Month: July 2023

រថយន្តសេរីទំនើបមួយគ្រឿង បើកបុកខឿនទ្រូងផ្លូវ ក្រឡាប់ឆេះគ្មានសល់

Kcsm2023-07-31 01-58pm បាត់ដំបង៖ រថយន្តសេរីទំនើបម៉ាក Lexus Gs ៣០០មួយគ្រឿង ទំនងម្ចាស់ងងុយដេកបើកបុកខឿនទ្រូងផ្លូវក្រឡាប់ឆេះខ្ទេចខ្ទីគ្មានសល់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៤:០០នាទីទៀបភ្លឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមកំណាត់បណ្ដោយផ្លូវហាយវេក្នុងក្រុមទី០១ ភូមិកកូរឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ករណីខាងលើប្រជាពលរដ្ឋដែលឆ្លងកាត់នៅតាមបណ្ដោយផ្លូវនេះបានលើកឡើងថា: រថយន្តដែលឆេះបានបើកបរលឿនក្នុងទិសដៅពីត្បូងទៅ ជើងក្នុងទិសដៅពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ លុះដល់ទីតាំងកើតហេតុសង្ស័យងងុយដេកបានជ្រុលចង្កូតទៅបុកទ្រូងផ្លូវបណ្ដាលឲ្យប៉ើងក្រឡាប់ហើយឆាបជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្ដង។ប្រភពព័ត៌មានបឋមពីអ្នកភូមិបានលើកឡើងដូចៗគ្នាថា: ក្រោយពេលកើតហេតុទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋមិនបានឃើញបំណែកសាកសពម្ចាស់រថយន្តឡើយ សង្ស័យម្ចាស់បានបើកទ្វាចេញក្រៅហើយចាកចេញពីកន្លែងកើតហេតុ។ប្រភពដដែលបន្ថែមថា: មូលហេតុនៃហេតុការឆេះអាចបណ្តាលមកពីអ្នកបើកបរងងុយដេក។ រថយន្តរងគ្រោះម៉ាក Lexus Gs ៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ…

ខ្យល់កន្ត្រាក់បាក់រលំផ្ទះសង្កាត់ប្តីស្លា.ប់ ប្រពន្ធរបួសធ្ងន់ កូន៣នាក់របួសស្រាល

Kcsm2023-07-31 09-44am កោះកុង ៖ ខ្យល់កន្ត្រាក់បក់បោករលំផ្ទះមួយខ្នង ត្រូវបានខ្យល់កន្ត្រាក់បក់បោក រលំសង្កត់បណ្តាលឲ្យស្លាប់ប្តី ប្រពន្ធរងរបួសធ្ងន់បាក់ដៃ ចំណែកកូន៣នាក់រងរបួសស្រាល។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ នឿន សៀង ប្រពន្ធឈ្មោះ ទន់ ស៊ុយ រងរបួសធ្ងន់ បាក់ដៃ និងរបួសរាងកាយ ត្រូវសំរាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកកូនបីនាក់រងរបួសស្រាល រីឯផ្ទះឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx៦ម៉ែត្រ ទ្រព្យសម្បត្តិ…

ករណីថតរឿង អាសអាភាស ត្រូវបានបញ្ជូនខ្លួនជនសង្ស័យ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស (ម១)

KCSM2023-07-3 004-33pm (ភ្នំពេញ)ម្ចាស់ហ្វេសប៊ុកផេក ឡាយ្វ ហ្វាម (Life Film) និងបក្សពួកដែលតែងតែនាំគ្នាផលិតវីដេអូអប់រំ បែបអាសអាភាស ធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ និងវប្បធម៌សង្គមជាតិ ត្រូវបានតុលាការសម្រេចបញ្ជូនឲ្យ ឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ (ម១) ព្រៃស តាមដីកាបង្គាប់របស់ចៅក្រម សាយ ស្រីលក្ខណ៍។

ផ្អាកធ្វើដំណើរបណ្តោះអាសន្ន ចំពោះរថយន្តតូច-ធំ នៅចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រភូមិស្ទឹងសំរោង ស្រុកកំពង់សីលា ដោយសារជំនន់ទឹកភ្លៀង

KCSM2023-07-30 04:11pm (ព្រះសីហនុ)៖ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោងចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជំនន់ទឹកភ្លៀងបានហក់ឡើងដល់កម្ពស់ ៦,៥០ ពីបាតស្ទឹង កំពស់លើផ្លូវជាតិ ៦,៨០ ហូរកាត់តាមបណ្តោយផ្លូវជាតិប្រហែល ៤១០ម៉ែត្រ។ ហេតុនេះហើយ អាជ្ញាធរសម្រេចផ្អាកធ្វើដំណើរបណ្តោះអាសន្ន ចំពោះរថយន្តតូច-ធំ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានបញ្ជាក់ថា ទឹកស្ទឹងសំរោង បានហូរ និងលិចផ្លូវជាតិលេខ៤ ដែលឡានតូចធំ ត្រូវផ្អាកជាបណ្តោះអាសន្ន។នេះបើតាមមេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់សាលា លោក…

សារលិខិតគាំទ្ររបស់ឯកឧត្តម ផែន សុផល ទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានះស្មើអគ្គនាយក ព្រមទាំងក្រុមគ្រួសារសូមគោរព អបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអណត្តិទី៧ ក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំបាទ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត និងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាឈ្លាសវៃជោគជ័យគ្រប់ភារកិច្ចការងារប្រទេសជាតិ 🙏🙏🙏🙏❤️❤️។

kcsm2023-07-30 03-57pm

ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងក្នុងកាស៊ីណូភ្នំដិនយ៉ាងច្រើនកុះករដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរខេត្តតាកែវ

Kcsm2023-07-30 12-24pm កណ្តាល៖ កាស៊ីណូ ថប ដាយអឹមុិន Top Diamond Casino ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវបានលួចបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងច្រើនកុះករដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរ ស្រុកនិងខេត្តតាកែវឡើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ ប្រភពមហាជនបានបន្តទៀតថា ភាគច្រើនគឺជាអ្នកញៀនល្បែងមាន់ជល់ដីនិងល្បែងផ្សេងៗទៀតក្នុងកាស៊ីណូដែលជាប្រជាជនខ្មែរតែងតែនាំគ្នាចូលលេងដោយមានការបើកភ្លើងខៀវពីភាគីកាស៊ីណូនិងអាជ្ញាធរមូលដ្ឋាន ដែលសកម្មភាពនេះ វាផ្ទុយនឹងច្បាប់អាជីវកម្មកាស៊ីណូទាំងស្រុង។ ប្រភពបន្តថា សកម្មភាពដែលកាស៊ីណូបើកឲ្យពលរដ្ឋខ្មែរចូលលេងខាងលើនេះ មិនមែនជាលើកទី១នេះទេ គឺគេលួចបើកឲ្យពលរដ្ឋខ្មែរចូលលេងយូរហើយ ព្រោះខាងកាស៊ីណូគេយកតុងនិងបានទាំងលក់អាហារភេសជ្ជៈនៅក្នុងនោះផង។ ទាក់ទិននឹងករណីកាស៊ីណូលួចបើកឲ្យពលរដ្ឋខ្មែរចូលលេងខាងលើ ពលរដ្ឋសំណូមពរដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវនិងលោក…

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ

Kcsm2023-07-30 11:56am (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ។ សូមជម្រាបថា មុនទទួលបានការតែងតាំងនេះលោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា៕ អត្ថបទ CS01

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជាចំនួន៣រូប មានឋានៈស្មើរដ្ឋមន្ត្រី

Kcsm2023-07-30 11:39am (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី នេះបើតាមព្រះរាជក្រឹត្យ។អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលទើបទទួលបានការតែងតាំងទាំង៣រូបរួមមាន៖១៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ មុនទទួលបានការតែងតាំងនេះ លោក រ័ត្ន សុវណ្ណនរៈ ជាតួនាទីជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា។ ២៖ លោកស្រី សាយ សំអាត អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា…

ជិះម៉ូតូឆ្លងផ្លូវទៅបុករថយន្តដឹកស.ពរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ស្លា.ប់ម្នាក់

KCSM2023-07-29 03-54pm បន្ទាយមានជ័យ ៖ យុវជនសិស្សសាលា២នាក់ ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ វ៉ាក់អើឃើញរថយន្តពេទ្យបើកមកជិតដល់ អ្នកជិះពីក្រោយលោតចុះ ដូចរុញម៉ូតូបុកបញ្ចូលរថយន្ត បណ្តាលស្លាប់ម្នាក់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ផ្លូវវាងក្រុង ស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ជនរងគ្រោះបានស្លាប់ឈ្មោះ ជី វ៉ាន់នុត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។…

បឋម ៖ ខ្មា-ន់កាំ-ភ្លើងបា.ញ់ស-ម្លា.ប់បុរសជនជាតិវៀតណាមម្នាក់ នៅខណ្ឌបឹងកេងកង

KCSM2023-07-29 03-12pm ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីកើតជម្លោះឈានដល់ផ្ទុះអាវុធ ហើយជនសង្ស័យគេចខ្លួនទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវ៣៦០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជាជនជាតិវៀតណាម មានជម្លោះគ្នា ហើយជនរងគ្រោះបានដើរចេញ ស្រាប់តែជនសង្ស័យដើរតាមពីក្រោយ រួចដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ លើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ហើយជនសង្ស័យគេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅ ពិនិត្យស្រាវជ្រាវ នៅកន្លែងកើតហេតុ។ជនសង្ស័យជិះរថយន្តម៉ាក ឡិចសុីស NX200T…