KCSM 2023-07-27 10-59pm


(កំពត)កាលពីថ្ងៃទី.20…ខែកក្កដាឆ្នាំ ២០២៣ ឯកឧត្តម ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានះស្មើអគ្គនាយក បានធ្វើកិច្ចជួយអន្តរាគមន៍ តាមរយះប្រជាពលរដ្ឋ១៤៩គ្រួសារ លោកមេភូមិ សៅ ឡុក លោកមេឃុំ អ៊ុក សេន និង លោកអភិបាលស្រុក មួង នឿន ដើម្បីបញ្ជូនសារលិខិតនេះទៅឯកឧត្តម ម៉ៅ ធនិន្ទ ជាអភិបាលនៃគណះអភិបាលខេត្តកំពត ជួយអន្តរាគមន៍ដល់ក្រុមហ៊ុនភ្លើងទូកមាស ដាក់ស្រ្តង់ហ្វរ័ ភ្លើងនៅភូមិត្រពាំងវែង ឃំុអង្គភ្មំតូច ស្រុកអង្គរជយ័ ខេត្តកំពត ។ ដោយរយះកន្លងមកប្រជាពលរដ្ឋ១៤៩គ្រួសារបានត្អូញត្អែរ ពីការប្រើប្រាស់ភ្លើងទូកមាស ខ្សោយ ប្រើមិនគ្រប់គ្រាន់ ធ្វើអោយខូចសម្ភារះរបស់ពួកគាត់ ដូចជា កង្ហា អំពូលភ្លើង ទូរទឹកកក ម៉ាស៊ីនបោកខោអាវ ។ល។ ម្យ៉ាងវិញទៀត ពេលមានកម្មវិធីបុណ្យប្រពៃណីម្តងៗ ភ្លើងតែងតែដាច់ សូម្បីកង្ហាតូចមួយមិនវិលផង ។ ហើយអង្គភាពសារព័ត៌មាន kcsm tv news ក៏ធ្លាប់បានចុះផ្សាយពីបញ្ហា(ក្រុមហ៊ុនភ្លើងទូកមាស)តាមរយៈប្រជាពលរដ្ឋបានត្អូញត្អែរកាលពីប៉ុន្មានខែមុនផងដែរ តែម្ចាស់ក្រុមហ៊ុននេះបានតែសន្យាខ្យល់ ។
ទើបពេលថ្មីៗនេះ ឯកឧត្តម ផែន សុផល បានដឹកនាំកំលាំងបុគ្គលិករបស់ក្រុមហ៊ុនភ្លើងទូកមាស មកដាក់ Strongforener ចំកណ្តាលភូមិតែម្តង ធ្វើអោយប្រជាពលរដ្ឋទូទាំងភូមិត្រពាំងវែង មានសេចក្តីរីករាយសប្បាយចិត្តគ្រប់ៗគ្នា ភ្លើងចាប់ផ្តើមប្រើប្រាស់គ្រប់គ្រាន់វិញហើយ ។ហើយប្រជាពលរដ្ឋក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណះអភិបាលខេត្តកំពត តាមរយះឯកឧត្តម ផែន សុផល ផងដែរ ដែលបានជួយអន្តរាគមន៍ ធ្វើអោយប្រជាពលរដ្ឋក្នុងភូមិនេះមានការកក់ក្តៅយ៉ាងក្រៃលែង ។ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោជាប្រមុខដឹកនាំរាជរដ្ឋាភិបាល មានសន្តិភាព មានការអភិវឌ្ឍជានិច្ច ហើយប្រជាពលរដ្ឋសូមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីអាណត្តិទី៧ថ្មីនេះផងដែរ។





