នាក់បើកត្រាក់ទ័រសុខៗ ទាញចង្កូតក្រឡាប់សង្កត់ពីលើបណ្តាលឲ្យស្លាប់ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។
ជនរងគ្រោះមានឈ្មោះ ឈីវ កប ភេទប្រុស អាយុ៥១ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ចំណុចកើតហេតុ មានទីលំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបើកត្រាក់ទ័រធុនតូចនៅក្នុងបរិវេណកសិដ្ឋាន ខណៈដែលបើកសុខៗស្រាប់តែទាញចង្កូតក្រឡាប់សង្កត់លើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ខ្លួនឯង ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព តាតុងសែនជយ័
